no-alternative title
no-alternative title

Lenovo នឹងប្រកាសចេញកុំព្យូទ័រដៃស៊េរីថ្មីចំនួន 5 ស៊េរីដែលដំណើរការជាមួយ Windows 11 នៅថ្ងៃទី 28 កញ្ញា ស្អែកនេះ

ក្រុមហ៊ុន Lenovo បានប្រកាសបញ្ជាក់ផ្លូវការណ៍ថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍ពិសេសមួយនេះថ្ងៃទី 28 ខែកញ្ញា ត្រូវនឹងថ្ងៃស្អែកនេះនៅប្រទេសចិន ហើយនៅក្នុងព្រឹត្តិការណ៍នោះ Lenovo នឹងដាក់ចេញកុំព្យូទ័រយួរដៃស៊េរីថ្មីចំនួន 5 ស៊េរី ដោយកុំព្យូទ័រស៊េរីថ្មីទាំងអស់នោះគឺនឹងប្រតិបត្តិការជាមួយនឹង Microsoft Windows 11 ដែលជាប្រតិបត្តិការកុំព្យូទ័រជំនាន់ថ្មីចុងក្រោយបំផុតតែម្តង។

បើតាមផ្ទាំងផ្សព្វផ្សាយដែលចែកចាយដោយ Lenovo ផ្ទាល់បានបង្ហាញថា កុំព្យួទ័រយួរដៃ Windows 11 ស៊េរីថ្មីទាំងអស់ដែលត្រៀមដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ 28 កញ្ញា នោះគឺមានដូចជា ស៊េរី Xiaoxin Pro 14 2021 Core Edition, Xiaoxin Pro 14 2021 Ryzen Edition, YOGA 13s 2021 Ryzen Edition, Xiaoxin Air 14 Plus 2021 Ryzen Edition, និង Xiaoxin Air 14។ដោយម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីទាំងអស់នេះត្រូវបាន Lenovo បញ្ជាក់យ៉ាងច្បាស់ថា គឺដំឡើងមកជាមួយប្រតិបត្តិការ Windows 11 តែម្តង ដែលមិនសន្យាដាក់ឲ្យធ្វើបច្ចុប្បន្ននៅពេលក្រោយនោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ជាមួយគ្នានេះ Lenovo  បានបញ្ជាក់ថាសម្រាប់ស៊េរី Xiaoxin Pro 14 Core Edition គឺបំពាក់ជាមួយ Intel-core i5 -11320H CPU និង Intel Iris Xe G7 96EU GPU ដែលបង្កើនល្បឿនប្រើការខ្លាំងជាងមុន 20%។ ស៊េរីនេះក៏មានអេក្រង់ទំហំ 14 អ៊ីញខ្នាត 16:10 ratio មានកម្រិតពន្លឺ 400nit  គាំទ្រកម្រិតរីសូលូហ្ស៊ិន 2.8K ទំហំ 2880 × 1800px ជាមួយល្បឿន refresh rate 90Hz និងប្រើបច្ចេកវិទ្យាបាញ់ពន្លឺ DC dimming។

 

បន្ថែមពីនេះ អេក្រង់របស់ Xiaoxin Pro 14 Core Edition ក៏មានមុខងារការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland និង low Blu-ray Certification ព្រមទាំងគាំទ្រមុខងារ Dolby Vision ថែមទៀតផង។ Microsoft នឹងចេញលក់ Windows 11 License ជាផ្លូវការណ៍នៅថ្ងៃទី 05 ខែតុលាខាងមុខនេះ។ ហើយកាលពីខែកន្លងទៅ Microsoft បានបញ្ជាក់ថា ក្រុមហ៊ុននឹងផ្តល់ឲ្យការដំឡើង Windows 11 នៅលើម៉ាស៊ីនកុំព្យូទ័រដែលទទួលបានសិទ្ធិស្របច្បាស់ដោយឥតគិតថ្លៃ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

ដោយ ប៉េងលីន
 ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ដោយ ប៉េងលីន
Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

ដោយ ប៉េងលីន
ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
GAC Aion i60 បងប្អូន Toyota bZ3x បើកបាន 1,240km ចេញលក់ផ្លូវការណ៍ក្នុងតម្លៃជាង 1 ម៉ឺនដុល្លារ

GAC Aion i60 បងប្អូន Toyota bZ3x បើកបាន 1,240km ចេញលក់ផ្លូវការណ៍ក្នុងតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
BYD Seal 06 DM-i ស៊េរីឆ្នាំ 2026 អាចជិះដោយអគ្គិសនីសុទ្ធបាន 128km ចេញលក់ក្នុងតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

BYD Seal 06 DM-i ស៊េរីឆ្នាំ 2026 អាចជិះដោយអគ្គិសនីសុទ្ធបាន 128km ចេញលក់ក្នុងតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន