no-alternative title
no-alternative title

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

នេះគឺជា Ford Territory ស៊េរីឆ្នាំ 2026 ដែលបានផលិតនៅក្នុងប្រទេសកម្ពុជា ដោយប្រជាជនកម្ពុជា ទើបចេញលក់ជាផ្លូវការ ជាមួយនឹងតម្លៃ $42,900 ហើយមានការធានាចេញពីក្រុមហ៊ុនផ្លូវការទៀតផង។ Ford Territory 2026 បំពាក់ម៉ាស៊ីនសាំង ចំណុះ 1.5L EcoBoost ទំហំ 4 ស៊ីឡាំង ដែលអាចបង្កើតកម្លាំងសរុប 163 PS និង កម្លាំងរមួល 250 NM ដំណើរការដោយប្រអប់លេខអូតូ 7 វគ្គ និង ប្រព័ន្ធបើកបរប៉ុង 1 (FWD) ហើយមាន Drive Modes ដល់ទៅ 4 ឯណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Ford Territory 2026 បានផ្លាស់ប្តូរការរចនាថ្មី ដោយប៉ាណាមុខរចនាថ្មី ជាមួយចង្កៀងប្រភេទ LED បែប 3D កាន់តែទាក់ទាញ អមដោយយ៉ាន់កង់អាលុយមីញ៉ូម រចនាថ្មី ទំហំ 19 អ៉ីញ ហើយចង្កៀងក្រោយប្រភេទ LED បែប 3D មានពន្លឺច្បាស់ល្អ។ វាមានប្រវែងតួខ្លួន​ 4.68m ទទឹង 1.93m កម្ពស់ 1.70m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.72m ហើយមានកម្ពស់ពីបាតឡានទៅដី 190mm។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ Ford Territory 2026 បានអាប់ដេតកាប៊ីនខាងក្នុងថ្មី ឌីហ្សាញថ្មី កាន់តែប្រណីត និងទំនើបផងដែរ ជាពិសេសនោះគឺ អេក្រង់ភ្លោះនៅខាងមុខនេះតែម្តង ដោយលើកនេះមាន កុងទ័រឌីជីថលទំនើប ទំហំ 12.3 អ៉ីញ បង្ហាញរូបភាពច្បាស់ ត្រជាក់ភ្នែក  ងាយស្រួលមើល និងអេក្រង់ Touchscreen កណ្តាលទំហំ 12 អ៉ីញ ដំណើរការដោយបច្ចេកវិទ្យា SYNC ជំនាន់ថ្មី ទំនើប និងងាយស្រួលប្រើប្រាស់ ហើយបានរៀបចំ Interface ប្រើប្រាស់ថ្មី កាន់តែទំនើប និងដំណើរការបានប្រសើរជាងមុន ទៅទៀត។

ចំណែកឯកៅអីវិញជាប្រភេទស្បែក អាចចុចសារ៉េអូតូ 10 វគ្គ មានមុខងារខ្យល់ត្រជាក់ ទាំងសងខាង ហើយកៅអីរបស់វាមានការរចនាបែបប្រណីត Color 2-Tones និង ធំទូលាយល្អ ផងដែរ។ ក្រៅពីនោះក៏មានប្រព័ន្ធម៉ាស៊ីនត្រជាក់ 2 តំបន់​ មានប្រព័ន្ធបន្សុទ្ធខ្យល់ PM 2.5 និង គ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ, Speaker 8 គ្រាប់, ដំបូលកញ្ចក់ធំទូលាយ អាចបើកបាន, ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធសាកថ្មទូរសព្ទឥតប្រើខ្សែ, ប្រព័ន្ធភ្លើងឌីមលម្អក្នុងឡាន Ambient Lighting ចម្រុះពណ៌ និង ចង្កឹះលេខអេឡិចត្រូនិច E-Shifter ដែលអាចដំណើរការដោយស្វ័យប្រវត្តិ ទៀតផង។

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញក៏មានច្រើនដែរ ដូចជា៖

ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តិ គ្រាន់តែគ្រវាសជើង

ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេ មើលឃើញមួយជុំវិញឡាន

ប្រព័ន្ធវាស់សម្ពាធខ្យល់កង់ឡាន TPMS

ប្រព័ន្ធទប់លំនឹងពេលឡើង និងចុះចំណោត

ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងឡាន

ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលបើកទ្វារឡាន

ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និង ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ

ប្រព័ន្ធជំនួយលើដៃចង្កូត រំលឹកអ្នកបើកបរ ឲ្យបើកក្នុងគន្លងត្រឹមត្រូវ និងតម្រង់គន្លងផ្លូវ

ព្រមទាំង ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និងទៅមុខដោយស្វ័យប្រវត្តិ តាមឡានខាងមុខ និងតម្រង់គន្ងងផ្លូវ ផងដែរ

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន