no-alternative title
no-alternative title
no-alternative title
no-alternative title

លក្ខណៈពិសេសរបស់នាឡិកា Galaxy Watch 3 និង Galaxy Buds Live ត្រូវទម្លាយនៅមុនការបង្ហាញវត្តមានជាផ្លូវការ

ព្រឹត្តិការណ៍ Galaxy Unpacked ដែលធ្វើឡើងនៅថ្ងៃទី 5 ខែសីហានេះ ដូច្នេះ ពេលវេលានៅមិនឆ្ងាយទៀតនោះទេ។ ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថានឹងប្រកាសចេញនូវផលិតផលមួយចំនួនរបស់ខ្លួនផងដែរក្រៅពីស្មាតហ្វូន Galaxy Note 20 Series។ ផលិតផលថ្មីចំនួនពីរគឺមាន Galaxy Watch 3 និង Galaxy Buds Live ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅមុនការប្រកាសជាផ្លូវការរបស់ស្មាតហ្វូននេះ វាក៏មានការទម្លាយនូវលក្ខណៈពិសេសមួយចំនួនរបស់ផលិតផលថ្មីនេះផងដែរ។ ក្រុមហ៊ុន Samsung បានបញ្ចេញនូវ plugin apps របស់នាឡិកា Galaxy Watch 3 និង Galaxy Buds Live នៅលើ Play Store ផងដែរ។ វាក៏មានការបង្ហាញនូវមុខងារពិសេសមួយចំនួនអំពីផលិតផល Accessories ថ្មីនេះ ផងដែរ។

មុខងារពិសេសរបស់ Galaxy Watch 3

នៅក្នុង Galaxy Watch 3 Plugin app គឺមានការទម្លាយចេញពី Max Weinbach ដែលស្ថិតនៅក្នុង XDA Developers ។ គាត់បង្ហាញនូវមុខងារ gestures, fall detection និងមុខនាឡិកានេះថែមទៀត។ Galaxy Watch 3 នេះនឹងមាន Speaker ផងដែរដែលផ្តល់នូវភាពងាយស្រួលក្នុងការខល និងការចាប់ផ្តើមការសន្ទនារបស់អ្នក។ សម្រាប់មុខងារ “Fall Detection”  នេះគឺមានសារៈសំខាន់មែនទែនដូចទៅនឹង Apple Watches ផងដែរ។ នៅលើនាឡិកានេះគឺមានមុខនាឡិកាចំនួន 47  ដែលប្លែកក្នុងការប្រើប្រាស់មែនទែន។

លក្ខណៈពិសេសរបស់ Galaxy Buds Live 

ដូចគ្នាទៅនឹងនាឡិកា Galaxy Watch 3 ដែរនោះ សម្រាប់ Galaxy Buds Live Plugin app  នេះក៏មានការបង្ហាញអំពីមុខងារទប់សំឡេងរំខាន ANC (Active Noise Cancellation) ផងដែរ។ Ishan Agarwal ក៏មានការបង្ហាញនូវវីដេអូអំពីមុខងារនេះនៅលើ Twitter ថែមទៀត។ បន្ថែមពីនេះទៀតនោះ នៅលើ App នេះក៏មានការបង្ហាញអំពីការទ្រទ្រង់ទៅលើ touch controls និងមុខងារជាច្រើនទៀតផងដែរដូចជា equalizer option ជាដើម៕ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍