no-alternative title
no-alternative title

ក្រុមហ៊ុន ASUS បង្ហាញនូវកុំព្យូទ័រស៊េរីថ្មី Strix G17 មានអនុភាពខ្លាំង និងជាជម្រើសដ៏អស្ចារ្យសម្រាប់ការលេងហ្គេម

ក្រុមហ៊ុន ASUS Republic of Gamers (ROG) ទើបតែបង្ហាញនូវកុំព្យូទ័រស៊េរីថ្មី Strix Gសម្រាប់ឆ្នាំ 2022 នេះដែលមានបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើនទៅលើផ្នែក hardware របស់វា។ កុំព្យូទ័រលេងហ្គេមជំនាន់ថ្មីទាំង 2 ម៉ូឌែលនេះ បំពាក់នូវបន្ទះឈីប Intel®, AMD និងក្រាហ្វិកកាត NVIDIA® ជាមួយនឹងម៉េមូរី DDR5 memory ផងដែរ។ បន្ថែមពីនេះទៀតនោះ វាក៏មានកម្រិត refresh rate ខ្ពស់ និងកម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់ថែមទៀតដែលអាចជួយអ្នកអោយសម្រេចបាននូវភាពជោគជ័យបាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាសម្រាប់កីឡាអេឡិចត្រូនិច esports

កុំព្យូទ័រ Strix  G17 នេះប្រើប្រាស់នូវបន្ទះឈីប AMD Ryzen™ 9 6900HX processor និងក្រាហ្វិកកាត NVIDIA GeForce RTX 3060 Laptop GPU ដែលមានកម្លាំង 150 W ជាមួយនឹង Dynamic Boost ដ៏ខ្លាំងក្លា។ កុំព្យូទ័រត្រកូល Strix នេះបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការប្រើប្រាស់ជាមួយនឹងហ្គេមដ៏អសា្ចរ្យជាច្រើនក្នុងពេលបច្ចុប្បន្ននេះ។

ទោះលេងយូរយ៉ាងណា ម៉ាស៊ីននៅតែត្រជាក់

ជាមួយនឹងការបំពាក់នូវសមាសភាគដ៏ខ្លាំងក្លា និងប្រព័ន្ធត្រជាក់នោះ កុំព្យូទ័រ ROG នេះបានពង្រឹងទៅលើភាពត្រជាក់របស់វាជាមួយនឹងបច្ចេកវិទ្យា Intelligent Cooling™ suite ។ កុំព្យូទ័រ Strix SCAR នេះប្រើប្រាស់នូវ liquid metal នៅលើ CPU ដើម្បីពង្រឹងទៅលើការផ្ទេរកំដៅ ហើយសម្រាប់ Strix SCAR នេះក៏ប្រើប្រាស់នូវដំណោះស្រាយ Conductonaut Extreme ចុងក្រោយបំផុត និងអស្ចារ្យបំផុតរបស់ Thermal Grizzly ផងដែរ។ វាអាចបន្ថយកំដៅបានដល់ទៅ 15° C និងកាត់បន្ថយទៅលើសំឡេងរំខានថែមទៀត។

សម្រាប់ 84-blade Arc Flow Fans™ ដែលបំពាក់នៅលើម៉ាស៊ីន 2022 Strix ទាំងអស់នេះគឺអាចពង្រឹងទៅលើលំហូរខ្យល់បានយ៉ាងល្អ និងកាត់បន្ថយសំឡេងរំខានបានថែមទៀត។ វាមានបច្ចេកវិទ្យា 0 dB Ambient Cooling ដែលធ្វើអោយម៉ាស៊ីនស្ងាត់បំផុតក្នុងការប្រើប្រាស់។

ការនាំលោកអ្នកទៅកាន់ការលេងហ្គេមដ៏អស្ចារ្យ

កុំព្យូទ័រ Strix series នេះមានកម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់ និងបំពាក់នូវអេក្រង់ដែលមានកម្រិត refresh rate ខ្ពស់ និងកម្រិតភាពច្បាស់ដល់ទៅ 1080p ។ កុំព្យូទ័រ Strix SCAR 17 នេះមាន 360 Hz refresh rate ដែលមានល្បឿនលឿនខ្លាំងមែនទែន ហើយវាក៏មានកម្រិត 3 ms response time ផងដែរ។ សម្រាប់គុណភាពសំឡេងវិញគឺប្រើប្រាស់នូវ Dolby Vision® HDR និង Adaptive-Sync ដែលពិតជាពិរោះបំផុត។

បន្ថែមពីនេះទៀតនោះ គ្រប់កុំព្យូទ័រ l 2022 ROG Strix ទាំងអស់គឺបំពាក់នូវ Dolby Atmosរួមជាមួយនឹងការទ្រទ្រង់ទៅលើ Hi-Res audio ។ សម្រាប់ការតភ្ជាប់វិញ វាមានដូចជា USB Type-C® និង Thunderbolt™ 4 ដែលមានល្បឿនលឿនក្នុងការបញ្ចូនទិន្នន័យថែមទៀត។ 

កាលបរិច្ឆេទក្នុងការដាក់លក់ និងតម្លៃ

ពេលនេះ ROG  Strix G17 ដាក់លក់ហើយនៅក្នុងប្រទេសកម្ពុជា នៅគ្រប់ហាងចែកចាយទាំងអស់របស់ក្រុមហ៊ុន ASUS និង ROG ជាមួយនឹងតម្លៃចាប់ផ្តើមពី $1649 ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់អ្នកតំណាងរបស់ក្រុមហ៊ុន ASUS ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន
លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

លេចចេញតម្លៃថ្មីរបស់ Galaxy S26, S26+ និង S26 Ultra មុនការសម្ពោធថ្ងៃ 25 កុម្ភៈ

ដោយ ប៉េងលីន
BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

BYD Song Ultra ឡាន Crossover ស៊េរីថ្មីកម្លាំង 362 សេះ ត្រូវបានគេទម្លាយរូបភាពមុនការប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន
អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

អបអរសាទរ ! ពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញលក់រថយន្ត GEELY Showroom Sen Sok ដែលជាសាខាទីពីរ របស់ក្រុមហ៊ុនលក់រថយន្ត Geely Cambodia !

ដោយ ប៉េងលីន