កាលពីព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ ក្រុមហ៊ុន អ៊ី.ស៊ី.អាយ ឌីស្ទ្រីប៊្យូសិន (ECI Distribution) បានរួមសហការជាមួយក្រុមហ៊ុន TP-Link បានបង្កើតកម្មវិធីមួយឡើងដែលមានឈ្មោះថា “ Smart Wi-Fi Smart Business ” នៅឯសណ្ឋាគារ Fairfield By Marriott Phnom Penh
នៅក្នុងគោលបំណងសំខាន់ដែលផ្ដោតលើការនំាចូលទៅលើផលិតផល Wi-Fi Networking Devices ដែលមានគុណភាពល្អ បច្ចេកវិទ្យាឈានមុខគេមកចែកចាយនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជនទាំងអស់ អោយបានល្អប្រសើរឡើង ទាំងក្នុងវិស័យអាជីវកម្ម និង វិស័យអប់រំ។
កម្មវិធីនេះមានការចូលរួមជាកិត្តិយសពីសំណាក់ លោក ញ៉េប ចន្ថា ដែលជាប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន ECI Distribution, លោក Dave Chen, ដែលជានាយកគ្រប់គ្រង របស់ក្រុមហ៊ុន TP-Link ប្រចាំតំបន់អាស៊ី មានកម្ពុជា និងថៃ និង លោក Neen Hong, ប្រធានគ្រប់គ្រងផលិតផល TP-Link ប្រចាំតំបន់អាស៊ី មាន កម្ពុជា និងថៃ និងមានភ្ញៀវកិត្តិយសជាច្រើនទៀតចូលរួម។
នៅក្នុងកម្មវិធីដ៏ពិសេសនេះ លោក ញ៉េប ចន្ថា ក៏ដូចជាលោក Dave Chen បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយស្ដីពីអត្ថន័យ និងគោលបំណងនៃការសហការរវាងភាគីទាំងពីរ។ ជាពិសេសជាងនេះទៅទៀត ក្រុមហ៊ុន TP-Link ក៏មានការប្រគល់នូវវិញ្ញាបនបត្រផ្តល់សិទ្ធិនាំចូលនិងចែកចាយ ជូនដល់ក្រុមហ៊ុន ECI Distribution ផងដែរ។
គួរបញ្ជាក់ដែរថាក្រុមហ៊ុន ECI Distribution គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់នូវគ្រឿងបរិក្ខារអេឡិចត្រូនិកយ៉ាងសម្បូរបែបដែលសុទ្ធសឹងតែជា ផលិតផលម៉ាកល្បីៗនៅលើពិភពលោក ដែលមានគុណភាពខ្ពស់ជាទីទុកចិត្តនិងមានការធានាយ៉ាងត្រឹមត្រូវ។
ឆ្លៀតក្នុងឱកាសនេះក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប្យ៊ូសិន ក៏ដូចជាក្រុមហ៊ុន TP-Link សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រដល់ក្រុមហ៊ុនទាំងពីរកន្លងមក ហើយក្រុហ៊ុនទាំងពីរសន្យាថានឹងខិតខំប្រឹងប្រែងផ្តល់នូវរាល់សេវាកម្មរបស់ខ្លួនអោយល្អជាងគេ ជូនដល់អតិថិជនទាំងអស់ នៅក្នុងប្រទេសកម្ពុជាយើង ដើម្បីឱ្យសមស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ គឺការអភិវឌ្ឋន៍ធនធានមនុស្ស និងសង្គមឌីជីថល។
បន្ទាប់ពីចប់កម្មវិធីនេះ ក៏បានអញ្ជើញភ្ញៀវកិត្តិយសដែលចូលរួមទាំងអស់ ពិសារនូវភោជនីយអាហារ ពេលថ្ងៃត្រង់ យ៉ាងឈ្ងុយឆ្ងាញ់ពិសារ ដែលបរិយាកាសប្រកបដោយភាពសប្បាយរីករាយ និងសាមគ្គីភាព៕
ទំនាក់ទំនងក្រុមហ៊ុន អ៊ី.ស៊ី.អាយ ឌីស្ទ្រីប៊្យូសិន (ECI Distribution)៖
អគារលេខ ៖ 16E0, ផ្លូវ 290, សង្កាត់ ទួលស្វាយព្រៃ II, ខណ្ឌចំការមន, រាជធានីភ្នំពេញ
ទូរស័ព្ទលេខ ៖ (+855) 78 888 591
ហ្វេសប៊ុក ៖ ECI Distribution