Honor ប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Honor 70, MagicBook 14 និង Honor Pad 8 នៅក្នុងព្រឹត្តិការណ៌ IFA 2022

កាលពីយប់មិញនេះ ក្រុមហ៊ុន Honor ដែលជាម៉ាកយីហោដ៏ល្បីរបស់ប្រទេសេចិន នឹងកំពុងតែមានសន្ទុះខ្លាំងនោះ បានចូលរួមនៅក្នុងព្រឹត្តិការណ៌ IFA 2022 នៅប្រទេសអាល្លឺម៉ង់ ហើយនិងបានប្រកាសចេញនូវផលិតផលថ្មីៗរបស់ខ្លួនជាច្រើនសម្រាប់ចេញលក់នៅលើទីផ្សារសកល។ ផលិតផលថ្មីៗទាំងនោះរួមមានដូចជា ស្មាតហ្វូនស៊េរីថ្មី Honor 70 Series, កុំព្យូទ័រ Honor MagicBook 14 និងថេប្លេត Honor Pad 8 ជាដើម។ 

ក្រុមហ៊ុន Honor បានប្រសិទ្ធិនាមព្រឹត្តិការណ៌របស់ខ្លួននេះថា គឺជាយុទ្ធសាស្រ្តថ្មី “Dual Flagship Strategy” ដោយខ្លួនមានគោលបំណងនាំយកនូវស្មាតហ្វូនអេក្រង់បត់បាន និងស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ខ្លួនទៅកាន់ទីផ្សារតំបន់អឺរ៉ុប និងបណ្តាប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក។ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៌យប់មិញនេះ ក្រុមហ៊ុននេះ មិនបានបង្ហាញចេញនូវស្មាតហ្វូបបត់បាននោះទេ។ មានការបញ្ជាក់ថា ក្រុមហ៊ុននេះ អាចនឹងនាំយកនូវស្មាតហ្វូនបត់បានម៉ូដែល Honor Magic V ទៅកាន់ទីផ្សារនេះ ឬក៏អាចនឹងមានការប្រកាសចេញនូវម៉ូដែលថ្មីនាពេលឆាប់ៗនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាដំបូងនេះ យើងមកចាប់អារម្មណ៌ជាមួយ Honor 70:

Honor 70 គឺជាស្មាតហ្វូនថ្នាក់ប្រណិតមួយ ដែលត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយនូវអេក្រង់ OLED display មានទំហំ 6.78-អ៊ីង និងអាចបង្ហាញចេញបានជាមួយនិងកម្រិតភាពច្បាស់ FHD+ ហើយនិងមានល្បឿន 120Hz refresh rate ព្រមទាំងមានកម្រិត 1,920Hz PWM dimming ថែមទៀងផង។ និយាយពីកម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូននេះ គឺដំណើរការនៅលើបន្ទះឈីប Snapdragon 778G Plus SoC និងមានការគាំទ្រដោយបច្ចេកវិទ្យា GPU Turbo X ដែលអភិវឌ្ឍដោយ HONOR ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់រ៉េមទំហំ 8GB និងមានមេម៉ូរីក្នុងម៉ាស៊ីនទំហំ 256GB។

សម្រាប់ការថតរូបវិញ ស្មាតហ្វូន Honor 70 គឺមានការបំពាក់នូវកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោល គឺមានទំហំ 54-Megapixel IMX800 Super Sensing និងមានគ្រាប់ទីពីរទំហំ 50-Megapixel ជាប្រភេទ Ultra-Wide និង Macro Sensor ហើយនិងគ្រាប់ទីបីមានទំហំ 2-Megapixel Depth Sensor ខណៈដែលកាមេរ៉ាសែលហ្វី គឺមានទំហំ 32-Megapixel។ ស្មាតហ្វូននេះមានថ្មទំហំ 4,800mAh គាំទ្រដោយកម្លាំងសាក 66W fast charging។ សម្រាប់ software ស្មាតហ្វូនរត់ជាមួយ Android 12 ផ្អែកនៅលើស្បែកមុខកម្មវិធី Magic UI 6.1 ចេញពីប្រអប់តែម្តង។ ស្មាតហ្វូននេះក៏អាចនឹងអាប់ដែតទៅកាន់ស្បែកមុខកម្មវិធី Magic UI 7.0 បានឆាប់ៗនេះផងដែរ បន្ទាប់ការប្រកាសចេញជាផ្លូវការកាលពីយប់មិញនេះនៅ IFA។ 

ផលិតផលថ្មីទីពីរនេះ គឺថេប្លេត Honor Pad 8 

Honor Pad 8 គឺជាថេប្លេតដំបូងរបស់ក្រុមហ៊ុននេះដែលប្រកាសចេញនៅក្រៅប្រទេសចិន។ ថេប្លេតនេះ គឺមានអេក្រង់ LCD screen មានទំហំ 12-អ៊ីង និងបង្ហាញចេញបានកម្រិត 2K resolution ហើយនិងមានទំហំ 87% ធៀបនិងតួខ្លួន។ ថេប្លេតនេះបំពាក់នូវបន្ទះឈីប Snapdragon 680 និងមានអមមកជាមួយរ៉េមទំហំ 6GB ហើយនិងមានមេម៉ូរីក្នុងម៉ាស៊ីនទំហំ 128GB។ សម្រាប់ផ្នែកទន់វិញ ថេប្លេតនេះ រត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 12 ផ្អែកនៅលើស្បែកកម្មវិធី Magic UI 6។ និយាយពីប្រព័ន្ធសម្លេងវិញ ថេប្លេតនេះ គឺមានបំពាក់នូវឧបាល័រចំនួន 8 គ្រាប់ ដែលមានការគាំទ្រដោយបច្ចេកវិទ្យា DTS audio tuning technology ដែលផ្តល់នូវបទពិសោធន៌សម្លេងពិរោះបំផុត។ ថេប្លេតថ្មីនេះ មានកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ទំហំ 5-Megapixel ដូចគ្នា។ ថេប្លេតនេះ មានថ្មទំហំ 7,250mAh និងមានការគាំទ្រដោយកម្លាំង 22.5W fast charging។ 

សម្រាប់ផលិតចុងក្រោយនេះ គឺ Honor MagicBook 14

MagicBook 14 គឺជា កុំព្យូទ័រយួរដៃជំនាន់ថ្មី មានអេក្រង់ទំហំ 14-អ៊ីង បង្ហាញចេញបានកម្រិត 2.1K screen និងមានកម្រិតពន្លឺ 300 nits ហើយនិងមានការគាំទ្រដោយ 100% sRGB rich color gamut ថែមទៀត។ ចំណុចពិសេសនៅលើអេក្រង់នេះ គឺមានបច្ចេកវិទ្យាការពារភ្នែក ដែលមានការទទួលស្គាល់ដោយស្ថាប័ន TUV Rheinland តែម្តង។ កុំព្យូទ័រយួរដៃជំនាន់ថ្មី Honor MagicBook 14 គឺតម្លើងមកជាមួយនូវបន្ទះឈីប Intel Core i5-12500H ជំនាន់ទី 12th Gen និងមានការគាំទ្រដោយក្រាហ្វិកកាត NVIDIA GeForce RTX 2050 ថែមទៀតផង។ ម៉ាស៊ីននេះ គឺបំពាក់នូវរ៉េមទំហំ 16GB ប្រភេទ LPDDR5 RAM និងមានមេម៉ូរីទំហំ 512GB ជាប្រភេទ PCIe Gen4 SSD។

MagicBook 14 គឺមានការប្រើប្រាស់នូវថាមពលថ្ម ដែលមានការអាប់ដែតខ្លាំងជាងម៉ូដែលមុន 20.8%។ សម្រាប់ប្រព័ន្ធប្រតិបត្តិការ គឺតម្លើងមកជាមួយនូវ Microsoft Windows 11 និង Office H&S 2021 pre-installed។ MagicBook 14 មានតួរខ្លួនផលិតចេញពីលោហៈធាតុមានគុណភាពខ្ពស់ និងមានថ្មទំហំ 75Wh ដែលទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកកម្លាំង 100W rapid charging ដែលសាកពេញម្តង គឺប្រើពេលត្រឹមតែ 80 នាទីប៉ុណ្ណោះ អ្វីដែលពិសេសម៉ាស៊ីនថ្មីនេះ ក៏មានមុខងារសាក reverse charging នៅពេលបិទផងដែរ។ 

តម្លៃ និងកាលបរិច្ឆេតនៃការចេញលក់:

ស្មាតហ្វូន Honor 70 អាចរកជាវបានៅលើបណ្តាទីផ្សារមួយចំនួននៅតំបន់អឺរ៉ុបឆាប់ៗនេះ។ នៅលើទីផ្សារប្រទេសអង់គ្លេស គឺមានតម្លៃ £480 សម្រាប់ទំហំ 8GB+128GB ខណៈដែលបណ្តាប្រទេសផ្សេងៗ ស្មាតហ្វូន Honor 70 នឹងមានតម្លៃ €550 សម្រាប់ទំហំ 8GB+128GB ដូចគ្នា។ ចំពោះទំហំ 8GB+256GB នឹងមានតម្លៃ €600។

ស្មាតហ្វូននេះមាន 3 ពណ៌ គឺ Crystal Silver, Emerald Green និង Midnight Black។ និយាយពី Honor Pad 8 ក៏នឹងមានលក់ដូចគ្នានៅលើទីផ្សារ ដោយនៅអង់គ្លេស មានតម្លៃ £250 សម្រាប់ទំហំ 4GB+128GB និងនៅបណ្តាប្រទេសផ្សេងទៀត មានតម្លៃ €330 សម្រាប់ទំហំ 4GB+128GB  ខណៈដែលទំហំ 6GB-128GB តម្លៃ €350។

ជាមួយគ្នានេះដែរ សម្រាប់ស្មាតហ្វូនម៉ូដែល Honor Magic 4 Pro ក៏នឹងក្លាយជាស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ក្រុមហ៊ុននេះ ដែលនឹងមានចេញលក់នៅលើទីផ្សារក្រៅប្រទេសជាលើកដំបូងផងដែរ គិតចាប់តាំងពីការប្រកាសចេញលក់នៅប្រទេឹសចិន។ ស្មាតហ្វូន Honor Magic 4 Pro ចាប់ពីទីផ្សារតំបន់អឺរ៉ុបមុនគេ។ 

ក្រឡេកមកមើល Honor MagicBook 14 ក៏នឹងមានចេញលក់នៅលើទីផ្សារដូចគ្នានេះដែរ ដោយម៉ូដែល Core i5 មានតម្លៃ €1,099។ ហើយប្រសិនបើរើសយកម៉ូដែលមានក្រហ្វិក NVIDIA GeForce RTX 2050 GPU គឺនឹងមានតម្លៃ  €1,299។ ផលិតផលទាំងបីនេះ គឺនឹងមានលក់ជាផ្លូវការនៅថ្ងៃទី 18 ខែកញ្ញាខាងមុខនេះហើយ។

 

ព័ត៌មានពាណិជ្ជកម្ម