no-alternative title

នាឡិកា Huawei Watch Fit បង្ហាញខ្លួនជាមួយនឹងការឌីស្សាញរូបរាងថ្មី អេក្រង់ធំជាងមុន ការកាន់ថ្មបាន 10 ថ្ងៃ និងតម្លៃ $110

មកទល់នឹងថ្ងៃននេះ សម្រាប់ទីផ្សារនាឡិកាស្មាតវ៉ចរបស់ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា គឺមានការកើនឡើងច្រើនជាង 57% នៅក្នុងឆមាសទី 1 ឆ្នាំ 2020 នេះ។ នៅពេលនេះ ក្រុមហ៊ុន Huawei គឺបានធ្វើការចាប់យកនូវចំណែកទីផ្សារជាមួយនឹងការប្រកាសបង្ហាញនូវវត្តមានរបស់នាឡិកា Huawei Watch Fit ជាមួយនឹងការឌីស្សាញរូបរាងថ្មី អេក្រង់ធំជាងមុន និងតម្លៃកាន់តែទាក់ទាញថែមទៀត។  ខាងក្រោមនេះ គឺជាលក្ខណៈសម្បតិ្តរបស់ស្មាតហ្វូននេះ

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការឌីស្សាញនិងអេក្រង់:  សម្រាប់នាឡិកា Huawei Watch Fit នេះមានអេក្រង់ទំហំ 1.64-inch AMOLED ជាមួយនឹងកញ្ចក់អេក្រង់កោង 2.5D កម្រិតភាពច្បាស់ 280x456 HD326PPI និងកម្រិតអេក្រង់ 70% ថែមទៀត។ ទំហំអេក្រង់របស់វាគឺធំជាងអេក្រង់របស់នាឡិកា Watch GT 2e ដែលមានទំហំ 1.3 អ៊ីង។ នាឡិកានេះ គឺមានវិមាត្រ 46x30x10.7មម។

អេក្រង់នេះគឺមានអេក្រង់ Full Screen និងមានប៊ូតុងមួយនៅគែមខាងឆ្វេងផងដែរ។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មានការទ្រទ្រង់ទៅលើមុខនាឡិកា Always-on Display ចំនួន 6 ថែមទៀត។ នាឡិកា Huawei Watch GT នេះគឺមានគែមអេក្រង់ Rectangular Design display frame ដែលមាន 3 ពណ៌គឺ Sakura Pink, Graphite Black និង  Mint Green ហើយសម្រាប់ខ្សែនាឡិការបស់វាគឺមាន  Sakura Pink, Graphite Black, Mint Green និង Cantaloupe Orange ថែមទៀត។

មុខងាររក្សាសុខភាព: សម្រាប់នាឡិកា Huawei Watch Fit នេះគឺមានមុខងារសុខភាពចំនួន 12 ប្រភេទផងដែរក្នុងការប្រើប្រាស់។ វាមាន 96 workout modes ហើយនៅក្នុងនោះគឺមាន 11 sports modes ដូចជាការរត់ ការហែលទឹក និងការធាក់កង់ថែមទៀត។ វាក៏មាន85 custom workout mode ដែលអ្នកអាចធ្វើការហ្វឹកហាត់បានថែមទៀតផង។ នាឡិកា Huawei Watch Fitនេះគឺមាន  GPS sensor, 5ATM water protection, AI heart rate algorithm និងសេនស័រជាច្រើនទៀតផងដែរ។ អ្នកអាចឆែកមើលរបាយការណ៍សុខភាពរបស់អ្នកនៅលើកម្មវិធី Huawei health app ផងដែរ។

សេនស័រ និងមុខងារសុខភាព:  នាឡិកា Huawei Watch Fit នេះ គឺមានសេនស័រ 6-axis IMU sensor (Accelerometer sensor, Gyroscope sensor), Optical heart rate sensor, capacitive sensor និងambient light sensor ។ នាឡិកា Huawei Watch Fit នេះគឺមានការវាស់ទៅលើចង្វាក់បេះដូង  TruSeen 4.0 រយៈពេល 24 ម៉ោង ការវាស់ទៅលើកម្រិតអុកស៊ីសែននៅក្នុងឈាម Huawei TruSleep 2.0 សម្រាប់តាមដានការគេង និង TruRelax សម្រាប់ធ្វើការវាស់ទៅលើកម្រិតនៃការស្តេ្រសផងដែរ។

ថាមពលថ្ម: នាឡិកា Huawei Watch Fit នេះគឺអាចប្រើប្រាស់បាន 10 ថ្ងៃ ឬការប្រើប្រាស់៧ ថ្ងៃសម្រាប់ការងារច្រើន និង 12 ម៉ោងនៅក្នុងការប្រើប្រាស់នូវ GPS Mode ។ នាឡិកា Huawei Watch Fit នេះមានតម្លៃ  399AED ($110) ហើយវាអាចរកទិញបានចាប់ពីថ្ងៃទី 3 ខែកញ្ញានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន