no-alternative title
no-alternative title

Avatr 12 ស៊េរីឆ្នាំ 2026 នឹងបន្ថែមម៉ូដែលថ្មីដែលបំពាក់ម៉ូទ័រអគ្គិសនីបីមានកម្លាំងសរុបដល់ 955 សេះ

Avatr គឺជាម៉ាកយីហោរថយន្តអគ្គិសនីប្រភេទ Coupe SUV មានភាពប្រណិតឆ្លាតវៃកម្រិតខ្ពស់បំផុតដែលត្រូវបានបង្កើតឡើងដោយការសហការវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន Changan, CATL និង Huawei។ ក្នុងនោះម៉ូដែល Avatr 12 គឺកំពុងតែមានភាពពេញនិយម និងមានទីផ្សារលក់ដាច់ខ្លាំងបំផុតមួយរបស់សម្ព័ន្ធក្រុមហ៊ុនខាងលើនេះ។ ហើយនៅពេលនេះ Avatr បានត្រៀមបញ្ចេញ Avatr 12 ចំនាន់ថ្មីឆ្នាំ 2026 ដែលមានការធ្វើបច្ចុប្បន្នកាន់តែខ្លាំង និងកាន់តែទំនើបឆ្លាតវៃខ្លាំងជាងម៉ូដែលមុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើយោងទៅលើការចុះបញ្ចីពីស្ថាប័ន MIIT ក្នុងប្រទេសចិនបានបង្ហាញថា Avatr 12 ឆ្នាំ 2026 គឺមានបន្ថែមនូវម៉ូដែលថ្មីដែលបំពាក់ម៉ូទ័រអគ្គិសនីចំនួនបី “Tri-motor” ដំណើរការដោយប្រព័ន្ធបើកបរ all-wheel-drive (AWD) និងបង្កើនប្រសិទ្ធភាពលើប្រព័ន្ធជំនួយការបើកបរកាន់តែមានភពឆ្លាតវៃជាងមុនថែមទៀតផង។ Avatr 12 ឆ្នាំ 2026 នឹងមានជម្រើស 3 ម៉ូដែល ដូចជា EREV, BEV និង Tri-motor AWD ជាមួយតម្លៃចាប់ពីខ្ទង់ $42,900 ដល់ $45,700 នៅទីផ្សារប្រទេសចិន។

ចំពោះការឌីស្សាញរូបរាងខាងក្រៅរបស់ Avatr 12 ឆ្នាំ 2026 ទំនងជានឹងរក្សាទម្រង់ដូចគ្នានឹងម៉ូដែលបច្ចុប្បន្ន ប៉ុន្តែ អាចមានការធ្វើឲ្យមានភាពកាន់តែល្អប្រសើរជាងម៉ូដែលមុនទៅលើការឌីស្សាញប្រព័ន្ធសែនស័រ LiDAR លើដំបូលខាងមុខ ដែលត្រូវបានគេរំពឹងថា នឹងបំពាក់នូវប្រព័ន្ធសែនស័រ LiDAR ជំនាន់ថ្មីចុងក្រោយរបស់ Huawei។

ផ្នែកចំហៀងរបស់ Avatr 12 គឺមានបំពាក់នូវប្រព័ន្ធកាមេរ៉ាមើលក្រោយជំនួសឲ្យកញ្ចក់ធម្មតា បំពាក់សែនស័រ LiDAR នៅលើថ្ពាល់សងខាង និងមានដៃទ្វារប្រភេទ semi-door-handle ជាដើម។ Avatr 12 ឆ្នាំ 2026 នឹងផ្តល់ជូនអតិថិជននូវជម្រើសប្រើយ៉ាន់កង់ខ្នាត 20-inch និង 21-inch។ ឡាន Coupe SUV ប្រណិតទំនើបឆ្លាតវៃនេះ មានបណ្តោយតួរខ្លួនប្រវែង 5,020mm/ទទឹង 1,999mm/ កំពស់ 1,470mm ឬ 1,460mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,020mm។ ហើយផ្នែកខាងក្រោយក៏នឹងមានភ្ជាប់នូវកន្ទុយ Spoiler លាក់ចូលក្នុងដែលអាចបញ្ជាឲ្យដំណើរការបើកចេញចូលបាន (electrically retractable hidden rear spoiler)។

នៅលើបញ្ជីរបស់ MIIT បានបង្ហាញទៀតថា Avatr 12 ឆ្នាំ 2026 ម៉ូដែល EREV មានបំពាក់ម៉ាស៊ីនសាំង 1.5T កម្លាំង 115 សេះ និងម៉ូទ័រអគ្គិសនីពីរនៅផ្នែកខាងក្រោយ ដំណើរការដោយប្រព័ន្ធ RWD អាចផលិតកម្លាំងបាន 268 សេះ ទទួលថាមពលដំណើរការពីកញ្ចប់ថ្ម Lithium iron phosphate (LFP) ទំហំ 52.01kWh សាកភ្លើងពេញម្តងអាចបើកដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 261km (WLTC)។ ចំនែកម៉ូដែលប្រើអគ្គិសនីសុទ្ធវិញ ដំណើរការដោយម៉ូទ័រអគ្គិសនីក្រោយចំនួនពីរនៅឆ្វេងស្តាំដែលម៉ូទ័រនីមួយៗមានកម្លាំង 337 សេះ។

រីឯ Avatr 12 ឆ្នាំ 2026 ម៉ូដែលថ្មីដែលជា High-Performance នឹងមានបំពាក់នូវម៉ូទ័រអគ្គិសនីចំនួនបីដែលមួយភ្ជាប់នៅខាងមុខ និងពីរផ្សេងទៀតភ្ជាប់នៅលើភ្លៅខាងក្រោយ។ ដោយក្នុងម៉ូទ័រខាងមុនមានកម្លាំង 281 សេះ និងម៉ូទ័រខាងក្រោយមានកម្លាំង 337 សេះក្នុងម៉ូទ័រនីមួយៗ ដែលសរុបអនុភាពកម្លាំងម៉ូទ័រទាំងបីបញ្ចូលគ្នា គឺអាចបង្កើតកម្លាំងបានដល់ 955 សេះឯណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន