no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Chery ចេញប្រេនភីកអាប់ថ្មី ប្រជែងភីកអាប់ជប៉ុនជាពិសេស Toyota Hilux!

ថ្មីៗនេះ ក្រុមហ៊ុនផលិតឡានចិន Chery ទើបតែបានប្រកាសចេញប្រេនភីកអាប់ថ្មីមួយទៀត ហៅថា Himla ដែលបានបង្ហាញខ្លួន នៅក្នុងកម្មវិធី Shanghai Auto Show ប្រទេសចិន ដើម្បីប្រជែងជាមួយភីកអាប់ជប៉ុន ដូចជា Toyota Hilux ជាដើម។ បើតាមការសង្កេតមើលមួយភ្លែត ភីកអាប់ Himla សឹងតែស្រដៀងជាមួយ គំរូឡាន KP11 របស់ Chery ដែលបានបង្ហាញខ្លួន កាលពីខែតុលា ឆ្នាំ 2024 កន្លងទៅ។ អ្វីដែលជាចំណុចខុសគ្នាធំំបំផុត គឺ ពណ៌ និង យ៉ាន់កង់ឌីហ្សាញថ្មី។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងនោះដែរ វាបានបំពាក់ឡូហ្គូ Chery ដ៏ធំ នៅលើប៉ាណាមុខ ខណៈតែម Himla ដែលទំនងជាយកពីឈ្មោះ Himalayas ត្រូវបានដាក់នៅលើទ្វារគ្រែដឹកខាងក្រោយ។ យ៉ាងណាមិញ ការឌីហ្សាញរូបរាងខាងក្រៅរបស់ Himla មួយនេះ​ គឺពិតជាទាក់ទាញ ជាពិសេសការបំពាក់សំណុំចង្កៀងមុខ LED ដាច់ដោយឡែកពីគ្នា ហើយមានបំពាក់បន្ទះអាលុយមីញ៉ូម ការពារបាតក្រោមឡាន, ដំបូលម៉ាស៊ីនរៀងខ្ពស់ និង កាងមុខរៀងមាំ ផងដែរ។

ចំណែកឯផ្នែកចំហៀង វាក៏មានបំពាក់យ៉ាន់កង់ Alloy ជាមួយសំបកប្រភេទ All-terrain, មានឈ្នាន់ចំហៀង និងឈ្នាន់ជាប់ជាមួយកាងក្រោយ សម្រាប់ឡើងលើគ្រែដឹក ទៀតផង។ ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាក៏មាន Option ទំនើបៗច្រើនដែរ ជាពិសេសគឺមានបំពាក់អេក្រង់កម្សាន្តផ្នែកកណ្តាលធំ ក៏ដូចជា កុងទ័រឌីជីថល, ពូកស្បែក, ចង្កឹះលេខអេឡិចត្រូនិច និង កន្លែងសាកថ្មទូរសព្ទឥតខ្សែ ជាដើម។

 

ពាក់ព័ន្ធជាមួយទំហំគ្រែដឹករបស់វាវិញ គឺមានទំហំប្រហាក់ប្រហែលទៅនឹង ភីកអាប់ខ្នាតកណ្តាលផ្សេងទៀត ដែលវានឹងប្រជែងជាមួយ ដូចជា Toyota Hilux, Ford Ranger, VW Amarok, Mitsubishi Triton, Kia Tasman, Nissan Navara, Isuzu D-Max និង Mazda BT-50 ផងដែរ។

ថ្វីបើក្រុមហ៊ុន Chery មិនទាន់បានបង្ហាញពី Spec ម៉ាស៊ីនរបស់ Himla ប៉ុន្តែគេរំពឹងថា វានឹងប្រើគ្រោងឆ្អឹងប្រភេទ Ladder-frame Chassis ដែលអនុញ្ញាតឲ្យវាមានសមត្ថភាពដឹក និងអូសសណ្តោងបានច្រើន ហើយវាទំនងជាផ្តល់ជម្រើសទាំងម៉ាស៊ីនសាំង និងម៉ាស៊ូត ហើយក៏អាចមានដល់ប្រភេទ Hybrid ផងដែរ។ មិនតែប៉ុណ្ណោះ គេរំពឹងថា ភីកអាប់នេះអាចមានលក់នៅលើទីផ្សារជាច្រើន រួមទាំង ទីផ្សារអឺរ៉ុប, មជ្ឈិមបូព៌ា និង អាមេរិកឡាទីន ទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា

រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា

ដោយ ប៉េងលីន
King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

ដោយ ប៉េងលីន
ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Chery ចេញប្រេនភីកអាប់ថ្មី ប្រជែងភីកអាប់ជប៉ុនជាពិសេស Toyota Hilux!

ក្រុមហ៊ុន Chery ចេញប្រេនភីកអាប់ថ្មី ប្រជែងភីកអាប់ជប៉ុនជាពិសេស Toyota Hilux!

ដោយ ប៉េងលីន
Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Volvo ចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើម៉ូដែល EX30 នៅក្នុងរោងចក្រនៅរអឺរ៉ុប

Volvo ចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើម៉ូដែល EX30 នៅក្នុងរោងចក្រនៅរអឺរ៉ុប

ដោយ ប៉េងលីន