no-alternative title
no-alternative title

គូរប្រជែងថ្មីមួយទៀតរបស់ iPhone 17 Pro Max បង្ហាញចេញជាផ្លូវការណ៌ហើយ!

ដូចការគ្រោងទុក នៅពេលនេះ Honor Power2 បានប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ ដោយមានថាមពលថ្មទំហំដល់ទៅ 10,080mAh Si/C ដែលអាចប្រើប្រាស់បានដល់ទៅជាង 20 ម៉ោង នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Honor។ ថាមពលថ្មនេះ អាចទស្សនាវីដេអូបានជាង 26 ម៉ោង និងអាចលេងហ្គេមមាន 14 ម៉ោង ហើយនិងមានការគាំទ្រដោយកម្លាំងសាក 80W wired charging និងអាចធ្វើជា Power Bank សាកទៅកាន់ឧបរកណ៌ផ្សេងជាមួយកម្លាំង 27W ទៀតផង។ ស្មាតហ្វូននេះ មានកម្រ៉ាស់ស្តើង 7.98mm និងមានទម្ងន់ត្រឹមតែ 216 ក្រាម ប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Power2  មានការការពារដោយបច្ចេកវិទ្យា IP68 + IP69 + IP69K សម្រាប់ការពារទឹក និងធូលី បានខ្លាំងជាងមុន ហើយនិងមានអេក្រង់ទំហំ 6.79 អ៊ីងគាំទ្រដោយអេក្រង់់ AMOLED បង្ហាញចេញបាន FHD+ resolution ល្បឿន 120Hz refresh rate។ អេក្រង់នេះ មានកម្រិតពន្លឺ 1,800 nits ហើយនិងមានកាមេរ៉ាមុខទំហំ 16MP selfie cam រួមជាមួយសិនស័រស្កែនម្រាមដៃផងដែរ។ 

Honor Power2 គឺជាស្មាតហ្វូនដំបូងគេបំផុតនៅលើពិភពលោក ដែលប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 8500 Elite រ៉េម 12GB LPDDR5X RAM និងអង្គចងចាំ 256GB/512GB UFS 4.1 storage។ បន្ទះឈីប MediaTek ថ្មីនេះ មាន 8 core CPU ដែលមាន Prime Core ល្បឿន 3.4GHz និង 3x Cores ល្បឿន 3.2GHz ហើយនឹង 4x Cores ល្បឿន 2.2GHz ព្រមទាំងមានការគាំទ្រដោយក្រាហ្វិក Mali-G720 MC8 GPU។ តាមការធ្វើតេស្តនៅលើ AnTuTu បង្ហាញថា ស្មាតហ្វូននេះ មានពិន្ទុ 2.4 លាន។

Power2 មានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយ f/1.9 aperture និងមានមុខងារ OIS ក៏ដូចជាគ្រាប់ទីពីរទំហំ 5MP ultrawide។ ស្មាតហ្វូនរត់នៅលើស្បែកកម្មវិធី MagicOS 10 ផ្អែកជាមួយ Android 16។ Honor Power2 មានជម្រើសពណ៌ Midnight Black និងពណ៌ Sunrise Orange ហើយនិង Snowfield White។ សម្រាប់ទំហំ 12GB/256GB មានតម្លៃ 2,699 យ៉ន់ ($385) ខណៈដែល 12GB/512GB មានតម្លៃ 2,999 យ៉ន់ ($428) ហើយនឹងដាក់លក់នៅចិនថ្ងៃទី 9 ខែមករានេះហើយ។ ស្មាតហ្វូននេះ ក៏នឹងមានលកនៅលើទីផ្សារសកលផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម