no-alternative title

ក្រុមហ៊ុន MSI បានរៀបចំនូវ “MSIology” ដែលជាព្រឹត្តិការណ៍ដ៏ធំមួយរបស់ខ្លួន ដែលមានការបង្ហាញចេញនូវវត្តមានកុំព្យូទ័រជំនាន់ថ្មីៗជាច្រើន

កាលពីថ្ងៃទី 13 ខែមករាកន្លងទៅនេះ ក្រុមហ៊ុន MSI បានរៀបចំនូវព្រឹត្តិការណ៍និម្មិត MSIology របស់ខ្លួនជាមួយនឹងការបង្ហាញនូវកុំព្យូទ័រលេងហ្គេមម៉ូឌែលថ្មី GE76 Raider Dragon Edition Tiamat និងកុំព្យូទ័រ Laptops ជាច្រើនម៉ូឌែលថែមទៀតផង។ បន្ថែមពីនេះទៀតនោះ នៅក្នុងគម្រប់ខួប 35 ឆ្នាំរបស់ខ្លួន ក្រុមហ៊ុន MIS បានផ្តោតយ៉ាងខ្លាំងទៅលើបច្ចេកវិទ្យា cutting-edge hardware ដ៏អស្ចារ្យបំផុតដែលមានក្រាហ្វិកកាត NVIDIA® GeForce RTX™ 3080 ដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។ ភាពជោគជ័យនៅក្នុងព្រឹត្តិការណ៍នេះ គឺពិតជាគួរអោយចាប់អារម្មណ៍មែនទែនតាមរយៈការទាក់ទាញយ៉ាងខ្លាំងពីទស្សនិកជនជាច្រើនតាមរយៈ The Ultimate Shockwave របស់ខ្លួននោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រដែលបំពាក់នូវក្រាហ្វិកកាត  GeForce RTX™ 30 Series ការបដិវត្តន៍ទៅលើបច្ចេកវិទ្យា AI ទៅលើកុំព្យូទ័រលេងហ្គេមជាច្រើនរបស់ក្រុមហ៊ុន MSI

ក្រុមហ៊ុន MSI បានប្រើប្រាស់នូវក្រាហ្វិកចុងក្រោយបំផុតដ៏លឿនបំផុតសម្រាប់កុំព្យូទ័រជាច្រើននៅក្នុងឆ្នាំ 2021 នេះជាមួយនឹងម៉ូឌែល GE, GS, GP និង GF series របស់ខ្លួន។ សម្រាប់កុំព្យូទ័រ MSI នេះ សមត្ថភាពរបស់ក្រាហ្វិកកាត GPU នេះគឺផ្តល់នូវបទពិសោធន៍យ៉ាងអស្ចារ្យនៅក្នុងការលេងហ្គេមយ៉ាងអស្ចារ្យបំផុត។ ក្រាហ្វិកកាត GeForce RTX™ 3080 នេះមានកម្លាំងខ្លាំងក្លាជាមួយនឹងការប្រើប្រាស់នូវស្ថាបត្យកម្ម  Ampere—NVIDIA's 2nd gen RTX ជំនាន់ទី 2។ ម៉ាស៊ីនថ្មីនេះ ប្រើប្រាស់នូវ RT Core ដ៏អស្ចារ្យ និងបច្ចេកវិទ្យា Tensor Cores cutting-edge AI rendering technology។ បន្ថែមពីនេះ ក្រុមហ៊ុន MSI ក៏បានធ្វើការសហការជាមួយនឹងក្រុមហ៊ុន Intel និង NVIDIA តាមរយៈការទទួលយកនូវបច្ចេកវិទ្យា “Resizable Bar technology” ដែលអនុញ្ញាតអោយ CPU នេះអាចប្រើប្រាស់នូវម៉េមូរី GPU ពេញលេញ និងការបង្កើននូវល្បឿន  frame-per-second (FPS) ដល់ទៅ 5%-10%។

បើនិយាយអំពីសារៈសំខាន់ទៅលើការតភ្ជាប់នៃប្រព័ន្ធអ៊ីនធឺរណិតនោះ កុំព្យូទ័រជំនាន់ថ្មីរបស់ក្រុមហ៊ុន MSI នេះ គឺមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Wi-Fi 6E នៅក្នុងការប្រតិបត្តិ 6GHz ដែលមានល្បឿនលឿនក្នុងការបញ្ចូនទិន្នន័យវីដេអូនៅក្នុងពេល Streaming បច្ចេកវិទ្យា Virtual និងបទពិសោធន៍ Wireless ថែមទៀតផង។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន MSI ក៏បានបង្ហាញនូវមុខងារចុងក្រោយបំផុតជាច្រើននៃ MSI Creator Center ដែលមានការសហការជាមួយនឹង Microsoft Azure Cloud ក្នុងការគណនាទៅលើសេណារីយ៉ូជាច្រើន និងការគ្រប់គ្រងទៅលើប្រព័ន្ធនេះដោយប្រើប្រាស់នូវ AI ក្នុងការដោះស្រាយទៅលើបញ្ហាដ៏ស្មុគស្មាញជាច្រើនថែមទៀត។

GE76 Raider Dragon Edition សមត្ថភាពដ៏ខ្លាំងក្លាអស្ចារ្យក្នុងការប្រើប្រាស់

នៅក្នុងស្មារតីរបស់ MSIology នេះ គឺមានការបង្ហាញអំពីរបៀបដែលក្រុមហ៊ុន MSI ជះឥទ្ធិពល និងនាំមុខគេនៅលើកុំព្យូទ័រយួរដៃដ៏វាងវៃនេះ។ នៅក្នុងព្រឹត្តិការណ៍  MSIology នេះរបស់ក្រុមហ៊ុន MSI ការបង្ហាញនូវ Tiamat ដែលជាម្តាយរបស់ព្រះនោះបាននាំយកនូវភស្តុតាងដែលបង្ហាញអំពីភាពអស្ចារ្យដែលគ្មានគូប្រៀបនោះទេ។លោក Derek Chen ដែលជាប្រធានផ្នែកលក់ និងទីផ្សាររបស់កុំព្យូទ័រ MSI Notebook បាននិយាយនៅក្នុងពេលបើកដំណើរការនូវព្រឹត្តិការណ៍នេះថា “Dragon Spirit គឺជាម៉ាកសញ្ញាស្នូលរបស់យើង។ នៅថ្ងៃនេះ យើងបានត្រឡប់ទៅកាន់រឿងព្រេងរបស់បាប៊ីឡូនដែលជាពេលនៃការចាប់កំណើតរបស់នាគដ៏ល្បីល្បាញ Tiamat។”

MSI GE Raider series: សមត្ថភាពដ៏ខ្លាំងក្លាសម្រាប់អ្នកលេងហ្គេមជាច្រើនដ៏អស្ចារ្យ

សម្រាប់រឿងព្រេងដែលមិនធ្លាប់បានលឺពីមុនមកនោះ សម្រាប់កុំព្យូទ័រ GE76 Raider Dragon Edition Tiamat នេះគឺពិតជាខ្លាំងក្លាមែនទែន។ ដូចទៅនឹងម៉ូឌែល GE76 និង GE66 Raider នោះ សម្រាប់ GE series នេះ មិនត្រឹមតែមានការឌីស្សាញជាមួយនឹង  Mystic Light នោះទេ វាក៏មានសមត្ថភាពដ៏ខ្លាំងក្លាថែមទៀត នៅក្នុងត្រកូលកុំព្យូទ័រលេងហ្គេមនោះ។ ម៉ាស៊ីនថ្មីនេះ មានភ្ជាប់ជាមួយនឹងក្រាហ្វិកកាត  NVIDIA® GeForce RTX™ 3080 graphics ចុងក្រោយបំផុតនោះ សម្រាប់បន្ទះឈីប  Intel® Core™ i9 Processors និងបច្ចេកវិទ្យា Wi-Fi 6E នោះបានជួយអោយកុំព្យូទ័រជាច្រើនទទួលបាននូវផលប្រយោជន៍ជាច្រើននៅក្នុងការតភ្ជាប់នូវបច្ចេកវិទ្យានេះ។

សម្រាប់កុំព្យូទ័រ  GE series នេះគឺមានបច្ចេកវិទ្យា MSI Cooler Boost 5និងរន្ធបំភាយកំដៅចំនួន 6 ថែមទៀតជាមួយនឹងកង្ហារ 2  ផងដែរ។ ជាមួយនឹងម៉ូឌែល GE Raider series នេះ អ្នកប្រើប្រាស់ជាច្រើនអាចប្រើប្រាស់បានយ៉ាងអស្ចារ្យទៅលើហ្គេម A Series នេះ។ អ្នកលេងហ្គេម Nukem Dukem និយាយថា “សម្រាប់កុំព្យូទ័រលេងហ្គេម MSI នេះគឺមានសមត្ថភាពខ្លាំងក្លាដែលមិនគួរអោយជឿនោះទេ ហើយខ្ញុំពិតជារីករាយណាស់នៅក្នុងការលេងហ្គេមដ៏អស្ចារ្យទាំងនេះតាមរយៈកុំព្យូទ័រនេះ។”

កុំព្យូទ័រ GS66 Stealth នាំយកនូវភាពអស្ចារ្យនៅក្នុងការលេងហ្គេម

កុំព្យូទ័រ GS66 Stealth នេះពិតជាល្អមែនទែនសម្រាប់អ្នកជំនួញផងដែរ។ ជាមួយនឹងការឌីស្សាញ "Sharper in Core black"  ដ៏ប្រណិតនេះបានធ្វើអោយកុំព្យូទ័រនេះឈ្នះនូវពានរង្វាន់ជាច្រើនដូចជា  IF Design Award និង  Red dot winner of 2020 ថែមទៀត។ វាប្រើប្រាស់នូវក្រាហ្វិកកាត GeForce RTX™ 30 seriesដែលមានបច្ចេកវិទ្យា DLSS AI rendering technology  ដែលអនុញ្ញាតអោយអ្នកលេងហ្គេមជាច្រើនអាចលេងហ្គេម 4K, Ray Tracing និងបច្ចេកវិទ្យា 60 FPS ថែមទៀត។  បន្ថែមពីនេះទៀតនោះ GS66 Stealth នេះគឺមានប្រព័ន្ធCooler Boost Trinity+ system  ដែលមានកង្ហារ 0.1mm sharp-edged blades ស្តើងបំផុតរបស់ពិភពលោកដែលមានអេក្រង់កម្រិត  300Hz IPS-level។ GS66  នេះមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា True Color 3.0 និង viewing mode 1+2 Matrix Display។

កុំព្យូទ័រ GP66 & GP76 Leopard  នេះល្អសម្រាប់អ្នកលេងហ្គេម និងវិស្វករ!

 ក្រុមហ៊ុន MSI ក៏ប្រកាសបង្ហាញនូវវត្តមានរបស់កុំព្យូទ័រ  GP66 & GP76 Leopard ផងដែរ។ វាបង្កើតឡើងសម្រាប់ការងារប្រចាំថ្ងៃ និងការងារធ្ងន់ៗជាច្រើនទៀតសម្រាប់ក្រុមវិស្វករជាច្រើនផងដែរ។ សម្រាប់កុំព្យូទ័រ GP Leopard seriesនេះគឺពិតជាខ្លាំងក្លាមិនធម្មតានោះទេ។ សម្រាប់កុំព្យូទ័រ GP66 & GP76 Leopard នេះគឺមានក្រាហ្វិកកាត GeForce RTX 3080 graphics និងបន្ទះឈីប Intel® Core™ i7 Processors ដែលមានការបង្ហាញអំពីអំណាចដ៏ខ្លាំងក្លាក្នុងការប្រើប្រាស់ថែមទៀត។ វាគឺមានរន្ធដោត  I/O ports ដែលមានការទ្រទ្រង់នូវ  data transmissions និង display outputs ថែមទៀត។ វាក៏មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 8kថែមទៀតផង។

កុំព្យូទ័រ Stealth 15M អេក្រង់ 15-inch ដ៏ស្តើងបំផុតក្នុងការប្រើប្រាស់

លក្ខណៈពិសេសទៀតនៅក្នុងកុំព្យូទ័រថ្មីនេះ ក្រុមហ៊ុន MSI ក៏ប្រកាសបង្ហាញនូវកុំព្យូទ័រលេងហ្គេម 15-inch ដែលស្តើងបំផុតនៅក្នុងពិភពលោកនោះគឺ Stealth 15Mដែលមានការជម្រុញពីភាពអស្ចារ្យបំផុតក្នុងការប្រើប្រាស់ថែមទៀត។ វាមានទម្ងន់ស្រាលត្រឹមតែ 1.7kg និងកម្រាស់ 16.15mm ផងដែរ។ វាប្រើប្រាស់នូវបន្ទះឈីប  Intel H series processors ជំនាន់ទី 11 ដែលមានល្បឿន 5GHz និងក្រាហ្វិកកាត  GeForce RTX™ 30 series graphics ថែមទៀត។ សម្រាប់កុំព្យូទ័រ Stealth 15 នេះអនុញ្ញាតអោយអ្នកលេងហ្គេមជាច្រើន និងអ្នកជំនាញជាច្រើនអាចបង្កើននូវល្បឿនក្នុងការលេងហ្គេម និងការងារជាច្រើនទៀតប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុត។

កម្លាំងដ៏ខ្លាំងក្លាជាមួយនឹងម៉ូឌែល GF75 & 65 Thin series

សម្រាប់អ្នកលេងហ្គេមជាច្រើននោះ សម្រាប់កុំព្យូទ័រ GF75 & 65 Thin series នេះគឺមានទម្ងន់ស្រាល និងស្តើងក្នុងការប្រើប្រាស់។ GF Thin seriesនេះគឺមានបន្ទះឈីប Intel Core i7 Processors និងក្រាហ្វិកកាត  GeForce RTX™ 30 Series graphics ខណៈពេលដែលអេក្រង់របស់វាគឺទ្រទ្រង់ទៅលើបច្ចេកវិទ្យា 144Hz IPS-level និងគែមស្តើងក្នុងការប្រើប្រាស់ថែមទៀត។

Creator 15 កុំព្យូទ័រដែលមានអេក្រង់True Pixel ដ៏អស្ចារ្យក្នុងការប្រើប្រាស់

ក្រុមហ៊ុនបច្ចេកវិទ្យា MSI ក៏ផ្តោតទៅលើ Creators ផងដែរ។ សម្រាប់ម៉ូឌែល MSI Creator 15 នេះគឺបង្កើតឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត។ កុំព្យូទ័រ Creator 15 នេះគឺផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យ  true-to-lifeមិនធម្មតានោះទេ។ វាមានអេក្រង់ 4K True Pixel ដែលមានការបញ្ជាក់វិញ្ញាបនបត្រចេញពី Calman និង 100% AdobeRGB color gamut ថែមទៀត។ ជាមួយនឹងក្រាហ្វិកកាត RTX 30 graphics នេះ កុំព្យូទ័រ Creator 15 នេះគឺអាចធ្វើការបង្កើននូវល្បឿន  3D animation rendering និងវីដេអូថែមទៀត។ សម្រាប់អេក្រង់នេះគឺមានការបង្កើនទៅលើល្បឿន Touchscreen និងផលិតកម្មថែមទៀត។ ម៉ាស៊ីននេះ មានថាមពលថ្ម  99.9Wh និងទម្ងន់ស្រាលក្នុងការប្រើប្រាស់ផងដែរ។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន