no-alternative title
no-alternative title

BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

តាមទិន្នន័យលក់រថយន្តរបស់ក្រុមហ៊ុន BYD បានបង្ហាញថា ក្នុងខែធ្នូ ឆ្នាំ 2025 ទើបកន្លងផុតទៅ ក្រុមហ៊ុន BYD លក់រថយន្តដឹកអ្នកដំណើរនៅទូទាំងទីផ្សារសកលបានចំនួន 414,784 គ្រឿង ធ្លាក់ចុះ 18.6% ធៀបនឹងខែដូចគ្នាកាលពីឆ្នាំ 2024 និងធ្លាក់ចុះ  12.7% ធៀបនឹងខែវិច្ឆិកា ឆ្នាំ 2025។ ដែលទិន្នន័យនេះបង្ហាញពីការធ្លាក់ចុះ 4 ខែជាប់គ្នាពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះជាយ៉ាងណាសម្រាប់ការលក់រថយន្តនៅលើទីផ្សារបរទេសវិញ គឺមានចំនួន 133,172 គ្រឿង ក្នុងខែធ្នូ ដែលបានបំបែកកំណត់ត្រាថ្មីនៃការលក់ជាមួយកំណើនកើនឡើង 133% ធៀបនឹងឆ្នាំ 2024។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងខែធ្នូ ឆ្នាំ 2025, BYD បានលក់រថយន្តអគ្គិសនីសុទ្ធ (BEV) ចំនួន 190,712 គ្រឿង ធ្លាក់ចុះ 8.2% ធៀបនឹងខែដូចគ្នាកាលពីឆ្នាំ 2024។ ជាមួយគ្នានេះការលក់រថយន្តប្រភេទ Plug-in-hybrid របស់ BYD ក៏មានការថយចុះបន្តិចផងដែរក្នុងខែធ្នូ កន្លងទៅ ដោយលក់បានចំនួន 224,072 គ្រឿង ថយចុះប្រមាណ 25.7% ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ 2024។ សម្រាប់ការលក់រថយន្តសរុបទាំងប្រភេទរថយន្តដឹកអ្នកដំណើរ រថយន្តប្រភេទពាណិជ្ជកម្ម និងរថយន្តក្រុងក្នុងខែធ្នូ ឆ្នាំ 2025 គឺមានចំនួន 420,398 គ្រឿង ដែលធ្វើឲ្យការលក់រថយន្ត BYD នៅឆ្នាំ 2025 គឺមានចំនួន 4,602,436 គ្រឿង។ 

សរុបមកក្នុងឆ្នាំ 2025, BYD លក់រថយន្តសរុបចំនួន 4,550,036 គ្រឿង មានការកើនឡើង 7.1% បើប្រៀបធៀបនឹងឆ្នាំ 2024 ដែលលក់បានចំនួន 4,250,370 គ្រឿង។ ក្នុងតួរលេខនេះ ការលក់រថយន្តអគ្គិសនីសុទ្ធ គឺមានចំនួន 2,254,714 គ្រឿង កើនឡើង 27.9% ធៀបនឹងឆ្នាំ 2024 ចំនែកការលក់រថយន្ត Plug-in-hybrid (PHEV) វិញ គឺមានចំនួន 2,288,709 គ្រឿង ថយចុះ 7.9% ធៀបនឹងការលក់ក្នុងឆ្នាំ 2024។

បច្ចុប្បន្នការលក់ឡានអគ្គិសនីរបស់ BYD ក្នុងឆ្នាំ 2025 បានក្តោបក្តាប់ចំនែកលក់សរុបរបស់ក្រុមហ៊ុនប្រមាណ 49.6% កើនឡើងពីចំនួន 41.5% កាលពីឆ្នាំ 2024 ខណៈឡាន PHEV មានចំនួនលក់សរុប 50.4%។ ជាមួយគ្នានេះ BYD បានសម្រេចគោលដៅក្នុងការលក់រថយន្តសរុបបានលើសពី 1 លានគ្រឿងជាលើកដំបូងនៅលើទីផ្សារក្រៅប្រទេស ដោយលក់បានចំនួន 1,046,083 គ្រឿង កើនឡើងដល់ទៅ 150.7% ធៀបនឹងឆ្នាំ 2024៕

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!