no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Asustek និង MSI នាំចេញម៉ាស៊ីនកុំព្យូទ័រយួរដៃ Gaming Notebook បានច្រើនជាងគេក្នុងឆ្នាំ 2020

ក្រុមហ៊ុនផលិតម៉ាស៊ីនកុំព្យូទ័រ Asustek Computer និង Micro-Star International (MSI) ត្រូវបានគេមើលឃើញថាមានការនាំចេញនូវម៉ាស៊ីនកុំព្យូទ័រយួរដៃ Gaming Notebook បានច្រើនជាងគេក្នុងឆ្នាំ 2020។ យោងតាមប្រភពចេញពីឧស្សាហកម្មមួយនេះបានឱ្យដឹងថា ជាមួយនឹងសន្ទុះនៃការនាំចេញមានការកើនឡើងខ្លាំងគឺនៅឆមាសទីមួយក្នុងឆ្នាំ 2020។ ប្រភពបានបន្ថែមទៀតថា ដោយសារតែមានតំរូវការប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រនៅកំឡុងពេលនៃការរីករាលដាលនៃជំងឺ COVID-19 គឺជាកត្តាជម្រុញអោយការនាំចេញកុំព្យូទ័រយួរដៃនៅទូទាំងពិភពលោកមានសន្ទុះខ្លាំងជាងការរំពឹងទុក ដែលមានការកើនឡើង 20% បើធៀបនឹងឆ្នាំ 2019 ជាមួយចំនួននាំចេញលើស 200 លានគ្រឿងជាលើកដំបូង។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះបីជាការនាំចេញមានការកើនឡើងក្តី ប៉ុន្តែ សម្រាប់សមាសភាគគ្រឿងបង្គុំសម្រាប់ផ្គត់ផ្គង់ក្នុងសង្វាក់ផលិតរបស់ក្រុមហ៊ុនទាំងអស់គឺមានការខ្វះខាត់ខ្លាំងផងដែរ។ ប្រភពដដែលបានបន្តថា ការរីករាលដាលនៃជំងឺ COVID-19  ក៏បានធ្វើអោយមានការផ្លាស់ប្តូរការប្រគូតប្រជែងទីផ្សាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនកុំព្យូទ័រ Gaming Notebook នៅទូទាំងពិភពលោក។ ហើយក្នុងចំនោមក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនកុំព្យូទ័រ Gaming Notebook  ទាំងអស់នៅទូទាំងពិភពលោកគឺមានតែក្រុមហ៊ុន 2 ប៉ុណ្ណោះដែលមានសន្ទុះក្នុងការនាំចេញ Gaming Notebook កើនឡើងជាងដៃគូប្រជែង ដែលក្រុមហ៊ុនទាំងពីនោះគឺ Asustek និង MSI។ ក្រុមហ៊ុន MIS និង Asustek បាននាំចេញ Gaming Notebook បានចំនួន 1.4 លានគ្រឿង និង 1.45 លានគ្រឿង កើនឡើង 30% ទៅ 40% ធៀបនឹងឆ្នាំ 2019”។  ហើយតម្លៃរបស់ម៉ាស៊ីន Gaming Notebook មួយគ្រឿងគឺខ្ទង់ជាង $899 ឡើង។ 

 

បើតាមការព្យាករណ៍នៅឆមាសទី 1 ក្នុងឆ្នាំ 2021 នេះ ជាមួយនឹងការប្រកាសចេញនូវអង្គក្រាហ្វិចជំនាន់ថ្មីស៊េរី GeForce GTX30 Series របស់ NVIDIA សម្រាប់ម៉ាស៊ីនកុំព្យូទ័រ យើងនឹងបានឃើញនូវម៉ាស៊ីនកុំព្យូទ័រយួរដៃស៊េរីថ្មីៗនឹងត្រូវប្រកាសចេញលក់លើទីផ្សារនាចុងខែមករានេះ ហើយវានឹងធ្វើអោយទីផ្សារម៉ាស៊ីនកុំព្យូទ័រយួរដៃមានសន្ទុះខ្លាំងនៅត្រីមាសដំបូងក្នុងឆ្នាំ 2021 នេះ។ បើតាមការប្រកាសអោយដឹងពីក្រុមហ៊ុន NVIDIA បានអោយដឹងថា យ៉ាងហោចណាស់គឺមានម៉ាស៊ីនកុំព្យូទ័រយួរស៊េរីថ្មី 70 ម៉ូដេល ដែលប្រើអង្គក្រាហ្វិចជំនាន់ថ្មី GeForce GTX30 Series របស់ខ្លួន ហើយនឹងត្រូវប្រកាសចេញលក់ក្នុងតម្លៃខ្ទង់ចាប់ពី $999 ក្នុងមួយគ្រឿង។ ក្នុងនោះម៉ាស៊ីនកុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ MSI ចំនួន 13 ម៉ូដែល ដែលមានតម្លៃចាប់ពី $1,699 ទៅដល់ $3,000 ដែលប្រើ GeForce GTX3080 GPU និង Intel-Core i9 CPU ជាមួយនឹង Wi-Fi 6E ក្នុងនោះមានម៉ូដែលកំពូល MSI GE76 Raider Dragon Edition ផងដែរ។ 

 

ប្រភពបានចង្អុលបង្ហាញផងដែរថាដោយសារតែតម្លៃគ្រឿងបន្លាស់ដែលរួមមានដូចជា Driver ICs, VRAM និងគ្រឿងបន្លាស់ផ្សេងៗទៀតមានការកើនឡើង ហើយសង្វាក់នៃការផ្គត់ផ្គង់ក៏មានការរិតត្បិត រួមផ្សំនឹងថ្លៃដឹកជញ្ជូនមានការកើនឡើងផងនោះ ក្រុមហ៊ុនផ្គត់ផ្គង់កុំព្យូទ័រយួរដៃត្រូវបានគេរំពឹងថានឹងដំឡើងថ្លៃម៉ាស៊ីនកុំព្យូទ័រយួរដៃរបស់ពួកគេផងដែរក្នុងឆ្នាំ 2021 នេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម