no-alternative title
no-alternative title
no-alternative title
no-alternative title

ព័ត៌មានថ្មីបញ្ជាក់ថា Huawei នឹងធ្វើការ Upgrade ទៅលើកុំព្យូទ័រ MateBook X និង X Pro ស៊េរីថ្មីរបស់ខ្លួន នៅក្នុងពេលឆាប់ៗនេះហើយ

កាលពីដើមខែនេះ មានរបាយការណ៍ជាច្រើន បាននិយាយថា ក្រុមហ៊ុន Huawei បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវកុំព្យូទ័រ MateBook Xនិង X Pro ស៊េរីថ្មីរបស់ខ្លួននៅលើទីផ្សារ ដែលជំនាន់ថ្មីនៃកុំព្យូទ័រ Notebooks ទាំងនេះ ត្រូវបានគេដឹងថា នឹងប្រើប្រាស់នូវបន្ទះឈីប Core+low voltage MX450 ជំនាន់ទី 11 ថែមទៀតផង។ បន្ថែមពីនេះទៀតនោះ សម្រាប់កុំព្យូទ័រ Huawei MateBook 13 និង 14 ក៏នឹងមានការ upgrade ទៅលើបន្ទះឈីបរបស់ពួកគេផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នាពេលថ្មីៗនេះ យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើន បានបញ្ជាក់ថា កិច្ចប្រជុំនៅក្នុងការបង្ហាញនូវកុំព្យូទ័រ Huawei MateBook គឺនឹងធ្វើឡើងនៅក្នុងទីក្រុងប៉េកាំងនៅថ្ងៃទី 13 ខែមករាស្អែកនេះហើយ ដែលនេះ គឺជាម៉ូឌែល 2021 version របស់កុំព្យូទ័រត្រកូល  MateBook X, X Pro និង MateBook ដែលនឹងប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ បន្ថែមពីលើការ upgrades ទៅលើផ្នែក Hardware របស់វានោះ ក្រុមហ៊ុន Huawei នឹងបង្ហាញនូវការអាប់ដេតទៅលើកម្មវិធី Software ផងដែរ។ 

ក្រុមហ៊ុន Huawei បានបន្តថា សម្រាប់កុំព្យូទ័រទាំងនេះ គឺមានភ្ជាប់ជាមួយនឹង Huawei App Store រួចជាស្រេចផងដែរ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ បានអោយដឹងទៀតថា ម៉ូឌែលមួយ គឺប្រើប្រាស់នូវបន្ទះឈីប Intel i7-1160G7 processor ចុងក្រោយបំផុត។ សម្រាប់ i7-1160G7 គឺជាបន្ទះឈីបជំនាន់ទី 11 ដែលប្រើប្រាស់នូវថាមពលថ្ម  7W-15W។ មានការរំពឹងថា ក្រុមហ៊ុន Huawei នឹងបង្ហាញនូវកុំព្យូទ័រម៉ូឌែល High-End ជាច្រើននៅក្នុងត្រកូល MateBook 13/14 series ថែមទៀតផងដែរ។ 

គួរបញ្ជាក់ថា ខណៈពេលដែលទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei គឺមានការរងគ្រោះនៅក្នុងលទ្ធផលនៃការហាមប្រាមរបស់សហរដ្ឋអាមេរិកនោះ គឺមិនមានការប៉ះពាល់ដល់ទីផ្សាររបស់កុំព្យូទ័រនោះទេ។ នៅក្នុងរយៈពេលប៉ុន្មានខែមុននេះ ក្រុមហ៊ុន Huawei គឺពិតជាខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងទីផ្សារកុំព្យូទ័ររបស់ខ្លួន។ សម្រាប់ពេលនេះ នៅមិនទាន់មានការទម្លាយច្រើននោះទេអំពីកុំព្យូទ័រ MateBook នោះទេ ប៉ុន្តែមានរបាយការណ៍ជាច្រើន គឺបានបញ្ជាក់ថា ក្រុមហ៊ុននេះ នឹងបន្តក្នុងការឌីស្សាញទៅលើកុំព្យូទ័រ MateBoo 13/14 series៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម