no-alternative title

ក្រុមហ៊ុន Samsung Electronics នៅតែបន្តនាំមុខគេក្នុងទីផ្សារស្មាតធីវីនៅទូទាំងពិភពលោកសម្រាប់ឆមាសទី 1 ក្នុងឆ្នាំ 2021

ស្ថាប័នស្រាវជ្រាវទីផ្សារ Avi Cloud ហៅកាត់ថា AVC បានបញ្ចេញរបាយការណ៍ចុងក្រោយស្តីពីការនាំចេញស្មាតធីវីនៅទូទាំងទីផ្សារពិភពលោក (Global TV Brand Shipment Monthly Data Report)។ ទិន្នន័យរបាយការណ៍របស់ស្ថាប័នមួយនេះបានបង្ហាញថា ការនាំចេញទូរទស្សន៍ស្មាតធីវីពីក្នុងក្រុមហ៊ុនផលិតនៅឆមាសដំបូងក្នុងឆ្នាំ 2021 ឃើញថាមានប្រតិបត្តិការល្អ។ បើតាមតួលេខបឋមក្នុងរបាយការណ៍ការនាំចេញទូរទស្សន៍ស្មាតធីវីក្នុងឆមាសដំបូង ឆ្នាំ 2021 គឺមានចំនួនប្រហែល 98.3 លានគ្រឿង មានកំណើនប្រមាណ 6.8% ពីមួយឆ្នាំទៅមួយឆ្នាំ (Year-on-Year)។ ក្នុងរបាយការណ៍ AVC បានបង្ហាញផងដែរថា ការនាំចេញទូរទស្សន៍ស្មាតធីវីប្រភេទ OLED TVs គឺមានចំនួនប្រមាណ 2.7 លានគ្រឿង កើនឡើងប្រមាណ 133.3% ពីមួយឆ្នាំទៅមួយឆ្នាំ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung នៅតែជាក្រុមហ៊ុនឈានមុខគេក្នុងការនាំចេញស្មាតធីវីនៅក្នុងឆមាសទី 1 ឆ្នាំ 2021នេះ។ បើតាមទិន្នន័យបឋម ការនាំចេញស្មាតធីវីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ គឺមានចំនួនប្រមាណ 20.8 លានគ្រឿង កើនឡើង 11.9% YoY។ Samsung គឺជាក្រុមហ៊ុនដែលឈានមុខគេក្នុងការនាំចេញ និងលក់ស្មាតធីវីនៅទូទាំងទីផ្សារសកលលោក ដែលគិតមកទល់នឹងពេលនេះក្រុមហ៊ុននេះបានគ្រងដំណែងលេខ 1 អស់រយះពេល 15 ឆ្នាំមកហើយ។ ចំនែកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស LG Electronics ដែលជាដៃគូប្រគូតប្រជែងរួមស្រុកវិញបានឈរនៅលេខរៀងទី 2 ដោយនាំចេញស្មាតធីវីបានចំនួន 13.1 លានគ្រឿង។ 

ចំនែកក្រុមហ៊ុន TCL ដែលជាដៃគូប្រគូតប្រជែងក្រៅស្រុកមានប្រភពចេញពីប្រទេសចិនវិញ បានឈរនៅលេខរៀងទី 3 ដោយនាំចេញស្មាតធីវីបានចំនួន 11.1 គ្រឿង កើនឡើង 13.6% YoY។ ជាច្រើនឆ្នាំមកនេះ TCL គឺជាក្រុមហ៊ុនម៉ាកស្មាតធីវីដែលស្ថិតនៅលេខរៀងទី 3 ជានិច្ចបន្ទាប់ពី LG និង Samsung ហើយក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនឈរនៅលំដាប់លេខរៀងទី 1 ក្នុងទីផ្សារស្មាតធីវីរបស់ប្រទេសចិនថែមទៀតផង។ ដោយឡែកក្រុមហ៊ុន Hisense ដែលជាក្រុមហ៊ុនរួមស្រុកជាមួយ TCL បានឈរនៅលេខរៀងទី 4 ដោយនាំចេញស្មាតធីវីបានចំនួន 5.5 លានគ្រឿង រីឯក្រុមហ៊ុន Xiaomi វិញស្ថិតនៅលេខរៀងទី 5 ដោយ នាំចេញស្មាតធីវីបានចំនួន 5.4 លានគ្រឿង។ 

ហើយសម្រាប់ក្រុមហ៊ុន 5 ទៀតដែលស្ថិតក្នុងតារាងក្រុមហ៊ុនទាំង 10 ដែលនាំចេញស្មាតធីវីបានច្រើនក្នុងត្រីឆមាសទី 1 ឆ្នាំនេះមានដូចជា ក្រុមហ៊ុន Sony មានចំនួន 4.1 លានគ្រឿង, Vizio មានចំនួន 3.3 លានគ្រឿង, Philips+AOC មានចំនួន 3.2 លានគ្រឿង, Skyworth មានចំនួន 3.0 លានគ្រឿង និង Sharp មានចំនួន 2.7 លានគ្រឿង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន