no-alternative title
no-alternative title
no-alternative title
no-alternative title

លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

កាលពីថ្ងៃទី 6 ខែកក្កដានេះ ឡានអគ្គិសនី Xiaomi YU7 បានចាប់ផ្តើមដឹកជញ្ជូនអោយអតិថិជនហើយ ដោយព្រឹត្តិការណ៌នេះ  គឺបានប្រារព្ធឡើងក្រោមវត្តមានរបស់លោក Lei Jun ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi ផ្ទាល់តែម្តង។ សូមជំរាបថា បន្ទាប់ពីការប្រកាសចេញបាន 70 ម៉ោងឡានអគ្គិសនី Xiaomi YU7 ថ្មីនេះ គឺមានការបញ្ជាទិញមុនចំនួន 300,000 គ្រឿងហើយសម្រាប់ការដឹកជញ្ជូនម៉ូដែលនេះ នឹងបន្តរង់ចាំដល់ទៅ 62 សប្តាហ៌។ គួរបញ្ជាក់ថា Xiaomi YU7 ត្រូវបានក្រុមហ៊ុនដាក់សម្ពោធជាផ្លូវការណ៌កាលពីថ្ងៃទី 26 ខែមិថុនាកន្លងទៅ។

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមព័ត៌មានពី CarFans បាននិយាយថា បន្ទាប់ពីការបង្ហាញចេញបាន 18 ម៉ោង ឡាននេះមានការបញ្ជាទិញ 240,000 គ្រឿង និងមួយថ្ងៃក្រោយមកក្រុមហ៊ុនទទួលបាននូវការបញ្ជាទិញកើនឡើងចំនួន 280,800 គ្រឿងទៅ 315,900 គ្រឿង។ ជាមួយ និងការប្រគល់រថយន្តនេះ លោក Lei Jun ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi ក៏បានថតរូបជាមួយអតិថិជនដំបូងរបស់ខ្លួនផងដែរ។ តាមការបញ្ជាក់ពីអតិថិជនដំបូងគេនេះ អោយដឹងថា ការដែលគាត់ជ្រើសរើស YU7 នេះ គឺដោយសារស្រឡាញ់នូវការឌីស្សាញ និងកម្លាំង ខណៈដែលអ្នកផ្សេងទៀត និយាយថា ឡាននេះ គឺល្អសម្រាប់គ្រួសារ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៌នោះ គឺក្រុមហ៊ុនមិនបានបញ្ចេញនូវព័ត៌មាន Xiaomi YU7 នេះទេ មុនការប្រគល់រថយន្តនេះ។

យោងតាមការបបញ្ជាក់កន្លងមក និយាយថា YU7 គឺមិនទាន់ត្រូវបានតម្លើងនៅក្នុងរោងចក្រ F2 ដែលស្ថិតនៅទីក្រុងប៉េកាំងនោះទេ នោះមានន័យថា ឡាន SUV ថ្មីនេះ នឹងធ្វើការផលិតរួមគ្នានៅរោងចក្រ F1 ជាមួនិង SU7 ហើយនិង SU7 Ultra។ Xiaomi YU7 មានវិមាត្រ 4999/1996/1608mm និងមានគម្លាំងកង់មុខក្រោយ 3,000mm។ នេះជាប្រភេទឡានអគ្គិសនី 5 កៅអី មានអេក្រង់ទំហំ 16.1-អ៊ីង ហើយនឹងមានកន្លែងសាកថ្មទូរស័ព្ទពីរមានកម្លាំង 80W រួមជាមួយនិងការដាក់អោយដំណើរការនៅលើ Xiaomi HyperVision 1.1-meter screen ថែមទៀតផង។

Xiaomi YU7 ម៉ូដែលស្តង់ដារមានម៉ូទ័រមួយកម្លាំង 235 kW (315 សេះ) និងមានកម្លាំងរមួល 528Nm មានការប្រើប្រាស់នូវថាមពលថ្ម 96.2kWh LFP pack ហើយនឹងអាចរត់បានចម្ងាយ 830km តាមស្តង់ដារ CLTC។ ចំពោះ Xiaomi YU7 Pro គឺជាជម្រើស AWD មានម៉ូទ័រពីរកម្លាំង 365 kW (489 សេះ) បំពាក់អាគុយទំហំ 96.2 kWh រត់បានចម្ងាយ 770km។ រីឯ Xiaomi YU7 Max ក៏ជាជម្រើស AWD មានម៉ូទ័រពីរដែរ មានកម្លាំង 508 kW (681 សេះ) កម្លាំងរមួយ 866 Nm អាចរត់បាបន 760km។ 

Xiaomi YU7 Standard មានតម្លៃ 253,500 យ៉ន់ (35,380 USD)

Xiaomi YU7 Pro មានតម្លៃ 279,900 យ៉ន់ (39,060 USD)

Xiaomi YU7 Max  មានតម្លៃ 329,900 យ៉ន់ (46,040 USD)

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
 ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ