no-alternative title
no-alternative title
no-alternative title
no-alternative title

Microsoft បានចាប់ផ្តើមផ្តោតនៅលើប្រព័ន្ធប្រតិបត្តិការ Windows 10X ដោយគ្រោងនឹងដំណើរការដំបូងបំផុតនៅលើឧបរកណ៍អេក្រង់តែមួយ

កាលពីឆ្នាំមុនក្រុមហ៊ុន Microsoft បានប្រកាសចេញនូវប្រព័ន្ធប្រតិបត្តិការ Windows 10X របស់ខ្លួនជាមួយនឹង Surface Neo និង Surface Duo របស់ខ្លួន។ នៅក្នុងពេលនោះ ក្រុមហ៊ុនបានទម្លាយថា OS ថ្មីនេះ នឹងបង្ហាញខ្លួននៅលើឧបករណ៍ដែលមានតែអេក្រង់ភ្លោះប៉ុណ្ណោះ។ ក្រុមហ៊ុនបានអោយដឹងថា ប្រព័ន្ធប្រតិបត្តិការ Windows 10X គឺសម្រាប់ប្រើលើស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រ ជាមួយនឹងអេក្រង់ពីរ ដែលក្រុមហ៊ុន គ្រោងនឹងដំណើរការដំបូងបំផុតនៅលើឧបករណ៍ Surface Neo សម្រាប់ដាក់លក់នៅក្នុងរដូវឈប់សម្រាកនៅក្នុងឆ្នាំនេះ ប៉ុន្តែនៅពេលនេះ មានការរាយការណ៍ថា ឧបករណ៍នេះ នឹងមានការពន្យារពេលដល់ឆ្នាំ 2021។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា ខ្លួនបានធ្វើការផ្លាស់ប្តូរហើយពេលនេះ ក្រុមហ៊ុននេះ នឹងប្រកាសចេញនូវប្រព័ន្ធប្រតិបត្តិការ Windows 10X ជាលើកដំបូងនៅលើឧបករណ៍ ដែលមានអេក្រង់តែមួយប៉ុណ្ណោះនោះ គឺចង់សំដៅទៅលើកុំព្យូទ័រ។ នៅក្នុងការបង្ហោះរបស់ប្លុកមួយនេះ លោក Panos Panay ដែលជាប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Microsoft បាននិយាយថា “ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ  Windows 10X នោះ ការប្រើប្រាស់នូវក្លោដ ដ៏មានសក្តានុពលខ្លាំងក្នុងការជួយការងាររបស់អ្នកប្រើប្រាស់ និងការកម្សាន្តជាច្រើនទៀតផងដែរ។” 

គាត់បានបន្ថែមថា សម្រាប់ឧបករណ៍ ដែលមានអេក្រង់មួយនេះ នឹងក្លាយជាផលិតផល ដែលគួរអោយចាប់អារម្មណ៍ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows 10X នេះ សម្រាប់អតិថិជនជាច្រើន ហើយក្រុមហ៊ុន នឹងបន្តក្នុងការធ្វើការងារជាមួយនឹងដៃគូជាច្រើនទៀត នៅក្នុងការនាំយកសម្រាប់ដំណើរការនៅលើឧបករណ៍ដែលមានអេក្រង់ពីរនៅក្នុងទីផ្សារនៅក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុន Microsoft បានសម្រេចចិត្តក្នុងការបោះជំហាននេះ ដោយសារតែមេរោគរាតត្បាត COVID-19 នៅតែរំខាន និងបន្តកើនឡើងនោះ។ 

លោក Panos Panay បានបង្ហើបថា ពិភពលោក គឺនឹងក្លាយជាកន្លែងផ្សេងមួយទៀត បើធៀបទៅនឹងខែតុលាឆ្នាំមុននេះ នៅពេលដែល យើងចែករំលែកនូវចក្ខុវិស័យរបស់យើង សម្រាប់ឧបករណ៍ថ្មី ដែលមានអេក្រង់ភ្លោះជាមួយនឹង Windows នេះ។ ហើយជាមួយនឹងព័ត៌មានថា ប្រព័ន្ធប្រតិបត្តិការ Windows 10X នឹងដំណើរការនៅលើឧបករណ៍ ដែលមានអេក្រង់តែមួយនោះ គឺនៅមិនទាន់មានការបញ្ជាក់ថា វានឹងមកដល់នៅពេលណានោះទេ។ ដើម្បីដឹងកាន់តែច្បាស់ យើងមានតែរង់ចាំការប្រកាសជាផ្លូវការពីក្រុមហ៊ុន Microsoft តែប៉ុណ្ណោះ៕

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍