រាជធានីភ្នំពេញ កម្ពុជា៖ ក្រុមហ៊ុន ASUS Republic of Gamers (ROG)មានមោទនភាពក្នុងការប្រកាសបង្ហាញនូវកុំព្យូទ័រលេងហ្គេម Zephyrus gaming រូបរាងស្តើង និងស្រាលឆ្នាំ 2023 នេះដែលមានការប្រើប្រាស់នូវបន្ទះឈីប Intel®, AMD និង NVIDIA® រួមជាមួយនឹងការពង្រឹងទៅលើប្រព័ន្ធត្រជាក់ Intelligent Cooling ជំនាន់ថ្មី និងអេក្រង់កាន់តែសម្បូរបែបក្នុងការប្រើប្រាស់ថែមទៀត។
កុំព្យូទ័រលេងហ្គេមចល័ត និងបន្ទះឈីបដ៏ខ្លាំងក្លា
សម្រាប់កុំព្យូទ័រ Zephyrus ទាំង 4 ម៉ូឌែលនេះមានការ upgrade ជាមួយនឹងបន្ទះឈីបដ៏ខ្លាំងក្លាជាមួយនឹងបន្ទះឈីប Intel, AMD និង NVIDIA ដែលពិតជាខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃ។ កុំព្យូទ័រ 2023 Zephyrus M16 បំពាក់នូវបន្ទះឈីប Intel Core™ i9-13900H processor និងក្រាហ្វិកកាត NVIDIA® GeForce RTX™ 4090 Laptop GPU ជាមួយនឹង TGP 145 W និង MUX Switch ដែលមានបំពាក់នូវ NVIDIA Advanced Optimus ថែមទៀត។ បើមើលទៅលើកុំព្យូទ័រលេងហ្គេម Zephyrus G16 នេះមានបន្ទះឈីប Intel Core i9-13900H processor និងក្រាហ្វិកកាត NVIDIA GeForce RTX 4070 Laptop GPU ជាមួយនឹង MUX Switch ដែលមានបំពាក់នូវ NVIDIA Advanced Optimus និង TGP ដល់ទៅ 120W ថែមទៀត។
កុំព្យូទ័រ Zephyrus G14 នេះក៏មានការ upgrade រហូតដល់ទៅបន្ទះឈីប AMD Ryzen™ 9 Zen 4 processor ជាមួយនឹង NVIDIA GeForce RTX 4090 Laptop GPU ជាមួយនឹង TGP 125W និង Dynamic Boost ។ កុំព្យូទ័រ G14 នេះមានបំពាក់នូវ MUX Switch ជាមួយនឹង NVIDIA Advanced Optimus ដែលពិតជាមានភាពឆ្លាតវៃបំផុតក្នុងការផ្លាស់ប្តូរពី Frame Rates និងថាមពលថ្មកាន់តែប្រសើរ។
ជាចុងក្រោយបំផុត កុំព្យូទ័រ Zephyrus Duo 16 នេះក៏មានបំពាក់នូវ dual-screen ថែមទៀតដែលអេក្រង់ទី ២ នេះជាប្រភេទ 4K touchscreen ។ សម្រាប់បន្ទះឈីប processors របស់ក្រុមហ៊ុន AMD នេះគឺពិតជាខ្លាំងក្លាមែនទែនជាមួយនឹង AMD Ryzen 9 Zen 4 processor ជាមួយនឹង 16 cores ដែលមាន overclock ដល់ទៅ Precision Boost Overdrive ។ បន្ថែមពីនេះ វាក៏មានការបញ្ចូលគ្នានៃ NVIDIA GeForce RTX 4090 GPU និង ប្រព័ន្ធត្រជាក់ Active Aerodynamic cooling system ផ្តាច់មុខរបស់ ROG ដែលធ្វើអោយម៉ាស៊ីននេះពិតជាខ្លាំងក្លាមែនទែន។
កុំព្យូទ័រ Zephyrus M16 ស៊េរីថ្មីដ៏អស្ចារ្យ
នៅក្នុងការបង្កើតឡើងសម្រាប់អ្នកលេងហ្គេម និង creators នោះ កុំព្យូទ័រ Zephyrus M16 នេះក៏មានការឌីស្សាញសារជាថ្មីឡើងវិញធ្វើអោយអ្នកប្រើប្រាស់កាន់តែមានអារម្មណ៍ជក់ចិត្ត ហើយវាក៏មានការពង្រឹងទៅលើសមត្ថភាពនៃបន្ទះឈីបរបស់ផងដែរ។ កុំព្យូទ័រនេះបំពាក់នូវបច្ចេកវិទ្យា Tri-Fan Technology របស់ ROG ដែលអាចបំភាយខ្យល់បានយ៉ាងល្អ។ ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះធ្វើអោយកុំព្យូទ័រ 2023 Zephyrus M16 នេះមានកម្រិតថាមពល 20W ខ្ពស់ជាងម៉ូឌែលឆ្នាំមុនន ហើយវាក៏ប្រើប្រាស់បានជាមួយនឹងបន្ទះឈីប Intel Core i9-13900H processorនិង NVIDIA GeForce RTX 4090 Laptop GPU បានថែមទៀត។ Zephyrus M16 នេះគឺជាកុំព្យូទ័រទី ២ ដែលមានបំពាក់នូវអេក្រង់ iconic AniMe Matrix™ Display របស់ ROG ។ កុំព្យូទ័រនេះមានអេក្រង់ដល់ទៅទំហំ 16-inch ដែលពិតជាភ្លឺច្បាស់ត្រជាក់ភ្នែក និងធំក្នុងការប្រើប្រាស់ថែមទៀត។
អេក្រង់ថ្មីដ៏ស្រស់ស្អាត
នៅក្នុងឆ្នាំ 2022 នេះ ក្រុមហ៊ុន ROG ទើបតែប្រកាសបង្ហាញនូវអេក្រង់ Nebula Display ដើម្បីធានាថាអ្នកប្រើប្រាស់ជាច្រើនអាចទទួលបាននូវគុណភាពខ្ពស់ដល់កម្រិតកំពូល។ គ្រប់អេក្រ់ង Nebula Displays ទាំងអស់ត្រូវតែមានកម្រិត high refresh rate ជាមួយនឹង response time 3 ms ឬតិចជាងនេះ អេក្រង់ពន្លឺយ៉ាងតិច 500 nits និងពណ៌ 100% coverage DCI-P3 color ច្បាស់ក្នុងការប្រើប្រាស់។ កុំព្យូទ័រ Zephyrus នេះពេលនេះក៏ប្រើប្រាស់នូវអេក្រង់ Nebula Display ផងដែរជាមួយនឹង 16:10 aspect ratio ថែមទៀត។
កុំព្យូទ័រ Zephyrus M16 និង G14 នេះក៏មានអេក្រង់ Nebula HDR displays ដែលប្រើប្រាស់នូវ Mini LED backlight ជាមួយនឹង Zones ផ្សេងៗគ្នាសម្រាប់បង្ហាញនូវកម្រិតពន្លឺច្បាស់ដិតស្រស់ស្អាត។ កុំព្យូទ័រ Zephyrus M16 នេះបំពាក់នូវអេក្រង់ Nebula HDR ចុងក្រោយបំផុតរបស់ ROG 1,024 dimming zones កម្រិតពន្លឺដល់ទៅ 1100 nits និង QHD resolution នៅក្នុងកម្រិត 240 Hz refresh rate ។ កុំព្យូទ័រ Zephyrus G14 នេះមានអេក្រង់ Nebula HDR Display កម្រិតពន្លឺ 600 nits នៅក្នុងកម្រិត 165 Hz refresh rate និង 504 dimming zones ។ កុំព្យូទ័រ Zephyrus នេះគឺមានអេក្រង់ដ៏អស្ចារ្យ។
តម្លៃ និងកាលបរិច្ឆេទនៃការលក់
កុំព្យូទ័រ ASUS ROG Zephyrus នេះអាចរកទិញបាននៅគ្រប់ហាងចែកចាយទាំងអស់របស់ក្រុមហ៊ុន ASUS ។ សម្រាប់ព័ត៌មានបន្ថែម សូមអ្នកទំនាក់ទំនងទៅកាន់អ្នកតំណាងរបស់ក្រុមហ៊ុន ASUS ដែលនៅជិតលោកអ្នក៕