no-alternative title

MSI Creator 15 គឺជាកុំព្យូទ័រដ៏ប្រណិត និងឌីស្សាញឡើងសម្រាប់អ្នកជំនាញ ដោយមានភ្ជាប់នូវមុខងារ Touch Screen សម្រាប់ការបង្កើតនូវភាពច្នៃប្រឌិតកាន់តែសម្បូរបែប

MSI ត្រូវបានគេចាត់ទុកថា គឺជាក្រុមហ៊ុនដែលទទួលបាននូវជោគជ័យយ៉ាងខ្លាំង ក្នុងនាមជាក្រុមហ៊ុនមុនដំបូងគេដែលបាន ប្រកាសចេញនូវកុំព្យូទ័រយួរ ដែលមានអេក្រង់ Mini LED នោះ គឺម៉ូឌែល Creator 17។ នៅពេលនេះ ក្រុមហ៊ុនតៃវ៉ាន់មួយនេះបានបង្ហាញនូវកុំព្យូទ័រយួរដៃថ្មីមួយទៀតហើយសម្រាប់ Series ល្អបំផុត និងការឌីស្សាញដ៏ល្អឥតខ្ចោះបំផុតសម្រាប់អ្នកជំនាញជាច្រើននោះគឺម៉ូដែល Creator 15! សម្រាប់កុំព្យូទ័រយួរដៃ Creator 15 នេះ មានភ្ជាប់ជាមួយនឹងមុខងារពិសេសៗជាច្រើនសម្រាប់អ្នកជំនាញជាច្រើនដូចជាអ្នកបង្កើតនូវតុក្កតាមានចលនា អ្នកផលិតរថយន្តជាច្រើនថែមទៀត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រនេះ មានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel® Core™ i7 H series processor ជំនាន់ទី 10 ចុងក្រោយបំផុត និងក្រាហ្វិកកាត NVIDIA® GeForce GTX™ 1660Ti Max-Q with 6GB GDDR6 អមដោយរ៉េមទំហំ 8GB និងមានមេម៉ូរីទំហំ 512GB NVMe PCIe SSD។ អ្វីដែលអស្ចារ្យ គឺវាមាននូវ Touch Screen សម្រាប់ការបង្កើតនូវភាពច្នៃប្រឌិតកាន់តែសម្បូរបែបផងដែរ។

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាជាងមុន  40% សម្រាប់អ្នកបង្កើតថ្មី!

សម្រាប់កុំព្យូទ័រយួរដៃ  Creator 15 នេះ គឺមានភ្ជាប់ជាមួយនឹងតួខ្លួនអាលុយមីញ៉ូម ហើយវាក៏មានពណ៌ប្រផេះដែលនេះគឺជាការឌីស្សាញយ៉ាងល្អឥតខ្ចោះសម្រាប់អ្នកជំនាញផងដែរ។ យ៉ាងណាមិញ ការប្រើប្រាស់នូវពណ៌នេះមិនមែនជារឿងដែលសាមញ្ញនោះទេ។ ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i7-10750H+HM470 processor ជំនាន់ទី 10 នេះ វាមានល្បឿនលឿនជាងមុនដល់ទៅ 40% ជាមួយនឹងអង្គគណនាចំនួន 8-Cores ផងដែរ ហើយវាក៏មានក្រាហ្វិកកាតប្រភេទ NVIDIA GeForce RTX GPUs ដែលប្រើប្រាស់សម្រាប់គុណភាពរោងកុនថែមទៀត។ វាក៏មានការឌីស្សាញយ៉ាងពិសេសសម្រាប់មុខងារ multitasking និងការងារលំដាប់អាជីពជាច្រើនទៀតដូចជាការឌីស្សាញទៅលើក្រាហ្វិក ការកែប្រែទៅលើវីដេអូ ឬ 3D Render។

ជាមួយនឹងកុំព្យូទ័រយួរដៃ Creator 15 នេះ កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាកម្រិតខ្ពស់នេះមិនអាចបង្កើតនូវសីតុណ្ហភាពកម្រិតខ្ពស់នោះទេ។ ដើម្បីជៀសវៀងនូវការបង្ករបញ្ហាដល់កុំព្យូទ័រនេះ វាមានភ្ជាប់ជាមួយនឹងប្រព័ន្ធត្រជាក់ cooling system ដ៏មានប្រសិទ្ធិភាពជាមួយនឹងកង្ហារ 0.1mm ដែលមានការបង្កើនទៅលើលំហូរខ្យល់ដល់ទៅ  15% ហើយនេះគឺជាដំណោះស្រាយនៃប្រព័ន្ធត្រជាក់សម្រាប់ CPU ថែមទៀត។

កុំព្យូទ័រ MSI CREATOR 15 ដែលជាម៉ូឌែល Touchscreen កម្រិតខ្ពស់ដ៏ល្អបំផុតក្នុងការប្រើប្រាស់

សម្រាប់អ្នកធ្វើជំនួញ និងអ្នកបង្កើតថ្មីនោះដែលធ្វើការងារច្រើននោះ ការប្រើប្រាស់នូវអេក្រង់ Touchscreen គឺពិតជាមុខងារដ៏ល្អបំផុតក្នុងការប្រើប្រាស់។ វាបង្កើតនូវ Navigation កាន់តែងាយស្រួលក្នុងការប្រើប្រាស់ជាងមុន និងការបង្កើនទៅលើប្រសិទ្ធិភាពការងារថែមទៀត។  សម្រាប់មុខងារ Touchscreen នេះពិតជាកម្ររក្នុងការប្រើប្រាស់នៅលើកុំព្យូទ័រដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លាណាស់ នេះគឺជាម៉ាស៊ីនកុំព្យូទ័រយួរដៃ Creator 15 ដ៏ខ្លាំងក្លា និងប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់។ សម្រាប់កុំព្យូទ័រនេះគឺមានភ្ជាប់ជាមួយនឹងមុខងារ Touchscreen រួមជាមួយនឹងមុខងារ multi-touch ជាច្រើនទៀតដែលអនុញ្ញាតអោយដំណើរការកាន់តែលឿនជាងមុនដោយមិនចាំបាច់ប្រើប្រាស់នូវ Mouse នោះទេ។

បទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យជាមួយនឹងអេក្រង់ MSI TRUE PIXEL DISPLAY

សម្រាប់ហេតុផលមួយទៀតនៅលើកុំព្យូទ័រ Creator 15 នេះគឺមានអេក្រង់ដែលពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់! វាពិតជាអស្ចារ្យនៅក្នុងការទស្សនាទៅលើ Streaming ឬការកែប្រែទៅលើរូបភាពជាច្រើន អេក្រង់របស់កុំព្យូទ័រយួរដៃ Creator 15 នេះអាចបង្ហាញនូវរូបភាពច្បាស់ និងស្រស់ស្អាតក្នុងការប្រើប្រាស់បំផុត។ អេក្រង់ដ៏ល្អបំផុតនេះគឺដោយសារតែអេក្រង់ MSI True Pixel Display ។ អេក្រង់រូបភាពនេះគឺមានកម្រិតភាពច្បាស់ដល់ទៅ  4K, AdobeRGB 100% color gamut និង Delta-E < 2 ថែមទៀត។ បច្ចេកវិទ្យា True Color Technology ផ្តល់នូវ Modes ជាច្រើនទៀតដែលល្អបំផុតក្នុងការប្រើប្រាស់ជាពិសេសនៅក្នុងការប្រើប្រាស់នូវ 3D animator ។

ភាពជំនាញសម្រាប់ CONTENT CREATORS

សម្រាប់កុំព្យូទ័រយួរដៃ Creator 15 នេះគឺភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិពិសេសជាច្រើនទៀត។ វាក៏មានភ្ជាប់ជាមួយនឹង full-size SD Card Reader ដែលងាយស្រួលក្នុងការបញ្ចូនទិន្នន័យបានលឿនជាងមុនសម្រាប់វីដេអូកម្រិត 4K និងរូបភាពកម្រិតខ្ពស់ថែមទៀត។ វាក៏អាចធ្វើការតិចជាង 30 វិនាទីដែលអាចធ្វើការបញ្ចូនរូបភាពបានដល់ទៅ 500 សន្លឹក។ ក្រុមហ៊ុន MSI ក៏បានធ្វើការអភិវឌ្ឍទៅលើប្រព័ន្ធសំលេង Duo Wave Speakers ដ៏ពិរោះបំផុតក្នុងការប្រើប្រាស់ផងដែរ។

សម្រាប់មុខងារពិសេសៗជាច្រើនទៀតរបស់កុំព្យូទ័រយួរដៃCreator 15 នេះគឺមានថាមពលថ្មទំហំ 99.9 Whr ដែលអាចប្រើប្រាស់បានរយៈពេល 9 ម៉ោង។ វាក៏មានរន្ធផត Thunderbolt 3 (Type-C) ports ថែមទៀត។

សម្រាប់កុំព្យូទ័រ MSI Creator 15 នេះ គឺមានការឌីស្សាញដ៏ល្អឥតខ្ចោះជាមួយនឹងអេក្រង់ទំហំ 15.6 អ៊ីង៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន