no-alternative title
no-alternative title

Huawei នាំមុខទៅលើទីផ្សារនាឡិកានៅក្នុងប្រទេសចិនសម្រាប់ត្រីមាសទី 1 ឆ្នាំ 2020 ជាមួយនឹងការនាំចេញបានចំនួន 4.282 លានគ្រឿង

ក្រុមហ៊ុន IDC ទើបតែបញ្ចេញនូវរបាយការណ៍ថ្មីរបស់ខ្លួនអំពីទីផ្សារនាឡិកានៅក្នុងប្រទេសចិនសម្រាប់ត្រីមាសទី 1 ឆ្នាំ 2020 នេះ។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ ក្រុមហ៊ុន Huawei គឺនាំមុខទីផ្សារដូចដែលខ្លួននាំមុខសម្រាប់ទីផ្សារស្មាតហ្វូនផងដែរ។ ក្រុមហ៊ុន Apple និង Garmin ក៏ដំណើរការបានយ៉ាងល្អនៅក្នុងទីផ្សាររបស់ប្រទេសនេះផងដែរ។ ទីផ្សារនេះគឺមានការនាំចេញនាឡិកាចំនួន 17.62 លានគ្រឿងដែលមានការធ្លាក់ចុះ 11.3% បើធៀបទៅនឹងឆ្នាំមុននេះ។

តាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ ការនាំចេញទីផ្សារនាឡិកាគឺមានការធ្លាក់ចុះដល់ទៅ 5.5% បើធៀបទៅនឹងឆ្នាំមុននេះដែលមានចំនួន 14.86 លានគ្រឿង។ សម្រាប់នាឡិកាស្មាតវ៉ច (មនុស្សជំទង់ និងក្មេងៗ) គឺមានការធ្លាក់ចុះ 33.3%ដែលមានចំនួនត្រឹមតែ  2.76 លានគ្រឿង។ ការធ្លាក់ចុះទៅលើការនាំចេញនេះគឺដោយសារតែមេរោគរាតត្បាត  COVID-19 ហើយការនាំចេញកាសស្តាប់ឥតខ្សែគឺមានចំនួន 26.5% បើធៀបទៅនឹងឆ្នាំមុននេះ ហើយនាឡិកាសម្រាប់មនុស្សវ័យជំទង់ 8.4% ក៏ដំណើរការយ៉ាងល្អផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នៅក្នុងរបាយការណ៍របស់ IDC នេះ នៅចុងឆ្នាំ 2020 នេះ ចំណែកទីផ្សារនាឡិកាសរុបនៅក្នុងប្រទេសចិនគឺមានការកើនឡើងចំនួន 17.4% ខណៈពេលដែលកាសស្តាប់ឥតខ្សែ និងនាឡិកាសម្រាប់មនុស្សជំទង់គឺមានការកើនឡើងចំនួន 47.7% និង 37.6% រៀងគ្នា។ ម៉ាកយីហោនាឡិកាចំនួន 5 របស់ចិននៅក្នុងត្រីមាសទី 1 ឆ្នាំ 2020

•Huawei

•Xiaomi

•Apple

•LifeSense

•BBK Electronics

ក្រុមហ៊ុន  Huawei នាំមុខទីផ្សារនាឡិកាចិននៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះជាមួយនឹងការនាំចេញនូវនាឡិកាចំនួន 4.282 លានគ្រឿងដែលមានចំនួនស្មើទៅនឹង 24.3% នៃទីផ្សារ។ ក្រុមហ៊ុននេះមានការកើនឡើង 18.8% បើធៀបទៅនឹងឆ្នាំមុននេះទៅលើការនាំចេញរបស់វា ហើយចំណែកទីផ្សាររបស់គឺមានចំនួន 3.605 លានគ្រឿង និង  18.1% នៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ (ត្រីមាសទី 1 ឆ្នាំ 2019)។

ក្រុមហ៊ុន  Xiaomi ជាប់ចំណាត់ថ្នាក់លេខ 2 ជាមួយនឹងចំណែកទីផ្សារចំនួន  23.5%ដែលមានការនាំចេញចំនួន 4.144 លានគ្រឿង។ ប៉ុន្តែវាក៏មានការធ្លាក់ចុះចំនួន  0.6% ផងដែរ។ នៅក្នុងឆ្នាំមុននេះ ក្រុមហ៊ុននេះនាំមុខទីផ្សារជាមួយនឹងការនាំចេញចំនួន 4.177 លានគ្រឿង និងចំណែកទីផ្សារចំនួន 21.0% ផងដែរ។

សម្រាប់ចំណាត់ថ្នាក់លេខ 3 នោះ ក្រុមហ៊ុន Apple នាំចេញស្មាតហ្វូនចំនួន  2.848 លានគ្រឿងជាមួយនឹងចំណែកទីផ្សារចំនួន 16.2% ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកនេះគឺមានការកើនឡើងចំនួន 15.2%បើធៀបទៅនឹងឆ្នាំមុននេះពីចំណែកទីផ្សារចំនួន  12.4% និង  2.473 លានគ្រឿង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន