no-alternative title

កុំព្យូទ័រយួរដៃជំនាន់ថ្មី Asus ZenBook Pro Duo 15 OLED (UX582) ដែលបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES 2021 មានវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ

បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Consumer Electronics Show 2021 កាលពីដើមឆ្នាំកន្លងទៅនេះ នៅថ្ងៃនេះ ក្រុមហ៊ុន Asus ប្រចាំនៅប្រទេសកម្ពុជា គឺបានប្រកាសវត្តមានផលិតផលថ្មី កុំព្យូទ័រយួរដៃជំនាន់ថ្មី Asus ZenBook Pro Duo 15 OLED (UX582) នេះនៅក្នុងទីផ្សារហើយ។ ដូច្នេះចង់ដឹងថា កុំព្យូទ័រយួរដៃជំនាន់ថ្មីនេះមានលក្ខណៈសម្បត្តិដូចម្តេចនោះសូមតាមដានជាមួយគ្នា៖ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ 2 ដ៏អស្ចារ្យគ្មានគូប្រៀប

កុំព្យូទ័រស៊េរីថ្មី ZenBook Pro Duo 15 OLED មានការឌីស្សាញរូបរាងយ៉ាងទាន់សម័យជាមួយនឹង ScreenPad Plus ដែលងាយស្រួលក្នុងការប្រើប្រាស់ និងទំនើបបំផុតគ្មានគូប្រៀបនោះទេ។ សម្រាប់អេក្រង់ទី 2 14-inch full-width touchscreen នេះអាចធ្វើការលំងាកបានដល់ទៅ 9.5° ដែលកាត់បន្ថយនូវចំណាំងផ្លាតបានយ៉ាងល្អបំផុតដែលងាយស្រួលក្នុងការមើល និងអាន ហើយវាមានកម្រិតពន្លឺដល់ទៅ 400-nit ថែមទៀតផង។ 

សម្រាប់ ScreenPad Plus នេះអាចដំណើរការបានយ៉ាងល្អជាមួយនឹងអេក្រង់ ultra-vivid 15.6-inch 4K OLED HDR NanoEdge ដែលផ្តល់នូវបទពិសោធន៍យ៉ាងអស្ចារ្យក្នុងការគ្រប់គ្រងទៅការងារបានយ៉ាងល្អ និងសម្បូរបែបបំផុត។ អេក្រង់ទី 2 នេះអាចប្រើប្រាស់ជាមួយនឹងប៊ិច 4096-pressure-level ASUS Pen active stylus ថែមទៀត។ កាន់តែពិសេសទៀតនោះ វាក៏មានការប្រើប្រាស់ជាមួយនឹង ASUS ErgoLift Stand ដែលផ្តល់នូវភាពងាយស្រួលក្នុងការវាយអត្ថបទ និងបទពិសោធន៍នៃការអានយ៉ាងល្អគ្មានគូប្រៀបនោះទេ។

កម្លាំងម៉ាស៊ីនខ្លាំងក្លាគ្មានគូប្រៀប

កុំព្យូទ័រ ZenBook Pro Duo 15 OLED នេះប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i9 Processor ជំនាន់ទី 10 ជាមួយនឹងអង្គគណនា 8 cores រ៉េមទំហំ 32GB ដែលធ្វើអោយម៉ាស៊ីននេះដំណើរការលឿនបំផុត ហើយវាក៏អាចប្រើប្រាស់បានជាមួយនឹងអេក្រង់ទី 2 ហៅថា ScreenPad Plus បានយ៉ាងសម្បូរបែប។ សម្រាប់ថាសរឹងរបស់វាគឺមានទំហំ  1 TB PCIe 3.0 x4 SSDដែលបង្កើនប្រសិទ្ធិភាពការងារបានលឿនថែមទៀតផង។

កុំព្យូទ័រ ZenBook Pro Duo 15 OLED នេះមានការពង្រឹងទៅលើសមត្ថភាពក្រាហ្វិករបស់វាបានយ៉ាងល្អជាមួយនឹងក្រាហ្វិកកាត NVIDIA®GeForce RTX™ 3070 GPU ដែលផ្អែកនៅលើស្ថាបត្យកម្ម Ampere —RTX ជំនាន់ទី 2 របស់ក្រុមហ៊ុន NVIDIA ។ ក្រាហ្វិកកាត GPU នេះបំពាក់នូវ  Ray Tracing Cores, Tensor Cores និង  streaming multiprocessors ដែលពង្រឹងទៅលើសមត្ថភាពរបស់ម៉ាស៊ីននេះបានយ៉ាងល្អ និងការប្រើប្រាស់នូវមុខងារ AI ដែលជួយការងារជាច្រើនទៀតអោយដំណើរការបានលឿនជាពិសេសសម្រាប់ content Creator ។

អេក្រង់ OLED ដ៏អស្ចារ្យក្នុងការប្រើប្រាស់

សម្រាប់អេក្រង់ 4K OLED HDR NanoEdge touchscreen នៅលើកុំព្យូទ័រ ZenBook Pro Duo 15 OLED មានគែម Bezel ស្តើងជាមួយនឹងអេក្រង់កម្រិត 93% screen-to-body ratio ។ បច្ចេកវិទ្យាអេក្រង់ OLED នេះផ្តល់នូវពណ៌ច្បាស់យ៉ាងល្អជាមួយនឹង  1,000,000:1 contrast ratio ហើយអេក្រង់នេះក៏ទទួលបាននូវវិញ្ញាបនបត្រ VESA Display HDR™ True Black 500 ថែមទៀត។ កម្រិតកូល័ររបស់វាក៏ទទួលបាននូវវិញ្ញាបនបត្រចេញពី PANTONE Validated ផងដែរ។

ដើម្បីធ្វើអោយអេក្រង់នេះច្បាស់បំផុតក្នុងការប្រើប្រាស់នោះ កុំព្យូទ័រ ZenBook Pro Duo 15 OLED នេះមានការទ្រទ្រង់នូវ 14-inch wide color gamut ជាមួយនឹង 100% DCI-P3  ។ កូល័រ DCI-P3 នេះគឺល្អបំផុតសម្រាប់អ្នកប្រើប្រាស់ដែលត្រូវការពណ៌កូល័រច្បាស់ ហើយវានឹងបង្កើនរូបភាពនៅលើកុំព្យូទ័រ  ZenBook Pro Duo 15 OLEDនេះអោយមើលទៅច្បាស់គ្មានគូប្រៀបនោះទេ។

ការភ្ជាប់ទំនាក់ទំនងបានលឿន និងគ្រប់ទីកន្លែង

ដើម្បីអោយការភ្ជាប់ទំនាក់ទំនងបានលឿនជាមួយនឹងឧបករណ៍ជាច្រើនទៀតនោះ កុំព្យូទ័រ ZenBook Pro Duo 15 OLED នេះមានភ្ជាប់ជាមួយនឹងរន្ធ I/O ជាច្រើនដែលមានសមត្ថភាពខ្ពស់ដូចជា Thunderbolt 3 USB-C ports, USB 3.1 Gen 2 Type-A port និង HDMI port ។ សម្រាប់រន្ធ Thunderbolt 3 ports អាចប្រើប្រាស់បាននៅលើ Power Delivery និង DisplayPort និង 40 Gbps bandwidth ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការតភ្ជាប់ទៅកាន់អេក្រង់ 8K ឬអេក្រង់ 4K UHD ចំនួន 2 ជាមួយនឹងល្បឿនលឿនក្នុងការប្រើប្រាស់ថែមទៀត។ ZenBook Pro Duo 15 OLED នេះប្រើប្រាស់នូវស្តង់ដារ WiFi 6 (802.11ax) ដែលមានល្បឿនដល់ទៅ 2.4 Gbps លឿនជាង WiFi 5 ដល់ទៅ 3 ដង។ ដូចនេះ អ្នកប្រើប្រាស់ជាច្រើនអាចរីករាយជាមួយនឹងល្បឿននៃការប្រើប្រាស់យ៉ាងលឿនបំផុត៕

អាចស្វែងរកទិញបាននៅតាមហាងដែលជាតំណាងចែកចាយខាងក្រោម/You can purchase the products through our dealers below:

- ភ្នំពេញ (Phnom Penh): https://bit.ly/3wutiLh

- សៀមរាប (Siem Reap): https://bit.ly/2XA2RFO 

- បាត់ដំបង (Battambong): https://bit.ly/2FGi120 

- ខេត្តផ្សេងៗ (Other Province): https://bit.ly/2KQsCvG 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន