no-alternative title
no-alternative title
no-alternative title

ASUS ប្រកាសផ្តល់តម្លៃពិសេសទៅលើ Vivobook 13 Slate OLED (T3304) ត្រឹមតែ $739 ប៉ុណ្ណោះ នឹងមានរយៈពេលរហូតដល់ដំណាច់ខែមីនា

ក្រុមហ៊ុនបច្ចេកវិទ្យា ASUS ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រថ្មី Vivobook 13 Slate OLED (T3304) ដែលជាប្រភេទជំនាន់ថ្មី 13.3-inch detachable 2-in-1 ដែលងាយស្រួលក្នុងការប្រើប្រាស់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងថែមទៀត។ ជាមួយនឹងការឌីស្សាញរូបរាងដ៏ទាន់សម័យ កុំព្យូទ័រ Vivobook 13 Slate OLED នេះគឺមានភាពទាក់ទាញខ្លាំងក្លាមែនទែន។ វាក៏មានការបញ្ចូលគ្នានៃអេក្រង់ 13.3-inch OLED Dolby Vision Pantone® Validated touchscreen និង quad-speaker Dolby Atmos® sound system ដែលធ្វើអោយកុំព្យូទ័រនេះល្អឥតខ្ចោះក្នុងការកម្សាន្តថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះក៏មានភាពច្នៃប្រឌិតខ្ពស់តាមរយៈការប្រើប្រាស់ជាមួយនឹង ASUS Pen 2.0, MPP 2.0-compliant stylus ជាមួយនឹងកម្រិតនៃការសង្កត់ដល់ទៅ 4096 ក្បាលប៊ិចសម្រាប់ផ្លាស់ប្តូរចំនួន 4 និង one-click Bluetooth® តាមរយៈប៊ូតុង shortcut ថែមទៀត។ កុំព្យូទ័រនេះមាន 8- core Intel® Core™ processor ដែលលឿនជាងមុន និងថាមពលថ្មកាន់តែប្រសើរជាងបន្ទះឈីបជំនាន់មុន រួមជាមួយនឹងម៉េមូរីទំហំ 512 GB PCIe® SSD និងរ៉េមទំហំ ៨អព LPDDR5 memory ។ សម្រាប់ការប្រើប្រាស់នូវ keyboard ម៉ាញ៉េទិច Touchpad ធំក្នុងការប្រើប្រាស់ និង cover stand បានធ្វើអោយកុំព្យូទ័រនេះងាយស្រួលក្នុងការប្រើប្រាស់បានគ្រប់កន្លែង ហើយអ្នកប្រើប្រាស់ក៏រីករាយជាមួយនឹងការតភ្ជាប់ជាច្រើនដូចជា dual USB-C® ports, audio jack និង microSD card reader ថែមទៀត។

កុំព្យូទ័រ Vivobook 13 Slate OLED នេះបំពាក់នូវមុខងារសំខាន់ៗជាច្រើនដែលផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដែលមានដូចជាកាមេរ៉ា FHD IR webcam ជាមួយនឹងបច្ចេកវិទ្យា ASUS 3D Noise Reduction (3DNR) technology និង ASUS AI noise-canceling technology ។ 

 

ក្រុមហ៊ុនASUS មានការប្តេជ្ញាចិត្តក្នុងការការពារទៅលើភពផែនដីនេះ ដូចនេះកុំព្យូទ័រ Vivobook 13 Slate OLED ក៏បានប្រើប្រាស់នូវការវេចខ្ចប់ 100% FSC®-certified recyclable packaging ។ បន្ថែមពីនេះ កុំព្យូទ័រនេះក៏ទទួលបាននូវស្តង់ដារ ENERGY STAR® ថែមទៀត។ដើម្បីធានាទៅលើភាពធន់របស់វា កុំព្យូទ័រនេះក៏តេស្តឆ្លងកាត់នូវវិញ្ញាបនបត្រ MIL-STD-810 US military-grade standard តាមរយៈការតេស្តដល់ទៅ 12 លើក និងដំណើរការ 26 លើកផ្សេងៗគ្នាថែមទៀត។

អេក្រង់កម្រិតភាពយន្ត

កុំព្យូទ័រ Vivobook 13 Slate OLED នេះល្អបំផុតក្នុងការកម្សាន្ត នេះគឺដោយសារតែអេក្រង់ 13.3-inch OLED Dolby Vision touchscreen ដែលមានកម្រិតបង្ហាញរូបភាពជាមួយនឹងពណ៌ 1.07 billion ដែលពិតជាស្រស់ស្អាតបំផុត។ អេក្រង់ដ៏ច្បាស់នេះមានទំហំ 16:9 widescreen aspect ratio ដែលផ្តល់នូវការទស្សនាពេញគែមនៅពេលមើលខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ជាច្រើនទៀតដែលខុសប្លែកពី 16:10 ឬ 4:3 display ។

 

កុំព្យូទ័រនេះក៏មានការទទួលស្គាល់ជាមួយនឹងស្តង់ដារ PANTONE® Validated ជាមួយនឹង cinema-grade 100% DCI-P3 gamut កម្រិតពណ៌ច្បាស់ និងអេក្រង់ DisplayHDR™ True Black 50 ផងដែរ។ អេក្រង់ OLED Display នេះមានកម្រិត 0.2-millisecond response time ដែលលឿន និងវិញ្ញាបនបត្រ TÜV Rheinland សម្រាប់ការពារភ្នែកថែមទៀត។  កាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រនេះក៏ផ្តល់នូវការកម្សាន្តដ៏អស្ចារ្យជាមួយនឹង quad-speaker Dolby Atmos sound system ដែលប្រើប្រាស់នូវ smart amplifier ក្នុងការផ្តល់នូវសំឡេងលឺច្បាស់ពិរោះ និងខ្លាំងជាងមុនដល់ទៅ 3.5 ដងថែមទៀត។

ភាពច្នៃប្រឌិតដ៏អស្ចារ្យ

កុំព្យូទ័រ Vivobook 13 Slate OLED នេះកាន់តែងាយស្រួលក្នុងការប្រើប្រាស់តាមរយៈការបំពាក់នូវ responsive touchscreen ឆ្លើយតបបានលឿន និង ASUS Pen 2.0 ថែមទៀត។ សម្រាប់ប៊ិច Microsoft Pen Protocol 2.0-compliant stylus នេះអាចដាក់បាននៅក្នុង Cover Stand ងាយស្រួលក្នុងការសរសេរ គូសព្រាង ឬសកម្មភាពជាច្រើនទៀតជាមួយនឹងកម្រិត 4096-level pressure sensitivity, 5-350 gram pen-tip និង 266 Hz sampling rate ។ វាក៏មានក្បាលប៊ិចសម្រាប់ដូរចំនួន 4 ផងដែរដែលអ្នកប្រើប្រាស់អាចជ្រើសរើសតាមតម្រូវការថែមទៀត។  កាន់តែពិសេសជាងនេះទៀតនោះ វាក៏អាចសាកថ្មតាមរយៈ USB-C charger និងនៅពលដែលដែលភ្ជាប់ទំនាក់ទំនងជាមួយនឹង Bluetooth® តាមរយៈ one-click functions សម្រាប់បញ្ជាទៅលើសកម្មភាពនាៗដែលមានដូចជាការ screenshots ឬចូលទៅកាន់ pages ថ្មីជាដើម។

ភាពងាយស្រួលក្នុងការប្រើប្រាស់

បើនិយាយអំពីកម្លាំងម៉ាស៊ីនរបស់កុំព្យូទ័រ Vivobook 13 Slate OLED នេះគឺបំពាក់ជាមួយនឹង 8-core 3.8 GHz Intel Core i3-N300 processor និងសមាសភាគខ្លាំងក្លាជាច្រើនទៀតដែលមានដូចជា 512 GB PCIe® Gen 3.0 x4 SSD និងរ៉េម 8 GB LPDDR5 RAM ។ កុំព្យូទ័រ Vivobook 13 Slate OLED នេះបំពាក់នូវ full-size keyboard ដែលអាចដោះចេញបាន និង keys ទូលាយងាយស្រួលក្នុងការចុចប្រើប្រាស់ ក៏ដូចជា touchpad ធំថែមទៀត។ សម្រាប់ការតភ្ជាប់ទំនាក់ទំនងកាន់តែងាយស្រួលតាមរយៈ USB-C Easy Charge ដោយសារតែវាមាន 2x USB C ports, audio jack និង microSD card reader ថែមទៀត។ ការសាកថ្ម 39 នាទីគឺបានដល់ទៅ 60% នៅលើថាមពលថ្ម 50Wh ។

 

ការឌីស្សាញដែលល្អឥតខ្ចោះ

សម្រាប់ជំនាន់ថ្មីនៃកុំព្យូទ័រ Vivobook 13 Slate OLED នេះបំពាក់នូវកាមេរ៉ា FHD IR ដែលទ្រទ្រង់ទៅលើ password-free face login ។ វាក៏មានបច្ចេកវិទ្យា ASUS 3DNR technology ដែលធានាទៅលើការខលវីដេអូបានល្អ និងសំឡេងលឺច្បាស់ថែមទៀត។ កុំព្យូទ័រ Vivobook 13 Slate OLEDនេះក៏មានការផ្តល់ជូននូវការ subscription 1 ឆ្នាំទៅលើ ASUS GlideX ថែមទៀត។ Vivobook 13 Slate OLED ក៏អាចប្រើប្រាស់ក្នុងការភ្ជាប់ទៅកាន់អេក្រង់ទី 2 តាមរយៈ wireless បានកាន់តែងាយស្រួលថែមទៀត។ វាក៏មានមុខងារជាច្រើនទៀតយ៉ាងសម្បូរបែបដូចជា Mirror, Extend ឬ Unify Control ផងដែរ។

និរន្តរភាព និងភាពធន់ក្នុងការប្រើប្រាស់

ក្រុមហ៊ុនASUS ប្តេជ្ញាចិត្តក្នុងការការពារទៅលើភពផែនដីនេះតាមរយៈការផ្តល់នូវផលិតផលជាច្រើនដែលល្អបំផុត និងការឌីស្សាញយ៉ាងល្អឥតខ្ចោះនៅលើកុំព្យូទ័រ Vivobook 13 Slate OLED នេះ។ សម្រាប់ packaging នេះមានការទទួលស្គាល់នូវវិញ្ញាបនបត្រ 100% FSC® និង ENERGY STAR power-efficiency ផងដែរ។កុំព្យូទ័រ Vivobook 13 Slate OLED នេះក៏មានការតេស្តទៅលើភាពធន់របស់វាតាមរយៈការប្រើប្រាស់នូវ MIL-STD-810H US military-grade ជាមួយនឹងការតេស្តចំនួន 12 លើក និង 26 វិធីសាស្រ្តថែមទៀត។ 

 

តម្លៃ និងកាលបរិច្ឆេទនៃការលក់ជាផ្លូវការ

កុំព្យូទ័រ ASUS Vivobook 13 Slate OLED (T3304) នេះ អាចរកទិញបាននៅគ្រប់ហាងចែកចាយរបស់ក្រុមហ៊ុន ASUS Dealer store ជាមួយនឹងតម្លៃ $769 ដែលពេលនេះចុះតម្លៃយ៉ាងពិសេសមកនៅ $739  រហូតដល់ថ្ងៃទី 31 ខែមីនាឆ្នាំ 2024 ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងអ្នកតំណាងរបស់ក្រុមហ៊ុន ASUS នៅជិតលោកអ្នកបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន