no-alternative title
no-alternative title

LG PuriCare™ 360° Alpha Pet ម៉ាស៊ីនបន្សុទ្ធខ្យល់ដ៏ពិសេសបំផុតសម្រាប់ផ្ទះរបស់លោកអ្នកដែលមានសត្វចិញ្ចឹម

LG PuriCare™ 360° Alpha Pet គឺជាម៉ាស៊ីនបន្សុទ្ធខ្យល់ដំបូងគេរបស់ក្រុមហ៊ុន LG ដែលបានផលិតឡើងផ្តោតលើលំនៅឋានដែលមានសត្វចិញ្ចឹម ពីព្រោះថា នៅលើម៉ូដែលនេះ មានសមត្ថភាពអាចបន្សុទ្ធខ្យល់ក្នុងផ្ទះឱ្យបរិសុទ្ធដោយបំបាត់ទាំងក្លិនស្អុយ កម្ចាត់ធូលីតូចៗ បាក់តេរី និងរោមសត្វ បានយ៉ាងល្អបំផុត។ LG PuriCare™ 360° ក៏ជាម៉ាស៊ីនបន្សុទ្ធខ្យល់ដំបូងគេដែលមានបំពាក់បច្ចេកវិទ្យា Alpha Pet ផ្តល់នូវប្រសិទ្ធភាពប្រសើរជាងមុន 30% ក្នុងការត្រងរោមសត្វចិញ្ចឹម និងកាត់បន្ថយក្លិនក្នុងបន្ទប់ 94% ផងដែរ។ ផលិតផលនេះ ក៏មានលក្ខណៈពិសេសបន្សុទ្ធខ្យល់ពុល និងក្លិនដែលមានប្រសិទ្ធភាពជាងម៉ូដែលមុនរហូតដល់ទៅ 4ដង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន LG Electronics បានបញ្ជាក់ថា ការផលិតម៉ាស៊ីនបន្សុទ្ធខ្យល់ម៉ូដែលថ្មីនេះឡើង គឺដើម្បីផ្តល់នូវខ្យល់ដង្ហើមបរិសុទ្ធ និងភាពរីករាយក្នុងការរស់នៅជាមួយសត្វដែលលោកអ្នកស្រលាញ់ និងរស់នៅជាមួយគ្នាប្រកបដោយសុខុមាលភាព។ ក្រុមហ៊ុនបន្តថា ឧបករណ៍ច្នៃប្រឌិតថ្មីនេះ គឺមិនត្រឹមតែធានាបាននូវខ្យល់អាកាសបរិសុទ្ធសម្រាប់សមាជិកគ្រួសារទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីការអភិវឌ្ឍបច្ចេកវិទ្យាឥតឈប់ឈររបស់ក្រុមហ៊ុន LG Electronics ដើម្បីឆ្លើយតបនឹងតម្រូវការស់នៅរបស់មនុស្សជំនាន់ថ្មី។

លើសពីនេះ LG PuriCare 360° Alpha Pet ក៏បានផ្តល់នូវការបន្សុទ្ធខ្យល់ដ៏ល្អឥតខ្ចោះជាមួយនឹងប្រព័ន្ធចម្រោះដ៏ទូលំទូលាយរបស់វាដែលបានរួមបញ្ចូលមុខងារ Safe Plus Pre-filter អាចចាប់យកលម្អងធូលីតូចធំ យ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ តម្រង HEPA ដែលមាននៅលើ LG PuriCare 360° Alpha Pet ក៏មានអាចកម្ចាត់ភាគល្អិតរហូតដល់ 99.999% ដែលមានទំហំ 0.01 microns ព្រមទាំងមេរោគ និងបាក់តេរីក្នុងខ្យល់ 99.9% ផងដែរ។   

លើសពីនេះតម្រង Deodorization ត្រូវបានរួមបញ្ចូលដើម្បីបំបាត់ក្លិន និងសារធាតុគីមីក្នុងខ្យល់ ខណៈពេលដែល Allergy Mode ជួយកាត់បន្ថយអាឡែហ្ស៊ីដល់ម្ចាស់ផ្ទះ និងសត្វចិញ្ចឹម។ ម៉ាស៊ីនបន្សុទ្ធខ្យល់ LG នេះ ក៏មិនខុសពីផលិតផល LG ផ្សេងទៀតដែរដែលតែងតែបំពាក់នូវ UV nano បច្ចេកវិទ្យា កម្ចាត់បាក់តេរីបាន 99.99% និងកម្ចាត់សារធាតុគ្រោះថ្នាក់ ដែលអាចបង្កអោយអាឡែហ្ស៊ីចេញពីក្នុងខ្យល់ ផ្តល់ខ្យល់អាកាសបរិសុទ្ធ និងសុវត្ថិភាព។ ព្រមទាំង LG ThinQ APP កម្មវិធីគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការម៉ាស៊ីនបន្សុទ្ធខ្យល់នេះផងដែរ។ 

បច្ចុប្បន្ននេះ លោកអ្នកអាចស្វែងរកម៉ាស៊ីនបន្សុទ្ធខ្យល់ LG PuriCare™ 360° នេះ បាននៅតាមហាង LG BrandShop គ្រប់សាខា និងហាងដៃគូអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបទូរទាំងប្រទេស៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Nissan N6 PHEV បើកបរអគ្គិសនីសុទ្ធបាន 180km ប្រកាសលក់មុនតម្លៃជាង 1 ម៉ឺនដុល្លារ

Nissan N6 PHEV បើកបរអគ្គិសនីសុទ្ធបាន 180km ប្រកាសលក់មុនតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

ដោយ ប៉េងលីន
Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

ដោយ ប៉េងលីន
 ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ដោយ ប៉េងលីន
ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
ក្រុមហ៊ុន 70mai សម្ពោធជាផ្លូវការនូវកាមេរ៉ារថយន្តម៉ូដែលថ្មី Dash Cam 4K T800 នៅលើទីផ្សារប្រទេសកម្ពុជា

ក្រុមហ៊ុន 70mai សម្ពោធជាផ្លូវការនូវកាមេរ៉ារថយន្តម៉ូដែលថ្មី Dash Cam 4K T800 នៅលើទីផ្សារប្រទេសកម្ពុជា

ដោយ ប៉េងលីន