no-alternative title
no-alternative title

BYD Shark 6 បាននាំមុខសម្រាប់ការលក់រថយន្ត PHEV នៅទីផ្សារអូស្ត្រាលីក្នុងឆ្នាំ 2025

នៅក្នុងឆ្នាំ 2025 កន្លងទៅនេះ ទីផ្សារលក់រថយន្តប្រភេទ Plug-in-hybrid នៅប្រទេសអូស្ត្រាលី មានការកើនឡើងប្រមាណ 130.9%។ បើយោងតាមរបាយការណ៍បាន បានបញ្ជាក់ថា នៅក្នុងឆ្នាំ 2025 កន្លងទៅការលក់រថយន្តប្រភេទ

Plug-in-hybrid ក្នុងទីផ្សារអូស្ត្រាលី មានចំនួនសរុបជាង 50,000 គ្រឿង ដែលក្នុងនោះ BYD Shark 6 ute និងម៉ាកយីហោ PHEV ថ្មីមួយចំនួនទៀតបាននាំមុខការលក់។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ម៉ាកយីហោ BYD បានគ្រប់គ្រងដំណែងលេខ 1 សម្រាប់ការលក់រថយន្ត Plug-in-hybrid ក្នុងទីផ្សារអូស្ត្រាលីដោយមានចំនែកទីផ្សារសរុប 50.7% ដោយក្នុងនោះម៉ូដែល BYD Shark 6 Pick up បាននាំមុខគេក្នុងការលក់ ដោយលក់បានចំនួន 18,073 គ្រឿង និងម៉ូដែល Sealion 6 SUV ឈរនៅបន្ទាប់ ដោយលក់បានចំនួន 9,055 គ្រឿង។

យោងទៅលើរបាយការណ៍ចេញផ្សាយដោយ  Federal Chamber of Automotive Industries (FCAI) បានឲ្យដឹងថា ការលក់រថយន្តប្រភេទ Plug-in-hybrid ក្នុងទីផ្សារអូស្ត្រាលីក្នុងឆ្នាំ2025 គឺមានចំនួនសរុប 53,484 គ្រឿង កើនឡើង 130.9% ធៀបនឹងឆ្នាំ 2024 ដែលលក់បានចំនួន 23,163 គ្រឿង។ ចំនែកការលក់រថយន្តដែលប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន Hybrid មានការកើនឡើងប្រមាណ 15.3% ខណៈការលក់រថយន្តអគ្គិសនីបានកើនឡើងប្រមាណ 13.1% ផងដែរ។ 

ដោយឡែកសម្រាប់ការរថយន្ត ដែលប្រើប្រាស់ម៉ាស៊ីនចំហេះក្នុងទាំងប្រើម៉ាស៊ូត និងប្រើសាំងឃើញថាមានការធ្លាក់ចុះការលក់ក្នុងឆ្នាំ 2025 ប្រមាណ 1.7% និង 10% រៀងៗខ្លួន។ ងាកមកក្រុមហ៊ុនផលិតឡានអាមេរិក Ford វិញ នៅតែបន្តជាជើងខ្លាំងក្នុងការលក់ជាមួយនឹងម៉ូដែល Ranger របស់ខ្លួននៅក្នុងទឹកដីអូស្ត្រាលី។ ដោយក្នុងឆ្នាំ 2025 ក្រុមហ៊ុន Ford លក់ Ranger ប្រភេទ 4x4 សរុបមានចំនួន 56,555 គ្រឿងទាំងម៉ូដែលប្រើម៉ាស៊ីនសាំង ម៉ាស៊ីនម៉ាស៊ូត និង HYBRID។

ជាមួយគ្នានេះ Ford Ranger ម៉ូដែល Plug-in-hybrid ដែលបានប្រកាសចេញលក់នៅពាក់កណ្តាលឆ្នាំ 2025 ក៏លក់បានចំនួន 1,143 គ្រឿងផងដែរ ដែលស្មើរនឹង 2% នៃការលក់សរុបប្រចាំឆ្នាំ។ សូមបញ្ជាក់ថា Ford Ranger នៅតែជារថយន្ត Pick up 4x4 ដែលលក់ដាច់ខ្លាំងបំផុតនៅក្នុងទីផ្សារអូស្ត្រាលីក្នុងរយះពេល 3 ឆ្នាំជាប់ៗ គ្នាគិតត្រឹមឆ្នាំ 2025៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន