no-alternative title

ក្រុមហ៊ុន អាយ អេឡិកត្រូនិក បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលអំពីផលិតផល vmware ជូនដល់អតិថិជនរបស់ខ្លួន

កាលពីថ្ងៃទី 18 ខែ តុលា ឆ្នាំ 2019 ក្រុមហ៊ុន អាយ អេឡិកត្រូនិក បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលអំពីផលិតផល vmware ជូនដល់អតិថិជនរបស់ខ្លួននៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានការអញ្ជើញចូលរួមជាវាគ្មិន កិត្តិយសមកពីក្រុមហ៊ុន vmware ដែលបានធ្វើបទបង្ហាញទាក់ទងនឹងប្រធានបទខាងលើផងដែរ។ កញ្ញា ខៀវ ច័ន្ទរដ្ឋា ប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន អាយ អេឡិកត្រូនិក បានធ្វើកិច្ចស្វាគមន៍បើកកម្មវិធី និងស្វាគមន៍វាគ្មិន រួមនិងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមកម្មវិធីនេះផងដែរ។ការនាំមកនូវ NSX Discovery Workshop គឺមានគោលលបំណងដើម្បី បណ្ដុះបណ្ដាល អំពីផលិតផល និងបច្ចេកវិទ្យាថ្មីៗរបស់ vmware។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Pheakdey Chun ជាវាគ្មិនដែលអញ្ចើញមកពីក្រុមហ៊ុន vmware បានធ្វើបទបង្ហាញស្ដីពី Developing A Cloud Like Storage។ បទបង្ហាញនេះចង់ចែករំលែកទៅកាន់ភ្ញៀវកិត្តិយសអំពី Cloud ដែលជាសញ្ញាមួយនៃលទ្ធភាព ភាពរហ័សរហួន ភាពបត់បែន និងស្របទៅតាមមាត្រដ្ឋានដ៏ទូលំទូលាយ ក្នុងការរក្សាទិន្នន័យរបស់អ្នក។ លើសពីនេះ ការរក្សាទុកឯកសារនានានៅលើ vmware VSAN ក៏មានសារៈសំខាន់ក្នុងការបញ្ជូនទិន្នន័យប្រភេទ Hybrid Cloud Solutions។

ចំណែកឯលោក John Kuan ជាវាគ្មិនដែលអញ្ចើញមកពីក្រុមហ៊ុន vmware ក៏បានធ្វើបទបង្ហាញស្ដីពី Transforming your networking & security ដែលផ្ដល់ជូនដោយ vmware NSX នូវដំណោះស្រាយព័ត៌មានវិទ្យាលើប្រព័ន្ធ Cloud និង បណ្ដាញ Network របស់អតិថិជន។ ក្នុងនោះផងដែរ លោកក៏បានបង្ហាញប្រធានបទមួយទៀតស្ដីពី Hybrid Cloud Management Platform ដែលជាទម្រង់ក្នុងការគ្រប់គ្រងប្រព័ន្ធ Multi-cloud ដែលដំណើរការចេញពី Cloud Native ។ មួយវិញទៀត vRealize ជួយបង្កើនល្បឿនបញ្ជូនសេវាកម្មព័ត៌មានវិទ្យាតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម និងគោលការណ៍ Pre-defined ដែលផ្ដល់នូវភាពរហ័សរហួន ភាពបត់បែនសម្រាប់អ្នកអភិវឌ្ឍព័ត៌មានវិទ្យា និងគ្រប់គ្រងអាជីវកម្មនានាបានយ៉ាងងាយស្រួល។

ក្រោយពីបញ្ចប់បទបង្ហាញ វាគ្មិនទាំងពីររូបទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងទទួលបានការគាំទ្រ ក៏ដូចជាឆ្លើយតបនូវសំណួរជាច្រើនពីសំណាក់ភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងកម្មវិធីនារាត្រីនោះ។ ក្នុងកិច្ចបញ្ចប់កម្មវិធី កញ្ញា ខៀវ ច័ន្ទរដ្ឋា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វាគ្មិន និងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធី ហើយក៏សន្យាថានឹងខិតខំស្វែងរកផលិតផលបច្ចេកវិទ្យាថ្មីៗដើម្បីបំពេញតម្រូវការរបស់អតិថិជន និងទីផ្សារដែលកំពុងរីកចម្រើន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អាយ អេឡិកត្រូនិក ជាក្រុមហ៊ុនលក់ផលិតផលបច្ចេកវិទ្យាមួយនៅក្នុង  ព្រះរាជាណាចក្រកម្ពុជា  ដែលមានផលិតផលជាច្រើនប្រភេទដូចជា៖ vmware, DELL EMC, Lenovo, Razer, Asus, DxRacer, Sony Projector, Sony Pro Bravia, Fuji Xerox, Transcend, APC, Synology, SonicWALL, Trendnet, Link basic, Aerohive, Bitdefender ហើយផលិតផលបច្ចេកវិទ្យាដ៏ទៃៗទៀតជាច្រើន និង ជាក្រុមហ៊ុនផ្តល់នូវដំណោះស្រាយនានាពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាដែលមាន គុណភាពល្អ តំលៃសមរម្យ និង សេវាកម្មរហ័ស។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់បណ្តាញដូចខាងក្រោម៖ 

- សាខាទី 01 អាយ អេឡិកត្រូនិក ស្ថិតនៅផ្ទះលេខ 246 E0+E1តាមបណ្តាយផ្លូវព្រះមុនីវង្ស, 

- សាខាទី 02 អាយ អេឡិកត្រូនិក ស្ថិតនៅអគារអូឡាំព្យាំ តាមបណ្តាយផ្លូវ 161 ទល់មុខវត្តសំពៅមាស

- សាខាទី 03 អាយ អេឡិកត្រូនិក ស្ថិតនៅផ្ទះលេខ 61-63 ផ្លូវ 1019 (ណតប្រ៊ីច) ទល់មុខស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍។

- សាខាទី 04 អាយ អេឡិកត្រូនិក ស្ថិតនៅអាគារ The Bridge Cambodia ជាន់ទី 2 ទល់មុខស្ពានហង្សកោះពេជ្យ។

- លេខទំនាក់ទំនង៖ 023 222 924 / 077 888 650 / 077 88 286 / 077 888 437/ 098 927 916

- សារអេឡិកត្រូនិក៖ [email protected]   

- ហ្វេសបុក៖ ICE Electronics 

- យូធូប ៖ ICE Electronics

- គេហទំព័រ៖ www.icekh.com  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន