no-alternative title
no-alternative title
no-alternative title
no-alternative title

សិក្ខាសាលា “APC Resellers Growth Workshop 2023 by IQ Distribution”

កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នេះ ក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd. និងក្រុមហ៊ុន Schneider Electric Overseas Asia Pte Ltd. បានប្រារព្ធកម្មវិធីសិក្ខាសាលា “APC Resellers Growth Workshop 2023 by IQ Distribution” នៅសណ្ឋាគារ Fairfield by Marriott ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំដៃគូពាណិជ្ជកម្ម និងអ្នកជំនាញផ្តល់ដំណោះស្រាយខាងវិស័យ IT ដើម្បីទទួលយកបច្ចុប្បន្នភាពចុងក្រោយបង្អស់របស់ផលិតផលអាគុយទប់ភ្លើង (UPS) ម៉ាក APC by Schneider Electric ។

 

សិក្ខាសាលានេះមានបទបង្ហាញដ៏ស៊ីជម្រៅ និងចូលរួមចែករំលែកដោយវាគ្មិនកិត្តិយសដូចខាងក្រោម៖

ជាកិច្ចចាប់ផ្តើម លោក Kouy Sonak ដែលជា អ្នកគ្រប់គ្រងទូទៅប្រចាំប្រទេស របស់ក្រុមហ៊ុន Schneider Electric Overseas Asia Pte Ltd. បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅ និងចែករំលែកអំពីប្រវត្តិរបស់ក្រុមហ៊ុនមេ និងសាខានៅកម្ពុជាដែលបានបើករយៈពេល១០ឆ្នាំមកហើយ ក៏ព្រោះតែមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនកម្ពុជា។ លោកក៏បានពន្យល់យ៉ាងក្បោះក្បាយអំពីការផ្សារភ្ជាប់គ្នារវាង APC និង Schneider Electric ជាពិសេសគឺពាក្យស្លោករបស់ក្រុមហ៊ុន “Life Is On” ដ៏គួរឲ្យចាប់អារម្មណ៍។ លោកក៏បានថ្លែងអំណរគុណចំពោះការគាំទ្រពីសំណាក់ដៃគូចែកចាយរបស់ផលិតផល APC by Schneider Electric នៅកម្ពុជាគឺ IQ Distribution (Cambodia) Co., Ltd. និងការចូលរួមរបស់ដៃគូពាណិជ្ជកម្មទាំងអស់ក្នុងថ្ងៃនេះ។

នៅក្នុងឱកាសនោះដែរ លោក ជាន ប៊ុនណេង ដែលជា ប្រធានផ្នែកប្រតិបត្តិការ របស់ក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd បានចែករំលែកពីម៉ូឌែលសំខាន់ៗនៃផលិតផល APC by Schneider Electric នៅប្រទេសកម្ពុជា ដែលដៃគូពាណិជ្ជកម្មទាំងអស់អាចរកជាវបានពីក្រុមហ៊ុន។ ជាងនេះទៅទៀត លោកក៏បានលើកឡើងអំពីគុណតម្លៃនៃភាពជាដៃគូ នៅពេលអតិថិជនជ្រើរើសយក IQ Distribution (Cambodia) Co., Ltd ធ្វើជាអ្នកផ្គត់ផ្គង់ ព្រោះគោលការណ៍យុទ្ធសាស្រ្តមូលដ្ឋានរបស់ក្រុមហ៊ុនគឺការប្តេជ្ញារីកចំរើនរួមគ្នាក្នុងគ្រប់កាលៈទេសៈទាំងអស់។ 

កាន់តែពិសេសជាងនេះទៅទៀត លោក ស្រ៊ុន ហាក់ ដែលជា ប្រធានផ្នែកលក់ Secure Power Division របស់ក្រុមហ៊ុន Schneider Electric Overseas Asia Pte Ltd. ក៏បានចូលរួមធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីផលិតផល Smart Online UPS ម៉ូឌែល SRVL និង SRTL ដែលប្រើអាគុយប្រភេទ Lithium  ដ៏មានថាមពល គុណភាពខ្ពស់ រូបរាងស្តើង សន្សំសំចៃការវិនិយោគលើការការពារថាមពលរយៈពេលវែងរបស់អតិថិជន រួមទាំងទទួលបានការធានាយូរជាងម៉ូដែលដទៃទៀតរហូតដល់ ៥ឆ្នាំ។ ក្នុងសិក្ខាសាលានេះ លោកក៏ទទួលបានសំណួរជាច្រើនពីសំណាក់សិក្ខាកាម ដែលបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើផលិតផលដ៏ល្អឯកនេះ។

សូមជម្រាបថាក្រុមហ៊ុន Schneider Electric Overseas Asia Pte Ltd. នៅកម្ពុជា ជាសាខារបស់ក្រុមហ៊ុនមេ ដែលឈរជើងយ៉ាងរឹងមាំរយៈពេលជាង ១៨០ ឆ្នាំហើយមកទល់បច្ចុប្បន្ន និងនាំមុខគេលើសកលលោកក្នុងដំណោះស្រាយថាមពល និងប្រព័ន្ធត្រជាក់ ដែលបម្រើអតិថិជននៅតាមគេហដ្ឋាន មជ្ឈមណ្ឌលទិន្នន័យ អគារ និងឧស្សាហកម្មជុំវិញពិភពលោក។

ចំណែកឯក្រុមហ៊ុន IQ Distribution (Cambodia) Co., Ltd. គឺជាក្រុមហ៊ុនចែកចាយឈានមុខគេនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៤មក ដោយមានចក្ខុវិស័យក្លាយជាក្រុមហ៊ុនចំណាត់ថ្នាក់លេខ១ ក្នុងការចែកចាយផលិតផល IT ក្នុងប្រទេសកម្ពុជា។ បេសសកម្មរបស់ក្រុមហ៊ុនគឺ “អាជីវកម្មរីកចម្រើនជាមួយគ្នា” “Grow Your Business Together” ។ គិតមកដល់ពេលនេះ ក្រុមហ៊ុនមានដៃគូអាជីវកម្មប្រមាណជាង ១៥០ ក្រុមហ៊ុន ដែលកំពុងរួមគ្នាក្នុងការចែកចាយផលិតផលម៉ាកល្បីៗជាច្រើនដូចជា APC By Schneider Electric, Bixolon, Hikvision Digital Signage, Honeywell, Link for the perfect network cabling, Posiflex, SUNMI, TSC Printronix និង ZKTeco។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទាក់ទងមកក្រុមការងាររបស់យើងខ្ញុំដូចខាងក្រោម៖

លេខទូរស័ព្ទដៃ និងតេលេក្រាម៖ 077 260, 066, 012 980 075, 012 980 076, 017 533 399

អ៊ីមែល៖ [email protected]

អាសយដ្ឋានក្រុមហ៊ុន៖ ផ្ទះលេខ១០៧ ផ្លូវម៉ៅសេទុង ភូមិ៦ ក្រុម៤៥ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម