no-alternative title
no-alternative title
no-alternative title
no-alternative title

ពិធីសម្ពោធអគារតាំងបង្ហាញលក់រថយន្ត GAC និងមជ្ឍមណ្ឌលសេវាកម្មថែទាំរថយន្តដែលមានលក្ខណៈស្តង់ដារអន្តរជាតិនៅកម្ពុជា

នៅថ្ងៃទី 08 ខែតុលា ឆ្នាំ 2022 ក្រុមហ៊ុន THH Import Export Co.,Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន TH Group ដែលបានទទួលសិទ្ធិចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ពីក្រុមហ៊ុន GAC MOTOR International របស់ប្រទេសចិន បានរៀបចំពិធីសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញលក់រថយន្ត និងមជ្ឍមណ្ឌលសេវាកម្មថែទាំ រថយន្ត GAC មានទីតាំងស្ថិតនៅតាមបណ្តាយមហាវិធីសហព័ន្ធរុស្ស៊ី ខាងកើតផ្សារពោធិជិនតុង ចំងាយ 100 ម៉ែត្រ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៌ដ៏មហាឡារឹកនេះ គឺមានការអញ្ជើញជាចូលរួមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោកជំទាវ ហើយនិងលោក ណម តុង អគ្គនាយកក្រុមហ៊ុន TH Group និងលោកស្រី រួមជាមួយភ្ញៀវកត្តិយស និងតំណាងក្រុមហ៊ុននានាជាច្រើនរូប។ 

គួរបញ្ជាក់ថា ក្រុមហ៊ុន THH Import Export Co.,Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន TH Group ដែលបានទទួលសិទ្ធិចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជាពីក្រុមហ៊ុន GAC MOTOR International របស់ប្រទេសចិន តាំងពីឆ្នាំ 2020 មក ។

ក្រុមហ៊ុន TH Group ក៏ជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលមានចក្ខុវិស័យអាជីវកម្មវែងឆ្ងាយ ដោយចាប់ផ្តើមធ្វើអាជីវកម្មនាំចូលរថយន្តមួយទឹកពីសហរដ្ឋអាមេរិក មកលក់នៅទីផ្សារកម្ពុជាចាប់ពីឆ្នាំ 1995 មកទល់ពេលនេះគឺមានរយៈពេល 27 ឆ្នាំមកហើយ និងបានពង្រីកខ្លួន វិវត្តន៍ទៅជាសម្ព័ន្ធក្រុមហ៊ុនធំមួយក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន TH Group  កំពុងផ្តោតសំខាន់លើអាជីវកម្ម 3 ប្រភេទ៖ ទី 1 រថយន្ត ទី 2 ភោជនីយដ្ឋាន និងអាហារសម្រន់ និង ទី 3 ហាងលក់ទំនិញរាយ

ការដាក់ដំណើរការនូវអគារតាំងបង្ហាញលក់រថយន្ត GAC និងមជ្ឍមណ្ឌលសេវាកម្មថែទាំរថយន្តនៅថ្ងៃនេះ គឺជាការបោះជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុន ដើម្បីឆ្លើយតបទៅនឹងកំណើននៃការគាំទ្រពីអតិថិជន ដោយផ្តល់ជូននូវទីកន្លែងមានផាសុកភាព និង សេវាកម្មថែទាំរថយន្តដ៏ល្អឥតខ្ចោះប្រកបដោយស្តង់ដារខ្ពស់ ដោយមានន័យថាអតិថិជន អាចរីករាយជាមួយការទិញរថយន្ត និង មានទំនុកចិត្តក្នុងការទទួលបាននូវសេវាកម្មល្អពីការថែទាំរថយន្ត និងមានភាពងាយស្រួលក្នុងការស្វែងរកគ្រឿងបន្លាស់ដែលប្រកបដោយគុណភាព ។

នៅក្នុងថ្ងៃនេះ ក្រុមហ៊ុន GAC ក៏បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត GAC GS8 នៅក្នុងប្រទេសកម្ពុជា ផងដែរ។ បច្ចុប្បន្ននេះ រថយន្ត GAC បានក្លាយជាតំរូវការរបស់អតិថិជនដែលកំពុងស្វែងរកនូវរថយន្តថ្មី ដែលមានគុណភាពខ្ពស់ សន្សំសំចៃ សុវត្ថិភាព ជាពិសេសមានតម្លៃសមរម្យ ដែលមានម៉ូឌែលរថយន្ត GS3, GS4, GS5 និង GS8 សុទ្ធសឹងតែជារថយន្តទំនើប និងបច្ចេកវិទ្យាចុងក្រោយបង្អស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន