no-alternative title

MSI ប្រកាសចេញនូវម៉ូនីទ័រ PRO MP161 ទំហំ 15.6 អ៊ីងដំបូងរបស់ខ្លួនបំផុតដែលផ្តោតលើអាជីវកម្ម

MSI គឺជាក្រុមហ៊ុនផ្តល់នូវដំណោះស្រាយទៅលើភាពច្នៃប្រឌិតខ្ពស់ និងម៉ាស៊ីនដែលមានភាពខ្លាំងក្លាបំផុតនោះទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រ PRO MP161 ដែលជាប្រភេទ 15.6-អ៊ីង FHD portable monitor ដែលមានបំពាក់នូវអេក្រង់ anti-glare IPS និងតួខ្លួនស្តើង (ultra-slim) មែនទែន។ ម៉ូនីទ័រនេះមានទម្ងន់ 0.75 kg (1.65 lbs) ហើយវាមានកម្រាស់ត្រឹមតែ 1.08 cm (0.4 អ៊ីង) ប៉ុណ្ណោះ។ បន្ថែមពីនេះ ទៀតនោះ វាក៏មាន 2 speakers ផងដែរ។ វាក៏មាននូវសម្បកការពារដែលអ្នកងាយស្រួលក្នុងការយកតាមខ្លួនគ្រប់ទីកន្លែងផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ភាពងាយស្រួលនៃការធ្វើការងារគ្រប់ពេលវេលា និងគ្រប់ទីកន្លែង

ម៉ូនីទ័រ PRO MP161 របស់ក្រុមហ៊ុន MSI នេះជួយអ្នកអាចពង្រីកទៅលើអេក្រង់របស់អ្នកចេញពី Laptop ឬអេក្រង់ចេញពីស្មាតហ្វូនរបស់អ្នកបាន។ ជាលទ្ធផល អ្នកអាចធ្វើការទំនាក់ទំនងកាន់តែងាយស្រួលប្រសើរជាងមុន ឬការចែករំលែកទិន្នន័យយ៉ាងមានប្រសិទ្ធិភាពជាមួយអ្នកដទៃផ្សេងទៀតគ្រប់ទីកន្លែង។ មិនថាអ្នកឆែកមើលទិន្នន័យ ការធ្វើការងារ ឬមើលវីដេអូនៅលើរថភ្លើង ការសម្រេចចិត្តដ៏សំខាន់នៅក្នុងពេលហោះហើរ ការមើលទៅលើមាតិកា ឬការលេងហ្គេមជាច្រើនជាមួយនឹងមិត្តភក្តិនោះ ម៉ូនីទ័រ PRO MP161 ធ្វើអោយជីវិតរបស់អ្នកកាន់តែមានភាពងាយស្រួល។ 

បច្ចេកវិទ្យា MSI EyesErgo Technology ផ្តល់នូវបរិយាកាសការងារប្រកបដោយផាសុខភាព

គោលដៅរបស់យើងគឺសម្រេចបាននូវកន្លែងការងារប្រកបដោយផាសុខភាពបំផុត។ ជាមួយនឹងការប្រើប្រាស់នូវ MSI Anti-Flicker, Less Blue Light Technology, user-friendly I/O ports និង adjustable kickstandបានធ្វើអោយម៉ូនីទ័រនេះមានភាពងាយស្រួលក្នុងការប្រើប្រាស់បំផុត។ PRO MP161 នេះមាន 1x mini-HDMI និង 2x USB Type-C hybrid-signal connections ដែលអាចបញ្ចូនទិន្នន័យ និងថាមពលបានយ៉ាងប្រសើរ។ សម្រាប់ USB Type-C នេះក៏ងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់ laptops ឬឧបករណ៍ជាច្រើនទៀតដូចជាស្មាតហ្វូនដែល Type-C & DP Alternate modes ទ្រទ្រង់នូវ Type-C & DP Alternate modes ថែមទៀត។

 

ម៉ូនីទ័រ PRO MP161 នេះក៏មានភ្ជាប់ជាមួយនឹង fold-out kickstand សម្រាប់ការដាក់បង្ហាញនៅលើផ្ទៃរាបស្មើដែលងាយស្រួលក្នុងការធ្វើការងារបានថែមទៀត។ សម្រាប់ fold-out kickstand នេះគឺមានការឌីស្សាញកម្រិត 0° ~ 180° ដែលងាយក្នុងការបង្ហាញជាទម្រង់ portrait និង landscape modes ។ វាពិតជាងាយស្រួលក្នុងការធ្វើបទបង្ហាញ និងឯកសារ spreadsheets ថែមទៀត។ 

កម្មវិធីផ្តាច់មុខ Display Kit App

កម្មវិធី Display Kit software ផ្តាច់មុខរបស់ក្រុមហ៊ុន MSI នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចបែងចែកអេក្រង់នៅក្នុងវីដេអូដែលងាយស្រួលក្នុងការមើលទៅលើឯកសារ ឬរូបភាពជាច្រើនក្នុងពេលដំណាលគ្នា។ អ្នកអាចតម្លើងនូវ color modes សម្រាប់ការលេងហ្គេម ភាពយន្ត ឬ eye-saver ផងដែរ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន