no-alternative title
no-alternative title
no-alternative title

Nikon Z6 III កាមេរ៉ា Mirrorless ដំបូងគេនៅលើពិភពលោក ដែលបំពាក់ Partially-Stacked CMOS Sensor ទំហំ 24.5MP

ក្រុមហ៊ុនកាមេរ៉ា Nikon ទើបតែបានធ្វើការប្រកាសចេញកាមេរ៉ាប្រភេទ mirrorless ជំនាន់ថ្មីម៉ូដែល Z6 III។ Nikon Z6 III គឺជា mirrorless camera ដំបូងគេក្នុងលោកដែលបំពាក់នូវសែនស័រប្រភេទ Partially-stacked CMOS ទំហំ 24.5MP។ ជាមួយ Partially-stacked CMOS Sensor នេះ គឺផ្តល់លទ្ធភាពឲ្យការដំណើរការថតរូប និងវីដេអូបានលឿនរហ័សបំផុត ហើយក៏អាចបើកដំណើរការសម្រាប់មុខងារថត RAW Video និងដំណើរការមុខងារ autofocus បានលឿនរហ័សផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាធម្មតាបច្ចេកវិទ្យាសែនស័រ Partially-stacked CMOS នេះ គឺភាគច្រើនត្រូវបានប្រើនៅលើកាមេរ៉ាកម្រិតខ្ពស់ដូចជា Sony A1 ក៏ដូចជា Nikon Z8 និង Z9 ជាដើម។ ហើយដើម្បីធ្វើឲ្យដំណើរការ Partially-Stacked CMOS Sensor ដំណើរការបានលឿនរហ័ស ក្រុមហ៊ុនត្រូវការកែប្រែប្រព័ន្ធដំណើរការបន្ទះឈីបថ្មីដើម្បីឲ្យសមស្របទៅនឹងសមត្ថភាពដំណើរការរបស់ប្រព័ន្ធសែនស័រនេះ។ ដូចនេះហើយបានជា Nikon បានសម្រេចប្រើនូវបន្ទះឈីប Expeed 7 image processor ដែលបានប្រើនៅលើកំពូលកាមេរ៉ា Nikon Z8 និង Z9 នៅលើ mirrorless camera ជំនាន់ថ្មី Z6 III នេះ។

សម្រាប់សមត្ថភាពសែនស័រ រួមនិងបន្ទះឈីបថ្មីនៅលើ Nikon Z6 III គឺអនុញ្ញាតិឲ្យវាអាចធ្វើការថតកម្រិត RAW File បានដល់ល្បឿន 20fps ជាមួយមុខងារ electronic shutter ឬ 14fps ជាមួយមុខងារ mechanical shutter។ Nikon Z6 III ក៏មានបំពាក់នូវប្រព័ន្ធមុខងារ pre-release capture ដែលអាចធ្វើការគណនាចាប់ប្លង់រូបភាពបានមុនក្នុងកម្រិត 120fps នៅមុខងារពេលចុចប៊ូតុង Shutter ផងដែរ ដែលល្អបំផុតសម្រាប់ចាប់យកវត្ថុដែលមានចលនាលឿនរហ័ស។ ជាមួយគ្នានេះ Nikon ក៏បានអះអាងថា សម្រាប់ប្រព័ន្ធមុខងារ autofocus នៅលើ Z6 III គឺធ្វើការបានលឿនរហ័សជាង 20% ធៀបនឹងជំនាន់ Z6 II។ ទន្ធឹមនឹងនេះ ការថតរូបនៅទីតាំងប្លង់ខ្សោយពន្លឺក៏ធ្វើការបានល្អប្រសើរជាងដោយធ្លាក់មកនៅត្រឹមកម្រិត -10 EV2 ប៉ុណ្ណោះ។ 

Nikon Z6 III ក៏បានបំពាក់នូវមុខងារ advanced object detection ដែលជាមុខងារប្រើនៅលើម៉ូដែល Nikon Z8 និង Z9 ដោយមុខងារនេះ អាចធ្វើការកំណត់សំគាល់រូបវត្ថុស្វ័យប្រវត្តិដូចជា មនុស្ស សត្វ និងយានយន្តជាដើម។ mirrorless camera ស៊េរីថ្មីនេះ មានសមត្ថភាពអាចផលិតសាច់វីដេអូកម្រិត 12-bit 6K@60fps N-RAW, 10-bit 5.4K@30fps ProRes RAW, 4K@60fps, 4K@120fps ជាមួយ 1.5x crop video, និងកម្រិត 1080p@240fps។ កាមេរ៉ាស៊េរីថ្មីនេះ នៅមានភ្ជាប់មកជាមួយប្រព័ន្ធទប់លំនឹង 8-stop shake reduction ជាមួយប្រព័ន្ធ 5-axis in-body stabilization system ថែមទៀតផង។

Nikon Z6 III មានភ្ជាប់មកជាមួយអេក្រង់ប្រភេទដែលអាចកាច់បង្វិលបានទំហំ 3.2-inch ជាមួយអេក្រង់ electric Viewfinder (EVF) កម្រិតភាពច្បាស់ដល់ 5.67M dot ជាមួយកម្រិតពន្លឺខ្ពស់ដល់ 4,000nit។ កាមេរ៉ាជំនាន់ថ្មីនេះប្រើរន្ធដាក់ម៉េមូរីប្រភេទ CFexpress Card slot សម្រាប់មុខងារថតវីដេអូ N-RAW video និងល្បឿនថតរូប burst speed បានលឿនរហ័ស ហើយក៏មានរន្ធម៉េមូរីប្រភេទ SD UHS-II ផងដែរ។ កាមេរ៉ាជំនាន់ថ្មី Nikon Z6 III នឹងចាប់ផ្តើមធ្វើការចេញលក់នៅចុងខែមិថុនានេះជាមួយតម្លៃខ្លួន $2,500 ឬ $3,100 សម្រាប់តម្លៃបូកជាមួយលែនប្រភេទ Nikkor Z 24-70mm F/4 /S lens៕

 

ព័ត៌មានពាណិជ្ជកម្ម