no-alternative title

ViewSonic ចាប់ដៃជាមួយ Modern Computer Technology រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន ហើយនិងមានបង្ហាញនូវម៉ូនីទ័រម៉ូដែលថ្មីៗជាច្រើនប្រភេទ

កាលពីថ្ងៃទី 10 ខែមិថុណា នេះ ViewSonic ដែលជាក្រុមហ៊ុនផលិតម៉ូនីទ័រដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក បានចាប់ដៃគ្នាជាមួយក្រុមហ៊ុន Modern Computer Technology រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន នៅភោជនីយដ្ឋានទន្លេបាសាក់ 2 ដែលព្រឹត្តិការណ៌ដ៏ធំមួយនេះ គឺមានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងក្រុមហ៊ុន ViewSonic ប្រចាំនៅប្រទេសវៀតណាម រួមនិងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Modern Computer Technology  ហើយនិងភ្ញៀវកិត្តិយស ដែលជាម្ចាស់ហាងលក់ម៉ាស៊ីនកុំព្យូទ័រជាច្រើនរូប។


រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីអ្នកស្រី Luong Hong ដែលជាតំណាងក្រុមហ៊ុន ViewSonic ប្រចាំនៅប្រទេសវៀតណាម បានមានប្រសាសន៍អោយដឹងថា អ្នកស្រី ពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានរៀបចំនូវកម្មវិធីនេះឡើង ហើយនេះគឺជាលើកទីមួយហើយដែលក្រុមហ៊ុន ViewSonic បានឈានជើងចូលមកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ អ្នកស្រីបានបន្តថា កត្តាចម្បងដែលនាំអោយក្រុមហ៊ុននាំចូលនូវម៉ូនីទ័រមកកាន់ទីផ្សារថ្មីមួយនៅពេលនេះ គឺដោយយសារតែស្រុកខ្មែរ គឺជាទីផ្សារមួយដែលមានសក្តានុពលខ្លាំងនាពេលបច្ចុប្បន្ន។


អ្នកស្រី Luong Hong បានបញ្ជាក់បន្ថែមថា ចំណុចសំខាន់ ដែលក្រុមហ៊ុន ViewSonic ប្រកាសចាប់ដៃគ្នារកស៊ីជាមួយនិង ក្រុមហ៊ុន Modern Computer Technology ដើម្បីធ្វើជាតំណាងចែកចាយផលិតផលម៉ូនីទ័រម៉ាក ViewSonic នៅក្នុងប្រទេសកម្ពុជា នៅពេលនេះ គឺដោយសារតែក្រុមហ៊ុន Modern Computer Technology គឺជាក្រុមហ៊ុនលក់ផលិតផលបច្ចេកវិទ្យាដ៏ធំមួយនៅក្នុងទីផ្សារនេះ ហើយក៏ជាក្រុមហ៊ុនមួយដែលមានបទពិសោធន៌ខ្ពស់នៅក្នុងការចែកចាយផលិតផលជាច្រើននាពេលកន្លងមកផងដែរ។ អ្នកស្រីបានបង្ហាញពីការជឿជាក់ថា ជាមួយនិងវត្តមានរបស់ ម៉ូនីទ័ ViewSonic នៅលើទីផ្សារកម្ពុជា នៅពេលនេះ គឺនឹងមានភាពជោគ ជ័យលឿនជាងការរំពឹងទុក។ 


អ្នកស្រីបន្តថា ម៉ូនីទ័រ ViewSonic គឺជាផលិតផលថ្មីមួយនៅក្នុងចំណោមម៉ូនីទ័រល្បីៗជាច្រើន ដែលមានលក់នៅលើទីផ្សារដែលមានគុណភាណខ្ពស់ មានការបំពាក់នូវបចេ្ចកវិទ្យាខ្ពស់ និងមានមុខងារថ្មីៗ ហើយនិងទំនើបៗជាច្រើន។ ជាពិសេសម៉ូនីទ័ររបស់ ViewSonic គឺមានច្រើនប្រភេទសម្រាប់បំពេញគ្រប់តម្រូវការរបស់អ្នកប្រើប្រាស់ ដោយរាប់ចាប់ពីអ្នកប្រើប្រាស់នៅទូទៅ អ្នកធ្វើការ Office អ្នកឌីស្សាញ អ្នកលេងហ្គេម អ្នកជំនួញ និងអ្នកផលិតលវីដេអូខ្នាតធំ។

សូមជំរាបផងដែរថា នៅក្នុងព្រឹត្តិការណ៌ជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួននេះ ក្រុមហ៊ុន ViewSonic ក៏មានការដាក់តាំងបង្ហាញ នូវផលិតម៉ូនីទ័រម៉ូដែលថ្មីៗជាច្រើនប្រភេទ គ្រប់ស៊េរី គ្រប់កម្រិត សម្រាប់ភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមនៅកម្មវិធីនោះ បានធ្វើការតេស្តសកល្បង និងធ្វើសាកសួរនូវព័ត៌មានផ្សេងៗជាមួយនិងតំណាងផ្នែកលក់ ក៏ដូចជាអ្នកជំនាញបច្ចេកទេសរបស់ក្រុមហ៊ុនផងដែរ។

សូមបញ្ជាក់ថា សម្រាប់ការជាវម៉ូនីទ័រ ViewSonic គ្រប់ម៉ូដែលពីក្រុមហ៊ុន Modern Computer Technology នឹងទទួលបាននូវការធានាជូនដែលមានរយៈពេលរហូតដល់ 3 ឆ្នាំ។ 


 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន