no-alternative title
no-alternative title

MSI បង្ហាញពីការបោះជំហានដ៏អស្ចារ្យថ្មីទៀតនៅលើកុំព្យូទ័របស់ខ្លួនជាមួយនិងការបំពាក់នូវក្រាហ្វិកកាត RTX 40 Series ចុងក្រោយបំផុត

MSI ដែលជាក្រុមហ៊ុនកុំព្យូទ័រនាំមុខគេរបស់ពិភពលោក ថ្មីៗនេះ ទើបតែរៀបចំនូវព្រឹត្តិការណ៍និម្មិត MSIology: The Leap to Singularity ដែលជាការបោះជំហានទៅរកភាពអស្ចារ្យនៃកុំព្យូទ័ររបស់ខ្លួន ជាមួយនឹងការបំពាក់នូវក្រាហ្វិកកាត NVIDIA GeForce RTX 40 series GPUs ចុងក្រោយ និងបន្ទះឈីប 13th Gen Intel® Core™ HX series processors នៅលើកុំព្យូទ័រជំនាន់ចុងក្រោយរបស់ខ្លួន។ ហើយនៅពេលនេះ កុំព្យូទ័រទាំងនេះ ក៏មានការដាក់អោយធ្វើការកម្មង់ទិញមុន (pre-order) បានហើយ។

ក្រុមហ៊ុន MSI  បានបោះជំហានទៅកាន់ភាពល្អឥតខ្ចោះ និងបទពិសោធន៍ដ៏ប្រណិតនៅក្នុងត្រកូលកុំព្យូទ័រដែលមានបំពាក់នូវបច្ចេកវិទ្យាដ៏អស្ចារ្យដែលធ្វើអោយម៉ាស៊ីនកាន់តែខ្លាំងក្លាបំផុត និងការឌីស្សាញថ្មីកាន់តែសម្បូរបែប។ លោក Derek Chen ប្រធានផ្នែកលក់ និងទីផ្សាររបស់កុំព្យូទ័រ MSI Notebook  និយាយថា “យើងមានភាពឈានមុខគេទៅលើកុំព្យូទ័រ High-end ជាច្រើន ហើយយើងនឹងបន្តទៅមុខទៀត!”

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រ  Stealth Series

ក្រុមហ៊ុន MSI ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ Stealth 16 Studio និង Stealth 14 Studio ដែលជាបានឈ្នះនូវពានរង្វាន់នៅក្នុងព្រឹត្តិការណ៍  2023 CES ចុងក្រោយបំផុតនេះផងដែរ។ កុំព្យូទ័រទាំងពីរម៉ូឌែលនេះគឹមានភាពស្រស់ស្អាតទាក់ភ្នែកជាមួយនឹងពណ៌ pure white និង  star blue ។ បន្ថែមជាមួយនឹងតួខ្លួនផលិតឡើងចេញពីអាលុយមីញ៉ូមម៉ាញ៉េស្យូម (aluminum-magnesium) កុំព្យូទ័រ  Stealth 16 Studio នេះមានទម្ងន់តិចជាង 2 គីឡូ ហើយកម្រាស់ត្រឹមតែ 2cm ។

 

ខណៈពេលដែលកុំព្យូទ័រ Stealth 14 Studio នេះបំពាក់នូវប្រព័ន្ធ MSI Vapor Chamber thermal បានធ្វើអោយកុំព្យូទ័រលេងហ្គេម 14-inch gaming laptop នេះមានបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យ និងអាចធ្វើការជាច្រើនបានយ៉ាងមានប្រសិទ្ធិភាព។ លោក Linus Sebastian និយាយថា “នេះគឺជាកុំព្យូទ័រ  14-inch ដ៏ខ្លាំងក្លាបំផុតនៅលើភពផែនដីនេះ! កុំព្យូទ័រ Stealth Studio ថ្មីរបស់ក្រុមហ៊ុនMSI នេះគឺល្អបំផុតនៅក្នុងការបង្កើតនូវ content, ការលេងហ្គេម ឬការងារជាច្រើនទៀតដោយគ្មានបញ្ហានោះទេ!”

 

សមត្ថភាពកាន់តែខ្លាំងក្លាជាមួយនឹងកុំព្យូទ័រ Titan GT series/ Raider GE series

កុំព្យូទ័រ Titan GT77 HX បំពាក់នូវបន្ទះឈីបដ៏ខ្លាំងក្លា i9-13980HX processor ហើយវាមានក្រាហ្វិកកាត  GeForce RTX 4090 Laptop GPU ជាមួយនឹងបច្ចេកវិទ្យា MSI OverBoost Ultra technology ផ្តាច់មុខដែលជម្រុញកម្លាំងសរុបដល់ទៅ 250W ហើយវាទ្រទ្រង់នូវបច្ចេកវិទ្យា  5.2GHz frequency នៅលើ 8 P-cores ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រ Titan GT77HX នេះក៏មានអេក្រង់  4K/144Hz MiniLED ដំបូងបំផុតរបស់ពិភពលោក ហើយនេះគឺជាអេក្រង់ប្រណិតបំផុតដែលមាននៅលើកុំព្យូទ័រនេះ។

 

កុំព្យូទ័រ Raider GE series នេះគឺមានការជម្រុញពីរថយន្តស្ព័រ ហើយវាមានការឌីស្សាញយ៉ាងប្រណិតបំផុតថែមទៀត។ វាក៏មានការ upgrade ទៅលើ matrix light bar ដែលធ្វើអោយកុំព្យូទ័រ Raider GE នេះមានរូបរាងប្រណិតបំផុតក្នុងការប្រើប្រាស់។លោក  Eddie Chen ប្រធានផ្នែកផលិតផល និងទីផ្សាររបស់កុំព្យូទ័រ MSI Notebook និយាយថា “សមត្ថភាពដ៏ខ្លាំងក្លាគឹជា DNA របស់ក្រុមហ៊ុន MSI ហើយនៅក្នុងឆ្នាំនេះ យើងក៏បានបង្កើតនូវកុំព្យូទ័រដែលមានភាពខ្លាំងក្លាបំផុតជាមួយនឹងវត្តមានរបស់កុំព្យូទ័រ Titan GT HX & Raider GE HX ចុងក្រោយបំផុតនេះ។” ក្រុមហ៊ុន MSI ក៏នាំយកនូវ Smart TouchPad នៅលើ Raider GE78 HX ។លោក Eddie Chen និយាយថា នេះគឺជា touchpad ដ៏អស្ចារ្យ និងងាយស្រួលក្នុងការប្រើប្រាស់បំផុត។

 

Cyborg: ជម្រើសថ្មីនៃការលេងហ្គេមប្រចាំថ្ងៃ

នៅក្នុងការប្រកាសបង្ហាញនូវកុំព្យូទ័រម៉ូឌែលថ្មីសម្រាប់ការលេងហ្គេមប្រចាំថ្ងៃនោះ Cyborg 15 នេះគឺមានការឌីស្សាញយ៉ាងប្រណិតសម្រាប់អ្នកលេងហ្គេម។ Cyborg 15 នេះមានភាពទាក់ភ្នែកដូចជាទម្រង់  sci-fi futuristic នាពេលអនាគត ហើយវាមានបំពាក់នូវក្រាហ្វិកកាត និងបន្ទះឈីបចុងក្រោយបំផុតដែលនេះធ្វើអោយកុំព្យូទ័រនេះក្លាយជាជម្រើសកំពូលនៅក្នុងការលេងហ្គេមប្រចាំថ្ងៃផងដែរ។

 

Creator Z Series: កុំព្យូទ័រដ៏មានភាពខ្លាំងក្លាបំផុតសម្រាប់ Creator 

កុំព្យូទ័រ Creator Z17 HX Studio ចុងក្រោយបំផុតនេះមានប្រព័ន្ធ  Vapor Chamber Cooler thermal ហើយវាមានបន្ទះឈីប 13th gen Intel HX series processors និងក្រាហ្វិកកាត NVIDIA RTX 40 series GPUs ។ កុំព្យូទ័រ  Creator Z17 HX នេះបានក្លាយជាកុំព្យូទ័រ  HX creator laptop ដ៏ខ្លាំងក្លាបំផុតនៅលើទីផ្សារ។ សម្រាប់ MSI Pen 2 បានប្រើប្រាស់នូវបច្ចេកវិទ្យា MPP2.6 Technology ចុងក្រោយបំផុតដែលមានល្បឿនលឿនក្នុងការប្រើប្រាស់ផងដែរ។ MSI Pen 2 ផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដូចនៅលើក្រដាសពិតៗតែម្តង។

 

កុំព្យូទ័រស៊េរីថ្មី Prestige Series

ក្រុមហ៊ុន MSI ទើបតែបង្ហាញនូវកុំព្យូទ័រ Prestige 13 Evo ដែលមានទម្ងន់ស្រាលជាង 1Kg ហើយវាពិតជាស្តើងមែនទែនក្នុងការប្រើប្រាស់។ វាមានបំពាក់នូវថាមពលថ្ម  75Whrs ហើយវាពិតជាសក្តិសមបំផុតនៅក្នុងការប្រើប្រាស់បានពេញមួយថ្ងៃសម្រាប់ការប្រជុំ ឬការធ្វើដំណើរ។ វាក៏មានជម្រើសកុំព្យូទ័រ 16 inch ផងដែរ។ កុំព្យូទ័រ Prestige 16 Studio នេះមានក្រាហ្វិកកាត GeForce RTX 40 Series Laptop GPUs ដែលធ្វើអោយកុំព្យូទ័រនេះមានប្រសិទ្ធិភាពក្នុងការប្រើប្រាស់ថែមទៀត។ 

 

ការបោះជំហានទៅកាន់ភាពល្អឥតខ្ចោះជាមួយនឹងកុំព្យូទ័រ MSI Laptops

កុំព្យូទ័រ MSI laptop series ចុងក្រោយបំផុតនេះគឺមានបច្ចេកវិទ្យាថ្មីប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ហើយវាមានកម្លាំងម៉ាស៊ីនខ្លាំងក្លា និងការឌីស្សាញយ៉ាងប្រណិតយ៉ាងមានប្រសិទ្ធិភាពបំផុត។ “ក្រុមហ៊ុន MSI គឺជាអ្នកនាំមុខគេនៅក្នុងឧស្សាហកម្មកុំព្យូទ័រ។” ជាចុងក្រោយ កុំព្យូទ័រ notebooks ថ្មីរបស់ក្រុមហ៊ុន MSI នេះពេលនេះគឺអាចដាក់អោយធ្វើការ pre-order ហើយនៅពេលនេះ!

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
Samsung Galaxy S26 Ultra ត្រូវគេបញ្ចេញរូបភាពថ្មីជាមួយ Cases

Samsung Galaxy S26 Ultra ត្រូវគេបញ្ចេញរូបភាពថ្មីជាមួយ Cases

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
BYD ត្រៀមបញ្ចេញឡាន Off-Road ថ្មី 2 ទៀតបន្ទាប់ពីការលក់នៅខែកញ្ញានេះមានកំណើនខ្ពស់

BYD ត្រៀមបញ្ចេញឡាន Off-Road ថ្មី 2 ទៀតបន្ទាប់ពីការលក់នៅខែកញ្ញានេះមានកំណើនខ្ពស់

ដោយ ប៉េងលីន
ស្មាតហ្វូនថ្នាក់ប្រណិត OPPO Find X9 និង Find X9 Pro សម្ពោធជាផ្លូវការណ៌ហើយ

ស្មាតហ្វូនថ្នាក់ប្រណិត OPPO Find X9 និង Find X9 Pro សម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន