no-alternative title
no-alternative title

Samsung បញ្ចេញ Galaxy Chromebook ជំនាន់ទី 2 ដែលជាកុំព្យូទ័រយួរដៃប្រភេទ Chromebook ដំបូងគេក្នុងលោកដែលបំពាក់អេក្រង់ QLED Display

កាលពីព្រឹត្តិការណ៍ CES2020 (Consumer Electronics Show 2020) ក្រុមហ៊ុន Samsung បានប្រកាសចេញម៉ាស៊ីនកុំព្យូទ័រយួរដៃប្រភេទ Chromebook ដំបូងរបស់ខ្លួនដែលបំពាក់បន្ទះអេក្រង់ AMOLED Display។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំនែកក្នុងព្រឹត្តិការណ៍ CES2021 ឆ្នាំនេះវិញ Samsung ក៏បានប្រកាសចេញ Galaxy Chromebook ជំនាន់ទី 2 ដែលជាម៉ាស៊ីនកុំព្យូទ័រយួរដៃ Chromebook ដំបូងគេបង្អស់ក្នុងពិភពលោកដែលបំពាក់បន្ទះអេក្រង់ QLED Display។ ឧបករណ៍ប្រភេទ 2-in-1 ជំនាន់ថ្មីមួយនេះមានអេក្រង់ទំហំ 13.3 អ៊ីញ Q-LED Touchscreen និងទ្រទ្រង់កម្រិតរីសូលូហ្ស៊ិនទំហំ 1920x1080px ជាមួយបច្ចេកវិទ្យា HDR ព្រមទាំងមានគែម Bezels អេក្រង់តូចស្តើងថែមទៀតផង។ ក្រៅតែពីអាចចុចប៉ះថាច់បញ្ជាបានហើយ អេក្រង់របស់ Galaxy Chromebook 2 នៅអាចទ្រទ្រង់ជាមួយនឹងប៊ិច USI Pen (Universal Stylus Initiative) ជាមួយសំពាធសំគាល់កម្រិត 4,096។ 

ម៉ាស៊ីនកុំព្យូទ័រយួរដៃ Galaxy Chromebook ជំនាន់ថ្មីនេះប្រតិបត្តិការដោយ Google Chrome OS ជំនាន់ចុងក្រោយ ដែលត្រូវបាន Samsung ដាក់រួមបញ្ចូលនូវប្រព័ន្ធដំណើរការ Galaxy និង Google Ecosystem ដើម្បីផ្តល់អោយអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលប្រើបានទាំងប្រព័ន្ធដំណើរការ Google Ecosystem និង Samsung Galaxy Ecosystem នៅលើឧបករណ៍តែមួយ។ ហើយការរួមបញ្ចូលគ្នាបែបនេះគឺផ្តល់អោយអ្នកប្រើប្រាស់អាចធ្វើការតភ្ជាប់ម៉ាស៊ីន Chromebook ជំនាន់ថ្មីនេះទៅនឹងឧបករណ៍ផ្សេងៗទៀតរបស់ Samsung ដែលរាប់ចាប់ពីទូរស័ព្ទស្មាតហ្វូន ថេបប្លែត និងម៉ាស៊ីនកុំព្យូទ័រជា ដើម្បីអាចធ្វើការទំនាក់ទំនងបានកាន់តែមានភាពងាយស្រួលដូចជាការហៅទូរស័ព្ទ និងការផ្ញើសារជាដើម។ 

Galaxy Chrombook 2 គឺមានការឌីស្សាញឡើងបានយ៉ាងស្រស់ស្អាតប្រណិតបែប Premium ជាមួយទំងន់ស្រាលត្រឹមតែ 1.23 គីឡូក្រាម និងមានកម្រាស់សរុបស្តើតបំផុតត្រឹមតែ 13.9 ម.ម ប៉ុណ្ណោះ។ រីឯផ្ទាំងក្តារចុចវិញត្រូវបាន Samsung ធ្វើការឌីស្សាញឡើងជាមួយនឹងគ្រាប់ចុចមានទំហំធំៗជាមួយគម្លាតល្មមងាយស្រួលដល់ការវាយអត្ថបទ ព្រមទាំងមានរំលេចដោយភ្លើង LED នៅពីក្រោមថែមទៀតផង។ 

Galaxy Chromebook 2 បានដំឡើងមកជាមួយនឹង CPU ជំនាន់ទី 10 របស់ Intel ស៊េរី Core-i3-Dual-core លេខ 10110U ដែលមាន 4 threads និងល្បឿនខ្លាំងជាជំនាន់មុន។ ចំនែកមួយម៉ូដែលទៀតប្រើប្រាស់ Intel-Celeron-Dual-Core 15W លេខ  5205U មានចំនួន 2 threads និងភ្ជាប់ដោយ GPU  Intel-UHD។ ម៉ាស៊ីនរបស់វាភ្ជាប់អមដោយរ៉េមទំហំ 4GB និង 8GB ប្រភេទ LPDDR3 ជាមួយថាសរឹកផ្ទុកទិន្នន័យទំហំចាប់ពី 64GB ដល់ 128GB ព្រមទាំងមានរន្ធបន្ថែមទំហំផ្ទុកពីក្រៅជាប្រភេទ microSD ផងដែរ។ 

ក្រៅពីនេះម៉ាស៊ីន Galaxy Chromebook 2 នៅមានភ្ជាប់ដោយថ្មទំហំ 45.5W ដែល Samsung អះអាងថាសាកពេញម្តងអាចកាន់ប្រើការទូទៅបាន 14 ម៉ោង, មាន Speaker បំពងសំឡេងទំហំ 5W ភ្ជាប់នូវមុខងារសំឡេង Smart AMP  ដែលអាចស្រេចសំឡេងចេញបានលឺខ្លាំងជាងមុខដល់ទៅ 178%, បំពាក់កាមេរ៉ាវ៉ិបខេមមួយគ្រាប់កម្រិត HD-720px សម្រាប់ប្រើជាមួយវីដេអូខល, បំពាក់នូវបច្ចេកវិទ្យា Wi-Fi 6 កម្រិត ax:2X2, ប្លូធូស 5.0, រន្ធដោតចម្លងទិន្នន័យប្រភេទ USB-C ចំនួនពីរ រួមនឹងរន្ធដោតម៉ាយក្រូហ្វូន និងកាសខ្នាត 3.5 ម.ម។ Samsung Galaxy Chromebook 2 មានជម្រើសពីរពណ៌គឺពណ៌ប្រផេះហៅថា Mercury Gray និងពណ៌ក្រហមហៅថា Fiesta Red។ ហើយមួយម៉ូដែលក្នុងចំនោម Galaxy Chromebook 2 ទាំងពីរនឹងមានចេញលក់ដំបូងនៅទីផ្សារសហរដ្ឋអាមេរិកនាជិតដំណាច់ខែមិនា, 2021 ប៉ុន្តែគួរអោយស្តាយដោយសារតែនៅពេលនេះ Samsung មិនទាន់បង្ហើបប្រាប់ពីតម្លៃរបស់ម៉ាស៊ីន Chromebook 2 QLED Display នៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ស្មាតហ្វូនស្តើងបំផុត Infinx HOT 60Pro Series នឹងមកដល់ឆាប់ៗនេះ!

ស្មាតហ្វូនស្តើងបំផុត Infinx HOT 60Pro Series នឹងមកដល់ឆាប់ៗនេះ!

ដោយ ប៉េងលីន
ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា?

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា?

ដោយ ប៉េងលីន
ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្តល់ជូនប្រូម៉ូសិនពិសេស ក្នុងព្រឹត្តិការណ៌ Auto Show 2025 នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី!

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្តល់ជូនប្រូម៉ូសិនពិសេស ក្នុងព្រឹត្តិការណ៌ Auto Show 2025 នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី!

ដោយ ប៉េងលីន
កំពូលរថយន្តភីកអាប់ RAM 1500 RHO 2026 ដែលជាសមាជិកថ្មីរបស់ RAM នឹងមកដល់ទីផ្សារកម្ពុជានាពេលឆាប់ៗនេះហើយ

កំពូលរថយន្តភីកអាប់ RAM 1500 RHO 2026 ដែលជាសមាជិកថ្មីរបស់ RAM នឹងមកដល់ទីផ្សារកម្ពុជានាពេលឆាប់ៗនេះហើយ

ដោយ ប៉េងលីន
ក្រុមហ៊ុន PANASONIC CAMBODIA ដាក់សម្ពោធនូវទូទឹកកកជំនាន់ថ្មី PRIME+ Essential និងម៉ាស៊ីនបោកគក់ CARE+ Edition E-Series នៅលើទីផ្សារកម្ពុជា

ក្រុមហ៊ុន PANASONIC CAMBODIA ដាក់សម្ពោធនូវទូទឹកកកជំនាន់ថ្មី PRIME+ Essential និងម៉ាស៊ីនបោកគក់ CARE+ Edition E-Series នៅលើទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Exeed Exlantix ET5 ឡាន EREV អាចជិះអគ្គិសនីសុទ្ធបានចម្ងាយ 210km ចេញលក់តម្លៃជាង 1 ម៉ឺនដុល្លារ

Exeed Exlantix ET5 ឡាន EREV អាចជិះអគ្គិសនីសុទ្ធបានចម្ងាយ 210km ចេញលក់តម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន