ថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2023 – AIWA ដែលជាក្រុមហ៊ុនផ្តល់សេវាអេឡិចត្រូនិកឈានមុខគេ បានប្រកាសពីការដាក់ឱ្យដំណើរការនូវផលិតផល LCD ថ្មីៗជាច្រើនម៉ូដែល នៅលើទីផ្សារប្រទេសកម្ពុជា ដែលកម្មវិធី ប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋាន Xing FU Hot Pot ដោយមានការអញ្ជើញចូលពីដៃគូរពាណិជកម្ម និងម្ចាស់ហាងលក់កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិកជាច្រើនរូប។
បើតាមការបញ្ជាក់ពីតំណាងចែកចាយនៅកម្ពុជា បានអោយដឹងថា ម៉ូនីទ័រថ្មីៗនេះ ត្រូវបានរចនាឡើង ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍មើលដ៏ពិសេសមួយ ដោយសារគុណភាពបង្ហាញខ្ពស់ ពណ៌ច្បាស់ដិតត្រជាក់ភ្នែក និងមាន refresh rate ខ្ពស់ៗ។ ម៉ូនីទ័រ AIWA LCD មានច្រើនទំហំតាមតម្រូវការ ចាប់ពី 24 អ៊ីង ដល់ 27 អ៊ីង។ ផលិតផលថ្មីៗទាំងនេះ គឺមានការរចនាបែបទំនើបទាន់សម័យ ដែលនឹងជួយអោយបន្ទប់ការងារក្នុងផ្ទះ ឬការិយាល័យមានសភាពស្រស់ស្អាត។
បន្ថែមពីលើគុណភាពរូបភាពដ៏លេចធ្លោរបស់ម៉ូនីទ័រ AIWA តំលៃរបស់ម៉ូនីទរ័ទាំំងនេះ ក៏មានតំលៃធូរសមរម្យទៅតាមលក្ខណពិសេសផ្សេងៗគ្នា ដែលមានដូចជា AIWA MF2405-K ជាម៉ូឌែលផ្តោតលើការងារការិយាល័យ, AIWA MD2407-K ជាម៉ូឌែលផ្តោតលើហ្គេម និង AIWA MD270L-Y ជាម៉ូឌែលផ្តោតលើហ្គេម។ ការរចនាទៅលើជើងទំរ៖ ម៉ូនីទ័រមានការរចនា ergonomic ដែលអនុញ្ញាតឱ្យអ្នកប្រើបង្វិលឆ្វេងស្តាំ និងតំរូវកម្ពស់របស់ម៉ូនីទ័រឡើងលើចុះក្រោមដើម្បីភាពងាយស្រួលនៃការមើលល្អបំផុត។
តំណាងនៃក្រុមហ៊ុន AIWA ប្រចាំនៅកម្ពុជា បាននិយាយថា "យើងពិតជារំភើបក្នុងការណែនាំខ្សែថ្មីនៃម៉ូនីទ័រ LCD របស់យើងទៅកាន់ទីផ្សារប្រទេសកម្ពុជា" ។ "យើងមានទំនុកចិត្តថាម៉ូនីទ័រទាំងនេះនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍មើលដ៏ពិសេសមួយ ដោយសារគុណភាពបង្ហាញខ្ពស់ ចន្លោះពណ៌ធំទូលាយ និងពេលវេលាឆ្លើយតបរហ័ស។" ចំនុចដែលពិសេសជាងគេគឺក្រុមហ៊ុនផ្តល់នូវការធានារយះពេល 3 ឆ្នាំពេញតាមលក្ខណ្ឌ័ដូចខាងក្រោម:
ចំពោះបប្រភេទអេក្រង់ IPS ថ្នាក់ទី A+ គឺស្តង់ដា 0,2,2 ចំនុចអុចសរុបនៅលើអេក្រង់មួយគឺមិនលើសពី 2 ទេ។
- ចំណុចអុចភ្លឺ ≦ 0 ចំណុចអុចភ្លឺមិនត្រូវបានអនុញ្ញាតទេ។
- ចំណុចអុចខ្មៅ ≦ 2 បើលើសនឹងដូរជំនួសបន្ទះអេក្រង់ថ្មី។
- សរុប៖ ចំណុចអុចភ្លឺ + ចំណុចអុចខ្មៅ + ចំណុចពណ៌ ≦ 2
- អេក្រង់មានបន្ទាត់ (ហេតុផលរោងចក្រ) ដូរជំនួសម៉ូនីទ័រថ្មី។
- គ្មានថាមពលនៅពេលបើក, ពិនិត្យមើលមូលហេតុដែលបណ្តាលឱ្យវាខូច ប្រសិនបើ main board មានបញ្ហា យើងនឹងជំនួស main board ថ្មី។ អតិថិជនអាចរកទិញបានម៉ូនីទ័រ AIWA ឥឡូវនេះនៅតាមហាងលក់រាយនៅទូរទាំងប្រទេស។
សូមជំរាបផងដែរថា AIWA គឺជាក្រុមហ៊ុនផ្តល់សេវាអេឡិចត្រូនិកឈានមុខគេ។ ក្រុមហ៊ុនប្តេជ្ញាផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិតផលដែលមានគុណភាពខ្ពស់ ទាំងការច្នៃប្រឌិត និងតម្លៃសមរម្យ។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិទូទៅនៃផលិតផលនិមួយៗ៖
AIWA MF2405-K ជាម៉ូឌែលផ្តោតលើការងារការិយាល័យ
•Panel Size: 23.8“ IPS panel
•Resolution: 1920x1080
•Resfresh Rate: 100Hz
•Panel quality: Grade A+
•Input Interface: HDMI+DP+Earphone
•Brightness: 240 CD/M
•Audio: Speaker
•Accessories: HDMI cable, power cable, Adapter
•Pivot stand
AIWA MD2407-K ជាម៉ូឌែលផ្តោតលើហ្គេម
•Panel Size: 23.8“ IPS panel
•Resolution: 1920x1080
•Resfresh Rate: 180Hz
•Panel quality: Grade A+
•Input Interface: HDMI+DP+USB+Earphone
•Brightness: 240 CD/M
•Audio: Speaker
•Accessories: DP cable, power cable, Adapter
•Pivot stand
AIWA MD270L-Y ជាម៉ូឌែលផ្តោតលើហ្គេម
•Panel Size: 27“ IPS panel
•Resolution: 1920x1080
•Resfresh Rate: 180Hz
•Panel quality: Grade A+
•Input Interface: HDMI+DP+USB+Earphone
•Brightness: 250 CD/M
•Audio: Speaker
•Accessories: DP cable, power cable, Adapter
•Pivot stand