no-alternative title
no-alternative title
no-alternative title
no-alternative title

iPhone 17 Pro អាចនឹងបង្ហាញខ្លួនជាមួយនិងមុខងារថ្មីៗចំនួន 14

មកដល់ពេលនេះ គឺនៅសល់ពេលតែ 2 ខែទៀតប៉ុណ្ណោះ iPhone 17 Pro និង iPhone 17 Pro Max ដែលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple នឹងមានការបង្ហាញខ្លួនជាផ្លូវការណ៌ហើយ។ ស្របពេលជាមួយគ្នានេះក៏មានពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូនថ្មីនេះផងដែរ។ បើតាមពាក្យចចាមអារ៉ាមចុងក្រោយបំផុតចាប់ពីខែមិថុនាមកដល់ខែកក្កដានេះបានទម្លាយថា iPhone 17 Pro នឹងមានការប្តូរនូវមុខងារថ្មីចំនួន 14 រួមមានដូចជា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការដូរទីតាំងនៃឡូហ្គោ Apple ៖ សម្រាប់ឡូហ្គោរបស់ក្រុមហ៊ុន Apple អាចនឹងខិតមកក្រោមនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូន  iPhone 17 Pro បើធៀបទៅនឹងស្មាតហ្វូនជំនាន់មុននេះ ហើយសម្រាប់ប្លង់នៃ  MagSafe magnets អាចនឹងមានការផ្លាស់ប្តូរផងដែរ។

 

បច្ចេកវិទ្យា  MagSafe Charging លឿនជាងមុន៖ ស្មាតហ្វូន iPhone 17 Pro នេះអាចនឹងមានបច្ចេកវិទ្យាសាកថ្ម MagSafe wireless charging លឿនជាងមុនជាមួយនឹង version ថ្មីនៃ MagSafe Charger របស់ក្រុមហ៊ុន Apple នោះ។

 

គែមអាលុយមីញ៉ូម៖ ស្មាតហ្វូន  iPhone 17 Pro នេះនឹងមានគែមអាលុយមីញ៉ូម ខណៈពេលដែលស្មាតហ្វូន iPhone 15 Pro និង  iPhone 16 Pro គឺមានគែមទីតាញ៉ូម ហើយស្មាតហ្វូន iPhone X  ដល់ស្មាតហ្វូន  iPhone 14 Pro គឺប្រើប្រាស់គែមធ្វើពីលោហធាតុ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺប្រើប្រាស់នូវកញ្ចក់ និងអាលុយមីញ៉ុម

 

កាមេរ៉ាចតុកោណកែង៖ ស្មាតហ្វូន iPhone 17 Pro នេះនឹងមានកាមេរ៉ាចតុកោណកែងជាមួយនឹងគែមមូល។ ក្រុមហ៊ុន Apple ក៏ត្រៀមក្នុងការប្រើប្រាស់នូវកាមេរ៉ារូបរាងត្រីកោណទៅលើ lenses ខាងក្រោយរបស់វាផងដែរ។

 

ការប្រើប្រាស់ពណ៌ខៀវ Sky Blue៖ ដូចគ្នាទៅនឹងកុំព្យូទ័រ MacBook Air ចុងក្រោយបំផុតនេះ ស្មាតហ្វូន iPhone 17 Pro នឹងប្រើប្រាស់នូវពណ៌ថ្មី Sky Blue ។

 

ការប្រើប្រាស់ថាមពលថ្មធំជាងមុន៖ ស្មាតហ្វូន  iPhone 17 Pro Max នេះ នឹងមានការឌីស្សាញក្រាស់ជាងមុនបន្តិចដោយសារតែថាមពលថ្មរបស់វាធំជាងមុន។

 

ការប្រើប្រាស់បន្ទះឈីប A19 Pro៖ ស្មាតហ្វូន iPhone 17 Pro នេះ នឹងប្រើប្រាស់នូវបន្ទះឈីប A19 Pro ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple ដែធ្វើការផលិតដោយដំណើរការ 3nm ជំនាន់ទី 3 របស់ក្រុមហ៊ុន TSMC ។ 

 

ការប្រើប្រាស់បន្ទះឈីប WIFI 7៖ ស្មាតហ្វូន iPhone 17 ទាំង 4 ម៉ូឌែលនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Wi-Fi 7 chip ដែលឌីស្សាញដោយក្រុមហ៊ុន Apple ជាងក្រុមហ៊ុន Boardcom។ 

 

ការប្រើប្រាស់កាមេរ៉ាខាងមុខ 24MP ៖ គ្រប់ស្មាតហ្វូន iPhone 17ទាំង 4 ម៉ូឌែលនេះ នឹងប្រើប្រាស់នូវកាមេរ៉ាខាងមុខទំហំ 24-megapixel ខណៈពេលដែលស្មាតហ្វូន iPhone 16 គឺមានកាមេរ៉ាខាងមុខត្រឹមតែ 12-megapixel។

 

កាមេរ៉ាខាងក្រោយ Telephoto 48-Negapixel៖ កាមេរ៉ាទំហំ 48-Megapixel Telephoto នឹងប្រើប្រាស់នៅលើស្មាតហ្វូន iPhone 17 Pro ដោយមានទំហំធំជាង iPhone 16 Pro មានទំហំត្រឹមតែ 12-Megapixel Telephoto។

 

ការថតវីដេអូ Dual video recording៖ តាមការបញ្ជាក់របស់ Jon Prosser នៅលើ  YouTube channel Front Page Tech បញ្ជាក់ថា ស្មាតហ្វូន  iPhone 17 Pro និង iPhone 17 Pro Max អនុញ្ញាតអោយអ្នកប្រើប្រាស់អាចថតវីដេអូទាំងកាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយក្នុងពេលដំណាលគ្នានៅក្នុងកម្មវិធី Camera App ។

 

ការថតវីដេអូ 8K video recording៖ ក្រុមហ៊ុន Apple ក៏តេស្តទៅលើការថតវីដេអូកម្រិត 8K video recording នៅលើស្មាតហ្វូន iPhone 16 Pro ប៉ុន្តែមុខងារនេះ នៅមិនទាន់ដាក់អោយប្រើប្រាស់នៅឡើយទេ ប៉ុន្តែចំពោះ iPhone 17 Pro នេះ នឹងមានកាមេរ៉ាខាងក្រោយទំហំ 48-Megapixel ដែលមានសមត្ថភាពក្នុងការថតវីដេអូកម្រិត 8K video recording។

 

រ៉េមទំហំ 12GB ៖ ស្មាតហ្វូន iPhone 17 Pro និង iPhone 17 Air នឹងប្រើប្រាស់នូវរ៉េមទំហំ 12GB ។ សម្រាប់ការ upgrade ទៅលើរ៉េមនេះគឺដើម្បីបង្កើនទៅលើសមត្ថភាពប្រើប្រាស់ជាមួយនឹង Apple Intelligence និង multitasking។  

 

ការពង្រឹងទៅលើប្រព័ន្ធត្រជាក់៖ គ្រប់ស្មាតហ្វូន iPhone 17 ទាំង 4 នេះគឺមានការផ្លាស់ប្តូរទៅលើការឌីស្សាញផ្នែកខាងក្នុងដើម្បីបំភាយកំដៅបានយ៉ាងល្អ។ ពាក្យចចាមអារ៉ាមថ្មីបញ្ជាក់ថា ប្រព័ន្ធ vapor chamber cooling system នឹងប្រើប្រាស់នៅលើស្មាតហ្វូន Pro ប៉ុណ្ណោះ៕ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
 ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ដោយ ប៉េងលីន
លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

ដោយ ប៉េងលីន