no-alternative title

ក្រុមហ៊ុន MSI បង្ហាញនូវកុំព្យូទ័រលេងហ្គេម និង Creator Laptop ស៊េរីថ្មីៗជាច្រើននៅក្នុងព្រឹត្តិការណ៍ CES 2022

ក្រុមហ៊ុន MSI ដែលជាក្រុមហ៊ុននាំមុខគេទៅលើវិស័យហ្គេមីង Creator និងកុំព្យូទ័រសម្រាប់អ្នកជំនួញ ពេលនេះបានបង្ហាញនូវកុំព្យូទ័រយួរដៃថ្មីរបស់ខ្លួនជាច្រើនម៉ូដែល ដែលបំពាក់នូវបន្ទះឈីប Intel® H series processorជំនាន់ទី 12 ដ៏ខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។ ក្រុមហ៊ុន MSI បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការឈានទៅកាន់យុគសម័យ Metaverse ផងដែរ។ កុំព្យូទ័រស៊េរីថ្មីទាំងនេះប្រើប្រាស់នូវឡូហ្គោ Meta ហើយវាមានបន្ទះឈីប Intel® CoreTM i7 ឬបន្ទះឈីបខ្ពស់ជាងនេះ និងក្រាហ្វិកកាត NVIDIA GeForce RTX ™ 3070 ឬខ្ពស់ជាងនេះសម្រាប់អ្នកដែលចង់បានម៉ាស៊ីនដែលមានសមត្ថភាពខ្លាំងសម្រាប់ពិភព Metaverse នេះ។

សម្រាប់កុំព្យូទ័រ NVIDIA GeForce RTX នេះគឺផ្អែកនៅលើស្ថាបត្យកម្ម Ampere ជាមួយនឹងអង្គគណនា RT Cores ជំនាន់ទី 2 សម្រាប់ Ray Tracing និង Tensor Cores ជំនាន់ទី 3 សម្រាប់ DLSS និង AI ។ ក្រាហ្វិកកាតថ្មី GeForce RTX 3080 Ti Laptop GPU នេះនាំយកនូវកម្រិត flagship 80 Ti ទៅលើ GPUs នៅលើកុំព្យូទ័រទាំងនេះជាលើកដំបូងបំផុត។ វាមានម៉េមូរីទំហំ 16GB GDDR6 ហើយ RTX 3080 Ti នេះក៏មានកម្លាំងខ្លាំងក្លាជាងក្រាហ្វិកកាត TITAN RTX នៅលើកុំព្យូទ័រ Desktop ថែមទៀត។ សម្រាប់ GeForce RTX 3070 Ti នេះគឺមានល្បឿនលឿនជាងកុំព្យូទ័រ RTX 2070 SUPER ដល់ទៅ 70% ហើយវាក៏មានល្បឿន 100fps នៅក្នុងកម្រិតភាពច្បាស់ 1440p ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

បន្ថែមពីនេះទៀតនោះ សម្រាប់បច្ចេកវិទ្យា Max-Q Technologies ជំនាន់ទី 4 ជាមួយនឹង CPU Optimizer, Rapid Core Scaling និង Battery Boost 2.0 អាចបង្កើនទៅលើប្រសិទ្ធិភាព កម្លាំងម៉ាស៊ីន និងថាមពលថ្មកាន់តែប្រសើរក្នុងការប្រើប្រាស់បំផុត។

 

កុំព្យូទ័រលេងហ្គេមជំនាន់ថ្មីនេះមានការពង្រឹងទៅលើកម្លាំងម៉ាស៊ីនកាន់តែខ្លាំងក្លាបើធៀបទៅនឹងម៉ូឌែលមុនៗដែលមានការបង្កើនទៅលើល្បឿននៃ CPU លឿនជាងមុនដល់ទៅ 30%-45% ថែមទៀត។ ក្រុមហ៊ុន MSI ក៏បន្ថែមនូវរបកគំហើញថ្មីៗនៅក្នុងដំនោះស្រាយនៃប្រព័ន្ធត្រជាក់របស់ខ្លួននោះគឺ Phase Change Liquid Metal Pad ។ ប្រព័ន្ធត្រជាក់ផ្តាច់មុខរបស់ក្រុមហ៊ុន MSI នេះក៏ជួយបង្កើនទៅលើថាមពលនៃបន្ទះឈីប Intel processorsជំនាន់ទី 12 ផងដែរ។ ក្រុមហ៊ុននេះក៏ផ្តល់នូវដំណោះស្រាយទៅលើ Liquid Metal កាន់តែសុវត្ថិភាពជាងមុន និងទុកចិត្តបានថែមទៀត។

 

សម្រាប់កុំព្យូទ័រ Creator series របស់ក្រុមហ៊ុន MSI គឺមានអេក្រង់ធំដល់ទៅ 17 inch ។ កម្លាំងម៉ាស៊ីននៃ CPU របស់វាគឺមានការពង្រឹងដល់ទៅ 45% ជាមួយនឹងប្រព័ន្ធ Vapor Chamber Coolerហើយក្រុមហ៊ុន MSI ក៏បន្ថែមនូវមុខងារជាច្រើនទៀតសម្រាប់ content creators ដូចជាការទ្រទ្រង់ទៅលើ Touch ទៅលើ MSI Pen, True Pixel Display និងការសហការជាមួយនឹង DTS ជាមួយនឹងប្រព័ន្ធសំឡេង Surround Sound ដ៏អស្ចារ្យគ្មានគូប្រៀប។

កុំព្យូទ័រ GS77/66 Stealth រូបរាងស្តើងទាក់ទាញ

កុំព្យូទ័រស៊េរីថ្មី Stealth GS series មានទម្ងន់ស្រាល កម្លាំងម៉ាស៊ីនខ្លាំងក្លាសម្រាប់ការលេងហ្គេម និងប្រើប្រាស់ជាលក្ខណៈអាជីពថែមទៀត។ កុំព្យូទ័រ GS77 នេះមានពណ៌ថ្មីហៅថា “core black” ហើយវាមាន Hinge ដែលធ្វើឡើងពី Zinc Alloy រឹងមាំបំផុតក្នុងការប្រើប្រាស់។ ជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 21mm នោះ ក្រុមហ៊ុន MSI ក៏បានពង្រីកទៅលើ touchpad និង keycap កាន់តែមានភាពងាយស្រួលក្នុងការវាយទៅលើអត្ថបទផងដែរ។ វាក៏មាន speakers ចំនួន 6 គ្រាប់ និង bass ខ្លាំងក្លាថែមទៀត។ សម្រាប់អ្នកដែលចូលចិត្តលេងហ្គេម និងទទួលបាននូវ webcam lock switch និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្ម100W PD charging ដែលធានាទៅលើសុវត្ថិភាព និងការប្រើប្រាស់បានកាន់តែយូរផងដែរ។

កុំព្យូទ័រ Raider GE76/66 សមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់

MSI Raider GE series ជាប្រភេទកុំព្យូទ័រដែលមានរូបរាងទាក់ភ្នែក ហើយបើនិយាយអំពីកម្លាំងម៉ាស៊ីនវិញពិតជាអស្ចារ្យគ្មានគូប្រៀបនោះទេ។ កុំព្យូទ័រនេះក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធត្រជាក់ថ្មីរបស់ក្រុមហ៊ុន MSI ផងដែរ។ Raider GE series នេះអាចប្រើប្រាស់នូវថាមពលដល់ទៅ 220W ជាមួយនឹងក្រាហ្វិកកាត  GeForce RTX 3080 Ti តាមរយៈ MSI OverBoost ផងដែរ។ ជាមួយនឹង Phase Change Liquid Metal Pad អាចបង្កើនទៅលើថាមពលរបស់វាដល់ទៅ 10% បន្ថែមទៀត ហើយវាមានអេក្រង់កម្រិត 4K ជាមួយនឹងការទ្រទ្រង់ទៅលើមុខងារ  Discrete Graphic Mode ដែលអ្នកលេងហ្គេមនឹងទទួលបាននូវបទពិសោធន៍កាន់តែរលូន និងអស្ចារ្យបំផុតជាមួយនឹងកុំព្យូទ័រ MSI Raider Series ។

 

កុំព្យូទ័រ Vector GP76/66 ល្បឿនលឿនទាក់ចិត្ត

កុំព្យូទ័រ Vector GP Seriesត្រូវបង្កើតឡើងជាមួយនឹងគំនិត concept ថ្មី ហើយឈ្មោះ “Vector” នេះគឺតំណាងអោយអ្វីដែលជាការរំពឹងរបស់ក្រុមហ៊ុន MSI សម្រាប់កុំព្យូទ័រ GP series ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់រីករាយជាមួយនឹងល្បឿនដ៏អស្ចារ្យនៅក្នុងការលេងហ្គេម ផ្នែក Engineering និងការគណនាទៅលើផ្នែកវិទ្យាសាស្រ្តថែមទៀត។ ជាមួយនឹងបច្ចេកវិទ្យា Cooler Boost 5 Technologyកម្លាំងម៉ាស៊ីនរបស់កុំព្យូទ័រ Vector នេះអាចឈានដល់ទៅ 210Wតាមរយៈ MSI OverBoost ។

កុំព្យូទ័រ Crosshair 15 ឌីស្សាញរូបរាងយ៉ាងពិសេស

កុំព្យូទ័រ Crosshair GL series នេះគឺជាកិច្ចសហការរវាងក្រុមហ៊ុន MSI និង Ubisoft ។ កុំព្យូទ័រនេះមានការឌីស្សាញរូបរាងយ៉ាងទាក់តាញជាមួយនឹងអារម្មណ៍ដែលផ្តោតទៅលើការលេងហ្គេម ហើយវាក៏មានបន្ទះឈីប Intel® CoreTM i9 processors និងបច្ចេកវិទ្យា Cooler Boost 5 Technology ថែមទៀត។ សម្រាប់ល្បឿននៃក្រាហ្វិកកាតរបស់វាគឺឈានដល់កម្រិតមួយដែលខ្ពស់បំផុត។ កុំព្យូទ័រ Crosshair GL Series នេះមាន 3 ម៉ូឌែលនោះគឺ Crosshair 15, Crosshair 17និង Crosshair 15 Rainbow Six Extraction Edition ដែលពិតជាអស្ចារ្យបំផុតក្នុងការប្រើប្រាស់។

កុំព្យូទ័រ Pulse GL76/66 ពោរពេញដោយថាមពលគ្មានគូប្រៀប

កុំព្យូទ័រ MSI Pulse GL76/66 នេះមានការឌីស្សាញភ្ជាប់ជាមួយនឹង Maarten Verhoeven ដែលពិតជាមានការឌីស្សាញប្លែក និងអស្ចារ្យបំផុត។ វាក៏មានបច្ចេកវិទ្យា Cooler Boost 5 ដែលអាចបង្កើនទៅលើលំហូរនៃខ្យល់បានដល់ទៅ 15% ដែលធ្វើអោយល្បឿនម៉ាស៊ីនដើរលឿនក្នុងការប្រើប្រាស់។

កុំព្យូទ័រ Sword 17/15, Katana GF76/66 នាំលោកអ្នកទៅរកជ័យជំនះ

សម្រាប់កុំព្យូទ័រ MSI Sword series នេះគឺនាំយកនូវអានុភាពថ្មីហៅថា “Dragon Power” ដែលអាចជួយអ្នកអោយឈានទៅរកជ័យជំនះបាន។ សម្រាប់ Sword និង Katana series នេះអាចជួយអ្នកលេងហ្គេមអោយទទួលបាននូវភាពជោគជ័យជាមួយនឹងការប្រើប្រាស់នូវ Key ដែលងាយស្រួលក្នុងការប្រើប្រាស់ និងមានគម្លាតដល់ទៅ 1.7mm និងបច្ចេកវិទ្យា Cooler Boost 5 ផងដែរ។ 

កុំព្យូទ័រ Creator Z17, Creator Z16P និង Creator Z16

Creator Z17 គឺជាកុំព្យូទ័រ 17-inch ដំបូងបំផុតរបស់ពិភពលោកដែលទ្រទ្រង់នូវ Pen Touch ហើយវាមានអេក្រង់កម្រិត 16:10 screen ratio ជាមួយនឹងគែម Bezel ស្តើង និងបច្ចេកវិទ្យា True Color Technology ដែលពិតជាសក្តិសមបំផុតក្នុងការប្រើប្រាស់។ កុំព្យូទ័រ Creator Z16P នេះអាចបង្កើននូវល្បឿនបានដល់ទៅ 20% ជាមួយនឹង Vapor Chamber Cooler ហើយវាក៏បង្កើននូវផ្ទៃត្រជាក់បានដល់ទៅ 76% និងលំហូរខ្យល់ល្អជាងមុន 65% ថែមទៀត។ សម្រាប់ Creator Z Series laptop នេះសម្រាប់អ្នកដែលចង់បាននូវផលិតផលកម្រិតខ្ពស់ លក្ខណៈអាជីពក្នុងការប្រើប្រាស់។

 

កុំព្យូទ័រ Creator M16 នេះមានស្ទាយ៍យ៉ាងទាក់ទាញហើយវាជាជម្រើសដ៏ល្អបំផុតសម្រាប់សិស្ស ឬ Creators ដែលត្រូវការម៉ាស៊ីនដែលមានកម្លាំងខ្លាំងក្លា។ វាមានអេក្រង់ QHD+ True Pixel ដែលមានកម្រិតបើកដល់ទៅ 180° និងទម្ងន់ស្រាលក្នុងការប្រើប្រាស់ថែមទៀត។ 

 

ក្រុមហ៊ុន MSI មិនត្រឹមតែផ្តោតទៅលើការរុករកនូវការពង្រឹងទៅលើផ្នែក hardware នោះទេ ប៉ុន្តែក្រុមហ៊ុននេះក៏ធ្វើការនៅលើកម្មវិធី MSI Center software ជាមួយនឹងការបង្កើននូវកុំព្យូទ័រដែលមានភាពឆ្លាតវៃបំផុត។ កុំព្យូទ័រនេះក៏ប្រើប្រាស់នូវ MSI Smart Auto ដែលអាចធ្វើការ switch auto ទៅលើ modes ដែលផ្អែកទៅលើការប្រើប្រាស់របស់អ្នក ខណៈពេលដែល Ambient Silent AI អាចធ្វើការចាប់ទៅលើ ambient noise level (dB) ដើម្បីធ្វើការកែប្រែទោលើល្បឿននៃកង្ហារដែលធ្វើអោយកម្លាំងម៉ាស៊ីនពិតជាអស្ចារ្យក្នុងការប្រើប្រាស់បំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន