no-alternative title
no-alternative title

Canon បង្ហាញវត្តមាន EOS-1DX Mark III កាមេរ៉ាស៊េរីថ្មី ដែលផ្តល់នូវជឿជាក់ និងទុកចិត្តបំផុត សម្រាប់អ្នកថតរូបភាពអាជីព

ក្រុមហ៊ុន Canon បានបង្ហាញអំពីកាមេរ៉ាស៊េរីថ្មីរបស់ខ្លួន គឺ EOS-1D X Mark III ដែលជាម៉ូឌែលថ្មីនៅក្នុងត្រកូល EOS-1 Series មានការជឿជាក់ទុកចិត្តពីអ្នកថតរូបភាពអាជីពជាច្រើននាក់នៅក្នុងវិស័យថតកីឡា និង Portrait ជាមួយនឹងគុណភាពដែលអាចជឿជាក់បានខ្ពស់បំផុត។ សម្រាប់ម៉ូឌែលថ្មីនេះ គឺមានការពង្រឹងទៅលើគុណភាពរូបភាពកាន់តែល្អប្រសើរជាងមុនបើធៀបជាមួយនឹងម៉ូឌែល EOS-1D X Mark II ដែលប្រកាសបង្ហាញខ្លួននៅក្នុងខែមេសា ឆ្នាំ 2016 នោះ។ នៅឆ្នាំ 2019 នេះ គឺជាខួបលើកទី 30 ឆ្នាំ នៃម៉ូឌែលកាមេរ៉ា EOS-1 Series Flagship របស់ក្រុមហ៊ុន Canon ដែលចាប់បង្ហាញវត្តមាននៅលើទីផ្សារតាំងពីឆ្នាំ 1989 ជាមួយនឹងការបញ្ចេញនូវវត្តមានរបស់ EOS-1។ ផ្អែកទៅលើគំនិតនៃកាមេរ៉ា EOS នេះ កាមេរ៉ា EOS-1 នឹងផ្តល់អោយអ្នកប្រើប្រាស់នូវលក្ខណៈអាជីពជាច្រើនទៅតាមតម្រូវការរបស់ពួកគេជាមួយនឹងបច្ចេកវីទ្យា state-of-the-art technology ភាពធន់ក្នុងការប្រើប្រាស់ រឹងមាំ និងជឿជាក់បានថែមទៀតផង។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ 2001 ក្រុមហ៊ុន Canon ក៏បញ្ចេញនូវកាមេរ៉ាឌីជីថលដំបូងបំផុតរបស់ក្រុមហ៊ុននេះ នោះគឺ EOS-1D ។ ចាប់ពីពេលនោះមក កាមេរ៉ានេះ និងម៉ូឌែលជំនាន់បន្ទាប់របស់វាផ្តល់នូវរូបភាពកាន់តែច្បាស់ជាងមុន និងល្បឿននៃការថតនៅក្នុងកម្រិតខ្ពស់ជាមួយនឹងបច្ចេកវិទ្យា Canon Technology ដែលនេះ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកសារព័ត៌មាន អ្នកកីឡា អ្នកពាណិជ្ជកម្ម និងអ្នកថតរូបភាពធម្មជាតិជាដើម។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នៅក្នុងរយៈពេលប៉ុន្មានទសវត្សន៍នេះ ក្រុមហ៊ុន Canon ក៏បន្តក្នុងការផ្តល់នូវទស្សនីយភាពដ៏អស្ចារ្យសម្រាប់អ្នកសារព័ត៌មាននៅក្នុងព្រឹត្តិការណ៍កីឡាជាច្រើនទៀតផងដែរ។ ជាមួយនឹងគោលដៅក្នុងការថតនូវខណៈពេលណាមួយដ៏អស្ចារ្យនោះជាពិសេសនៅក្នុងការប្រកួតដ៏ស្វិតស្វាញ ក្រុមហ៊ុន Canon ក៏បង្កើតនូវមជ្ឈមណ្ឌលសម្រាប់ធ្វើការទ្រទ្រង់ទៅលើអ្នកថតរូបភាពជាច្រើនដែលតែងតែចង់បានរូបភាពស្រស់ស្អាតនៅក្នុងខណៈពេលនៃការប្រកួតផងដែរ។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ បទពិសោធន៍ និងការឆ្លើយតបត្រឡប់មកវិញនោះគឺជួយក្នុងការអភិវឌ្ឍទៅលើផលិតផលជាច្រើននាពេលខាងមុខរបស់ក្រុមហ៊ុននេះជាមួយនឹងបច្ចេកវិទ្យាដែលអាចទុកចិត្តបានជាទីបំផុតផងដែរ។

ក្រុមហ៊ុន Canon មានគម្រោងក្នុងការអនុវត្តទៅលើមុខងារជាច្រើនទៅលើកាមេរ៉ា EOS-1D X Mark III នេះ៖

1. ការអភិវឌ្ឍទៅលើសេនស័រ CMOS sensor និង Image Processor សម្រាប់ធ្វើអោយរូបភាពច្បាស់គុណភាពខ្ពស់

•ការអភិវឌ្ឍរបស់ក្រុមហ៊ុន Canon ទៅលើសេនស័រ CMOS sensor និង image processor ដែលទ្រទ្រង់ទៅលើការថតកម្រិត 4K / 60p / YCbCr 4:2:2 / 10-bit / Canon Log and RAW format video។

•AF និង AE tracking ទ្រទ្រង់ទៅលើការថត optical viewfinder (OVF) ឬ live view និងការពង្រឹងទៅលើល្បឿននៃការថតជាប់គ្នា (continuous shooting) បើធៀបជាមួយនឹងម៉ូឌែលមុននេះ។ ជាមួយនឹង AF និង AE tracking កាមេរ៉ានេះអាចថតក្នុងកម្រិត 16 frames-per-second ដោយប្រើប្រាស់នូវ OVF និង 20 live view ។

•ការបង្កើនទៅលើលេខតូចបំផុត 5x នៃរូបភាពនៅក្នុងការថតជាលក្ខណៈ RAW shooting ។

2. ការចាប់មុខងារ autofocus កាន់តែល្អជាងមុននេះគឺដោយសារតែការអភិវឌ្ឍទៅលើ AF sensor និង AF algorithm

•សម្រាប់សេនស័រ AF sensor ថ្មីនេះនឹងត្រូវដាក់ពង្រាយជាមួយនឹងការបង្កើនទៅលើចំនួននៃភិចសែល 28x បើធៀបជាមួយនឹងម៉ូឌែលមុននេះ។ កម្រិតរលកសញ្ញាខ្ពស់បែបនេះគឺទទួលពី AF sensor ដែលផ្តល់នូវកម្រិតនៃការ Focus បានច្បាស់ត្រឹមត្រូវនៅពេលដែលថតតាមរយៈ OVF ។ 

•នៅពេលដែលប្រើប្រាស់នូវ OVF ឬ live view សម្រាប់ AF algorithm ថ្មីនេះគឺផ្តល់នូវស្ថេរភាពទៅលើប្រព័ន្ធដំណើរការរបស់វាដែលពង្រឹងទៅលើល្បឿននៃការតាមដាន Tracking ផងដែរ។

•នៅក្នុង live view មុខងារ AF នេះ ផ្តល់នូវការពង្រីកទៅលើការ Focus បានដល់ទៅ 100% (vertical)និង 90% (horizontal) ។ វាមានប្រហែលជា 525 ចំណុចដែលប្រើប្រាស់នូវ AF នៅក្នុងការប្រើប្រាស់នូវ automatic selection នោះ។

3. ការបម្រើការងាររបស់អ្នកជំនាញក្នុងការបញ្ជូនទិន្នន័យកាន់តែប្រសើរជាងមុន

•នៅក្នុងការអភិវឌ្ឍទៅលើ Wireless File Transmitter WFT-E9 នៅពេលដែលប្រើប្រាស់ជាមួយនឹង EOS-1D X Mark III ដែលមានល្បឿនក្នុងការបញ្ជូនទិន្នន័យរូបភាព Wireless លឿនជាងមុនទ្វេរដងបើធៀបជាមួយនឹងម៉ូឌែល WFT-E8 ។ បន្ថែមពីនេះទៀតនោះ WFT-E9 ក៏ប្រើប្រាស់នៅលើកាមេរ៉ា EOS C500 Mark II cinema ដែលគ្រោងនឹងបញ្ចេញនៅចុងខែធ្នូ ឆ្នាំ 2019 នេះ។

•សម្រាប់ការភ្ជាប់ទំនាក់ទំនងទៅកាន់ស្មាតហ្វូន និងឧបករណ៍ជាច្រើនទៀតនោះគឺតាមរយៈ Wi-Fi និង Bluetooth® ហើយវាក៏អាចបើកនូវព័ត៌មាន GPS អំពីទីតាំងនៃរូបភាពនៅពេលថតផងដែរ។ នៅពេលដែលប្រើប្រាស់នូវ wired LAN connection នេះ សម្រាប់ WFT-E9 អាចធ្វើការបង្កើននូវល្បឿននៃការបញ្ជូនរូបភាពបានលឿនជាងមុនទ្វេរដង។ 

•នៅក្នុងការពង្រឹងទៅលើ UI នៅលើ network connections រួមជាមួយនឹងការប្រើប្រាស់នូវប្រព័ន្ធ Remote Control Pan-Tilt System សម្រាប់ធ្វើការបញ្ជាកាមេរ៉ានេះពីចម្ងាយបានថែមទៀត។

4. ការជឿជាក់ពីអ្នកប្រើប្រាស់អាជីព

•ការឌីស្សាញតួខ្លួនដែលមានភាពរឹងមាំជាប្រភេទម៉ាញ៉េស្យូមដែលផ្តល់នូវភាពជឿជាក់ខ្ពស់បំផុត។ វាមានប៊ូតុងនៅខាងក្រោយសម្រាប់ប្រតិបត្តិទៅលើការងារជាច្រើន។ 

•ម៉េម៉ូរីកាតរបស់កាមេរ៉ានេះ គឺមានការផ្លាស់ប្តូរពី CFast 2.0 ទៅកាន់ CFexpress ។ កាមេរ៉ានេះគឺមានរន្ធដោតម៉េមូរីចំនួន 2 ថែមទៀត។

•ប៊ូតុង AF Start នេះ គឺមានភ្ជាប់ជាមួយនឹង AF tracking setting ថែមទៀត។ វាមានភ្ជាប់ជាមួយនឹង Battery Pack LP-E19 និងប្រព័ន្ធគ្រប់គ្រងថាមពលថ្មកាន់តែល្អជាងមុនថែមទៀតផងក្នុងការប្រើប្រាស់៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
Samsung Galaxy S26 Ultra ត្រូវគេបញ្ចេញរូបភាពថ្មីជាមួយ Cases

Samsung Galaxy S26 Ultra ត្រូវគេបញ្ចេញរូបភាពថ្មីជាមួយ Cases

ដោយ ប៉េងលីន
ឡានអគ្គីសនីដំបូងរបស់ Hyundai ប្រកាសដាក់លក់មុនហើយ តម្លៃមិនដល់ 2 ម៉ឺនដុល្លារនោះទេ

ឡានអគ្គីសនីដំបូងរបស់ Hyundai ប្រកាសដាក់លក់មុនហើយ តម្លៃមិនដល់ 2 ម៉ឺនដុល្លារនោះទេ

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
BYD ត្រៀមបញ្ចេញឡាន Off-Road ថ្មី 2 ទៀតបន្ទាប់ពីការលក់នៅខែកញ្ញានេះមានកំណើនខ្ពស់

BYD ត្រៀមបញ្ចេញឡាន Off-Road ថ្មី 2 ទៀតបន្ទាប់ពីការលក់នៅខែកញ្ញានេះមានកំណើនខ្ពស់

ដោយ ប៉េងលីន
ស្មាតហ្វូនថ្នាក់ប្រណិត OPPO Find X9 និង Find X9 Pro សម្ពោធជាផ្លូវការណ៌ហើយ

ស្មាតហ្វូនថ្នាក់ប្រណិត OPPO Find X9 និង Find X9 Pro សម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន