no-alternative title
no-alternative title

MSI ហ្គេមីងស៊េរីថ្មីចំនួន 3 ស៊េរីដែលបំពាក់នូវ Intel 11-Gen Core i7 CPU ជាមួយ Nvidia GeForce RTX3080 GPU បង្ហាញខ្លួននៅទីផ្សារប្រទេសឥណ្ឌា

ក្រុមហ៊ុន MSI ទើបតែបានប្រកាសចេញលក់ស្រឡាយកុំព្យូទ័រយួរដៃហ្គេមីងស៊េរីថ្មីជាច្រើនស៊េរីនៅទីផ្សារប្រទេសឥណ្ឌា។ កុំព្យូទ័រយួរដៃហ្គេមីងស៊េរីថ្មីទាំងនោះមានចំនួន 3 ស៊េរី រួមមាន MSI GP Leopard, MSI Pulse GL និង MSI Katana GF។ ហើយខាងក្រោមនេះ គឺជាគុណសម្បត្តិ និងតម្លៃរបស់ម៉ាស៊ីនកុំព្យូទ័រយួរដៃហ្គេមីងទាំង 3 ស៊េរីនេះ…

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គុណសម្បត្តិ និងតម្លៃរបស់ MSI GP Leopard Series

ម៉ាស៊ីនកុំព្យូទ័រយូរដៃហ្គេមីងខ្លាំងជាងគេមួយនេះមានចំនួន 2 ម៉ូដែល គឺម៉ូដែល MSI GP76 Leopard 11UG និង MSI GP66 Leopard 11UG។ ម៉ាស៊ីនកុំព្យូទ័រទាំងពីរម៉ូដែលនេះ គឺមានផ្នែករឹងខាងក្នុងដូចគ្នា ដោយខុសគ្នាតែទំហំបន្ទះអេក្រង់ប៉ុណ្ណោះ ដោយម៉ូដែល MSI GP76 Leopard 11UG មានអេក្រង់ទំហំ 17.3 អ៊ីញ ចំនែកម៉ូដែល MSI GP66 Leopard 11UG មានអេក្រង់ទំហំ 15.6 អ៊ីញគាំទ្រកម្រិតបង្ហាញ FHD និងមានកម្រិតល្បឿន refresh rate 240Hz ដូចគ្នា។ 

ម៉ូដែល GP Leopard ទាំងពីរនេះមានកំលាំងម៉ាស៊ីនខ្លាំងអូសដោយអង្គ CPU Intel-core i7 ភ្ជាប់ដោយអង្គ GPU Nvidia GeForce RTX3080 កំលាំង 8GB-GDDR6 និងមានរ៉េមដែលអាចដាក់បានដល់ទំហំ 64GB ព្រមទាំងមានថាសរឹកផ្ទុកឯកសារជាប្រភេទ NVMe M.2 PCIe Gen4 x4 SSD។ បន្ថែមពីនេះ MSI GP Leopard Series មានដំឡើងមកជាមួយប្រព័ន្ធបំពងសំឡេង Stereo Speaker ប្រើនូវបច្ចេកវិទ្យាសំឡេង Nahimic 3 Audio Enhance technology, មានរន្ធ HDMI, Gigabit Ethernet, mini-DisplayPort, USB-A 3.2 Gen1, និងគាំទ្របច្ចេកវិទ្យា Wi-Fi 6E។

ចំពោះតម្លៃវិញ… MSI GP76 Leopard 11UG បំពាក់ Intel-Core i7 CPU និង Nvidia RTX3070 GPU មានតម្លៃខ្ទង់ប្រហែល $2,711 និងម៉ូដែល GP66 Leopard 11UG បំពាក់ Intel-Core i7 CPU និង Nvidia RTX3070 GPU មានតម្លៃខ្ទង់ប្រហែល $2,631។

គុសម្បត្តិ និងតម្លៃរបស់ MSI Pulse GL Series

ស៊េរីបន្ទាប់នេះវិញក៏មានចំនួន 2 ម៉ូដែលផងដែរ គឺ MSI Pulse GL76 និង MSI Pulse GL66។ ចំពោះគុណសម្បត្តិនៃគ្រឿងបន្លាស់ខាងក្នុងរបស់ Pulse GL Series ទាំងពីរនេះ គឺមិនខុសគ្នានឹងម៉ូដែល GP Leopard ឡើយ ដោយចំនុចខុសគ្នានោះ គឺត្រង់ទំហំ និងល្បឿន refresh rate អេក្រង់ប៉ុណ្ណោះ។ ដោយម៉ូដែល MSI Pulse GL76 មានអេក្រង់ទំហំ 17.3 អ៊ីញ FHD ខណៈម៉ូដែល Pulse GL66 មានអេក្រង់ ទំហំ 15.6 អ៊ីញ FHD និងមានល្បឿន refresh rate 144Hz ដូចគ្នា។ 

យ៉ាងណាមិញនៅលើម៉ូដែល MSI Pulse GL Series គឺមិនមានរន្ធ Gigabit Ethernet ហើយក៏មិនប្រើថាសរឹង NVMe M.2 PCIeGen4 x4 SSD ដូចស៊េរី GP Leopard នោះទេ ដោយវាមានមកជាមួយនូវរន្ធដោត USB-C Gen1, USB-A Gen1, និង USB-A 2.0។ ដោយគុណសម្បត្តិក្រៅពីនេះ គឺដូចគ្នាជាមួយស៊េរី GL Leopard Series ដែរ។និយាយដល់តម្លៃវិញ…ម៉ូដែល MSI Pulse GL76 បំពាក់ Intel Core i7 CPU និង RTX 3060 GPU មានតម្លៃខ្ទង់ប្រហែល $1,960 និងម៉ូដែល Pulse GL66 មានតម្លៃខ្ទង់ប្រហែល $1,879៕

គុណសម្បត្តិ និងតម្លៃរបស់ MSI Katana GF Series

ហើយសម្រាប់ស៊េរីចុងក្រោយនេះ គឺមិនខុសពីស៊េរីទាំងពីរខាងលើនោះទេដោយវាមាន 2 ម៉ូដែលដូចគ្នាគឺ MSI Katana GF76 និង MSI Katana GF66 ព្រមទាំងមានអេក្រង់ទំហំ 17.3 អ៊ីញ និង 15.6 អ៊ីញដូចគ្នា ដែលគាំទ្រកម្រិតបង្ហាញ FHD និងមានកម្រិតល្បឿន refresh rate 144Hz ដូចស៊េរី MSI Pulse GL ដែរ។ ទៅលើកំលាំងម៉ាស៊ីនវិញ MSI Katana Series បំពាក់នូវអង្គ CPU Intel-Core i5/i7 ជំនាន់ទី 11 មានអង្គ GPU ស៊េរី Nvidia GeForce RTX3050 ទំហំ 4GB-GDDR6 និង RTX3060 ទំហំ 6GB-GDRR6។ ប៉ុន្តែ គួរអោយស្តាយដោយសារតែ MSI មិនបានបង្ហាញលម្អិតសម្រាប់គុណសម្បត្តិនៃគ្រឿងបំពាក់ផ្សេងៗទៀតនៅលើស៊េរី Katana GF  Series នោះទេ។ 

ស៊េរីចុងក្រោយនេះ គឺមានតម្លៃធូរថ្លៃជាងគេ ជាមួយម្លៃខ្ទង់ប្រហែល $1,504 សម្រាប់ម៉ូដែលអេក្រង់ទំហំ 17.3 អ៊ីញ និងខ្ទង់ប្រហែល $1,289 សម្រាប់ម៉ូដែលអេក្រង់ទំហំ 15.6 អ៊ីញ។ ម៉ាស៊ីនកុំព្យូទ័រយួរដៃ MSI ស៊េរីថ្មីទាំង 3 ស៊េរីនេះ គឺនឹងមានចេញលក់នៅលើហាងទំនិញ MSI Store និងបណ្តាហាងលក់ទំនិញអនឡាញ និងហាងលក់រាយដែលជាដៃគូចែកចាយរបស់ MSI ជាច្រើនទៀតនៅក្នុងប្រទេសឥណ្ឌា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Nissan N6 PHEV បើកបរអគ្គិសនីសុទ្ធបាន 180km ប្រកាសលក់មុនតម្លៃជាង 1 ម៉ឺនដុល្លារ

Nissan N6 PHEV បើកបរអគ្គិសនីសុទ្ធបាន 180km ប្រកាសលក់មុនតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

ដោយ ប៉េងលីន
Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

ដោយ ប៉េងលីន
 ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ដោយ ប៉េងលីន
ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
ក្រុមហ៊ុន 70mai សម្ពោធជាផ្លូវការនូវកាមេរ៉ារថយន្តម៉ូដែលថ្មី Dash Cam 4K T800 នៅលើទីផ្សារប្រទេសកម្ពុជា

ក្រុមហ៊ុន 70mai សម្ពោធជាផ្លូវការនូវកាមេរ៉ារថយន្តម៉ូដែលថ្មី Dash Cam 4K T800 នៅលើទីផ្សារប្រទេសកម្ពុជា

ដោយ ប៉េងលីន