no-alternative title
no-alternative title
no-alternative title
no-alternative title

MSI GeForce RTX 2080 Ti Lightning Z ក្រាហ្វិកកាតស៊េរីថ្មី ស្រោបជាមួយនឹង Carbon Fiber ដ៏អស្ចារ្យបំផុត បានបង្ហាញខ្លួននៅ Chantra Computer

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន MSI បាននាំយកនូវផលិតផលថ្មីៗជាច្រើនមកដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Consumer Electronic Show 2019។ នៅក្នុងចំណោមផលិតផលថ្មីៗទាំងអស់ ក្រាហ្វិកកាត GeForce RTX 2080 Ti និងក្រាហ្វិកកាត MSI GeForce RTX 2080 Ti Lightning Z គឺជាក្រាហ្វិក ដែលមានការចាប់អារម្មណ៍ខ្លាំងជាងគេបំផុតនៅក្នុងស្តង់របស់ខ្លួន។ ក្រាហ្វិកកាត GeForce RTX 2080 Ti Lightning Z នេះមានការរចនារូបរាងស្រោបដោយ Carbon Fiber ហើយនិងមានកង្ហារ Torx 3.0 ចំនួន 3 ដែលពង្រឹងទៅលើភាពត្រជាក់នៃម៉ាស៊ីននេះ បានខ្ពស់បំផុតជាងម៉ូដែលមុនៗ។ 

កង្ហារពីរសងខាង គឺមានភ្ជាប់នូវភ្លើង RGB LEDs ស្របពេលដែលកង្ហារនៅចំចំណុចកណ្តាល គឺមិនមានភ្ជាប់ជាមួយនឹងភ្លើង RGB Lightings នេះនោះទេ។ ភ្លើង RGB Mystic lighting របស់ក្រុមហ៊ុន MSI នេះ ក៏ស្ថិតនៅផ្នែកម្ខាងទៀតនៃក្រាហ្វិកកាតនេះផងដែរ។ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការកំណត់ទៅលើភ្លើង Lighting និងEffects នៃក្រាហ្វិកកាតនេះ តាមរយៈកម្មវិធី MSI Dragon Center software។ ក្រាហ្វិកកាតជំនាន់ថ្មីនេះ ត្រូវបានក្រុមហ៊ុន MSI ធ្វើការស្រោបនូវក្រាហ្វិកកាត GeForce RTX 2080 Ti Lightning Zជាមួយនឹង carbon Fiber ដ៏ស្រស់ស្អាតបំផុត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រាហ្វិកកាត GeForce RTX 2080 Ti Lightning Z នេះ ក៏មានភ្ជាប់ជាមួយនឹង PCI Slots ចំនួន 3 ផងដែរ ហើយក្រុមហ៊ុន MSI ក៏បានបន្ថែមនូវមុខងារពិសេសៗទៅលើ PCB ជាមួយនឹងកម្លាំង 19-phase power ថែមទៀតផង។ តាមការបញ្ជាក់របស់ក្រុមហ៊ុន MSI បានអោយដឹងថា ក្រាហិ្វកកាត GeForce RTX 2080 Ti Lightning Z នេះ គឺមានភ្ជាប់ជាមួយនឹងបំពង់បំភាយកំដៅធំមួយ និងរន្ធបំភាយកំដៅចំនួន 8។ ក្រាហ្វិកកាតនេះ មានភ្ជាប់ជាមួយនឹងបន្ទះអេក្រង់ OLED Panel នៅផ្នែកចំហៀង ដែលអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការគ្រប់គ្រងទៅលើក្រាហ្វិកកាតនេះផងដែរ។ បន្ថែមពីនេះទៀត បន្ទះអេក្រង់ OLED Panel នេះ ក៏នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជាច្រើនបង្ហាញនូវរូបភាពផ្ទាល់ខ្លួនរបស់ខ្លួនទៅកាន់មិត្តភកិ្តរបស់ពួកគេបានថែមទៀតផង។

ដោយសារតែក្រាហ្វិកកាតនេះ បានផ្តោតទៅលើ overclocking នោះ 8-pin PCIe power connectors ចំនួន 3  បានធ្វើអោយក្រាហ្វិកកាត GeForce RTX 2080 Ti Lightning Z មានកម្លាំងខ្លាំងក្លាបំផុត។ សម្រាប់វីដេអូ Video Outputs នោះ ក្រាហ្វិកកាត GeForce RTX 2080 Ti Lightning Z នេះ ភ្ជាប់ជាមួយនឹង DisplayPort outputs ចំនួន 3 រន្ធ HDMI ចំនួនមួយ និងរន្ធ USB Type-C port សម្រាប់ភ្ជាប់ទៅកាន់ Nvidia VirtualLink។ 

រហូតមកដល់ពេលនេះ ក្រុមហ៊ុន MSI បន្តនូវការរក្សាលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន GeForce RTX 2080 Ti Lightning Z ជាសម្ងាត់ មិនទាន់បង្ហាញជាផ្លូវការនៅលើវិបសាយផ្លូវការរបស់ខ្លូននោះទេ។ ប៉ុន្តែ យើងអាចដឹងបានថា ក្រាហ្វិកកាត GeForce RTX 2080 Ti Lightning Z នេះ នឹងមានល្បឿន boost clock ដល់ទៅល្បឿន 2,475MHz ជាមួយនឹង memory overclocked ដល់ទៅ 2,054MHz (16,432MHz)។ សូមជំរាបថា រហូតមកទល់ពេលនេះ ក្រុមហ៊ុន MSI នៅមិនទាន់ទម្លាយអំពីតម្លៃរបស់ក្រាហ្វិកកាត GeForce RTX 2080 Ti Lightning Z និងកាលបរិច្ឆេទនៃការដាក់លក់នោះទេ៕

សំរាប់ព័ត៌មានលំអិត អាចទាក់ទងហាង: Chantra Computer (ToulTomPong)

Address: No.18Eo,St.468, Toul Tom Pong I, Chomka Mon, Phnom Penh 

- Tel: 012-015 64 65 81 | 012 47 48 55 | 010 555 333 

- Skype: chantralaptopshop 

- Telegram : chantracomputer or 015646581 

- Google Map: Chantra Computer

- Email: [email protected]

- Website: http://www.chantracomputer.com

- Facebook: http://www.facebook.com/chantracomputer

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា

រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា

ដោយ ប៉េងលីន
King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

ដោយ ប៉េងលីន
ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
Volvo ចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើម៉ូដែល EX30 នៅក្នុងរោងចក្រនៅរអឺរ៉ុប

Volvo ចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើម៉ូដែល EX30 នៅក្នុងរោងចក្រនៅរអឺរ៉ុប

ដោយ ប៉េងលីន
ក្រុមហ៊ុន Chery ចេញប្រេនភីកអាប់ថ្មី ប្រជែងភីកអាប់ជប៉ុនជាពិសេស Toyota Hilux!

ក្រុមហ៊ុន Chery ចេញប្រេនភីកអាប់ថ្មី ប្រជែងភីកអាប់ជប៉ុនជាពិសេស Toyota Hilux!

ដោយ ប៉េងលីន
Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន