no-alternative title
no-alternative title

Lexus IS 2026 បង្ហាញខ្លួនជាផ្លូវការណ៌អត់មានប្រភេទម៉ាស៊ី​ន 4 និង 8​ ស៊ីឡាំងទៀតនោះទេ

នេះគឺជាឡាន Lexus IS ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយមកលើកនេះ លែងមានជម្រើសម៉ាស៊ីនទំហំ 4 និង 8 ស៊ីឡាំងទៀតហើយ។ គ្រប់ម៉ូដែលឡាន Lexus IS ឆ្នាំ 2026 ទាំងអស់ នឹងបំពាក់ម៉ាស៊ីនចំណុះ 3.5L ទំហំ 6 ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន 314 HP និង កម្លាំងរមួល 379 NM ដំណើរការដោយប្រអប់លេខអូតូ 8 វគ្គ សម្រាប់ជម្រើសប៉ុងក្រោយ (RWD) និង ប្រអប់លេខអូតូ 6 វគ្គ សម្រាប់ជម្រើសប៉ុង 2 (AWD)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ឲ្យដឹងដែរថា សម្រាប់ Lexus IS ឆ្នាំ 2026 នឹងត្រូវដាក់លក់ជាមួយតម្លៃថ្មី ចាប់ពីខ្ទង់ $46,000 ឡើងទៅ ដែលមានន័យ ថា ថ្លៃជាងមុនខ្ទង់ $5,000 ក៏ដោយសារតែលែងមានជម្រើសម៉ាស៊ីនទំហំ 4 ស៊ីឡាំង នេះតែម្តង។ យ៉ាងណាក៏ដោយ Lexus IS 2026 ក៏បានអាប់ដេតបន្ថែមទៅលើប្រព័ន្ធចង្កូត និងប្រព័ន្ធជើងក្រោម កាន់តែប្រសើរជាងមុន ដើម្បីជួយឲ្យអ្នកបើកបរទទួលបានអារម្មណ៍បើកបរ កាន់តែល្អជាងមុន ផងដែរ។

បន្ថែមពីលើនេះ ឡាន Sedan របស់ជប៉ុនដ៏ពេញនិយមនេះ ក៏បានកែកុនការរចនាផ្នែកខាងមុខបន្តិចបន្តួច ដែលជួយឲ្យវាកាន់ តែកាចជាងមុន អមដោយការប្រើយ៉ាន់កង់ថ្មី ទំហំ 19 អ៊ីញ ហើយក៏មាន Option គម្របហ្វ្រាំងពណ៌ក្រហម, កាង Spoiler ខាងក្រោយធំជាងមុន និង ដកឡូហ្គូអក្សរ L ចេញ ជំនួសឲ្យពាក្យ Lexus វិញ ផងដែរ។

លើសពីនេះទីទៅទៀត Lexus IS 2026 ក៏បានអាប់ដេតផ្នែកខាងក្នុងដែរ ដោយរចនាតាបឡូថ្មី, បន្ទះទ្វារថ្មី, រចនាប្លុកបញ្ជាកណ្តាលថ្មី ព្រមទាំង អេក្រង់ Touchscreen ទំហំ 12.3 អ៊ីញថ្មី ទៀតផង។ ជាមួយគ្នានេះដែរ Option ស្តង់ដារទំនើបៗផ្សេងទៀតមានដូចជា Speaker 10 គ្រាប់ តែអាចឡើងទៅ Mark Levinson 17 គ្រាប់បាន ព្រមទាំងមានប្រព័ន្ធជំនួយការបើកបរ Lexus Safety System+ 3.0 ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន