ក្រុមហ៊ុនបច្ចេកវិទ្យា ASUS ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ Vivobook S series ស៊េរីថ្មីដែលមានរូបរាងស្តើង និងស្រាលក្នុងការប្រើប្រាស់នោះគឺ 15.6-inch Vivobook S 15 OLED (K5504) ។ កុំព្យូទ័រថ្មីនេះសក្តិសមបំផុតសម្រាប់ក្មេងៗជំនាន់ថ្មី (Generation Z) សម្រាប់ការធ្វើការងារ និងការកម្សាន្ត។ កុំព្យូទ័រនេះមានការទទួលស្គាល់ដោយស្តង់ដារ Intel® Evo™ ដែលបង្ហាញអំពីភាពទាន់សម័យសម្រាប់យុវវ័យ ហើយវាក៏ប្រើប្រាស់នូវបន្ទះឈីប 45-watt 13th Gen Intel Core H-series processors និងប្រព័ន្ធត្រជាក់ ASUS IceCool thermal technology ។ កុំព្យូទ័រថ្មីនេះក៏មានអេក្រង់ 2.8K 120 Hz OLED 16:9 (K5504) Pantone® Validated ថាមពលថ្ម 75 Wh fast-charging និងការតេស្តជាមួយនឹងស្តង់ដារយោធាសហរដ្ឋអាមេរិក MIL-STD-810H US ថែមទៀត។
កុំព្យូទ័រថ្មីនេះមានប្រើប្រាស់ជាមួយនឹងពណ៌ថ្មីចំនួន 4 ហើយវាក៏មានការប្រើប្រាស់នូវប្លាស្ទិកឡើងវិញ 30% post-consumer recycled (PCR) plastics ហើយកុំព្យូទ័រ Vivobook S series នេះក៏ផ្តោតទៅលើការថែរក្សាបរិស្ថានផងដែរ។ ថ្មីនេះ ក្រុមហ៊ុន ASUS ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រម៉ូឌែលថ្មីឈ្មោះហៅថា Vivobook S 15 OLED BAPE® Edition ក្នុងកិច្ចសហការជាមួយនឹងម៉ាកយីហោសម្លៀកបំពាក់តាមផ្លូវដ៏ល្បីល្បាញនោះគឺ A Bathing Ape® (BAPE®) ។ កុំព្យូទ័រថ្មីនេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 នៅក្នុងឆ្នាំ 2023 នេះ ហើយវាក៏នឹងមានការឌីស្សាញជាមួយនឹង BAPE ដ៏ទាក់ទាញអោយស៊ីគ្នាជាមួយនឹង accessories ជាច្រើនទៀត។
សមត្ថភាពដ៏ខ្លាំងក្លាក្នុងការប្រើប្រាស់
នៅក្នុងការធ្វើបដិវត្តន៍ទៅលើសមត្ថភាពនោះ កុំព្យូទ័រ ASUS Vivobook S series នេះប្រើប្រាស់នូវបន្ទះឈីប 13th Gen Intel Core i9-13900H 24-core processor ដែលល្អបំផុតនៅក្នុងការ streaming ការធ្វើការងារ និងការកម្សាន្តថែមទៀត។ នៅក្នុង Performance modeនោះ សម្រាប់ CPU នេះអាចដំណើរការនូវ thermal design power (TDP) 45 watts នេះគឺដោយសារតែបច្ចេកវិទ្យា ASUS IceCool thermal technology ដែលមានការប្រើប្រាស់នូវ 8mm និង 6mm heat pipes និង IceBlade fan ដែលអាចបំភាយនូវកំដៅបានយ៉ាងល្អនៅក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះមានរ៉េមទំហំ 16 GB LPDDR5 4800 MHz RAM និង l Intel Arc™ A350M discrete graphics និង 1 TB PCIe® 4.0 SSD ដែលធ្វើអោយម៉ាស៊ីនកុំព្យូទ័រនេះខ្លាំងក្លាមែនទែនក្នុងការប្រើប្រាស់នៅក្នុងគម្រោងការងារជាច្រើនរបស់អ្នក។
កុំព្យូទ័រ Vivobook S 15 OLED នេះគឺទទួលស្គាល់ដោយ Intel Evo ដែលមានការធានាថាកុំព្យូទ័រនេះមានល្បឿនលឿនក្នុងការប្រើប្រាស់ ការសាកថ្មលឿន ថាមពលថ្ម 75 Wh ដែលអាចប្រើប្រាស់ពេញមួយថ្ងៃ និង WiFi 6E connectivity ល្បឿនលឿនក្នុងការប្រើប្រាស់ និងសមត្ថភាពខ្លាំងក្លាមិនគួរអោយជឿនោះទេ។ កុំព្យូទ័រ Vivobook S series នេះក៏អាចប្រើប្រាស់នៅក្នុងការងារធំៗអស្ចារ្យជាច្រើនបានដោយគ្មានបញ្ហានោះទេ។
អេក្រង់ភ្លឺច្បាស់ក្នុងការប្រើប្រាស់
កុំព្យូទ័រ Vivobook S series នេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចូលចិត្តមើលទៅលើ Netflix, YouTubeឬ social media ។ កុំព្យូទ័រនេះមានអេក្រង់ 16:9 (K5504) 2.8K 120 Hz OLED HDR NanoEdge displays ដែលអ្នកប្រើប្រាស់អាចរីករាយជាមួយនឹងការទស្សនាយ៉ាងអស្ចារ្យបំផុត។ កុំព្យូទ័រនេះមានកម្រិតអេក្រង់ wide-view 600-nit និង 87% screen-to-body ratio រួមជាមួយនឹងកម្រិតពណ៌ 100% DCI-P3 color gamut ថែមទៀត។ បន្ថែមពីនេះ អេក្រង់នេះក៏មានការទទួលស្គាល់ដោយវិញ្ញាបនបត្រ Pantone Validated និង VESA DisplayHDR™ True Black 600 ដែលធានាថាពណ៌គឺច្បាស់ ហើយវាក៏មានការទទួលស្គាល់ដោយវិញ្ញាបនបត្រ SGS និង TÜV Rheinland សម្រាប់កាត់បន្ថយទៅលើពន្លឺពណ៌ខៀវដែលប៉ះពាល់ដល់ភ្នែកបានថែមទៀត។
ជាមួយនឹងកម្មវិធី ASUS Splendid utility សម្រាប់ពណ៌នៅលើអេក្រង់នេះអាចធ្វើការកែប្រែបានយ៉ាងងាយស្រួល និងលឿនអាស្រ័យទៅលើការងារផ្សេងៗរបស់អ្នក។ អ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសរវាង ultravivid Native color setting, sRGB សម្រាប់ web content ឬ browsing, DCI-P3 សម្រាប់ cinema content ឬ Display P3 ដែលពណ៌មើលទៅពិតៗតែម្តង។
បទពិសោធន៍ថ្មីកាន់តែអស្ចារ្យ
កុំព្យូទ័រ Vivobook S series នេះត្រូវបានឌីស្សាញឡើងជាមួយនឹងមុខងារពិសេសៗជាច្រើនក្នុងការបង្កើនទៅលើសមត្ថភាពការងារ និងកាន់តែងាយស្រួលក្នុងការប្រើប្រាស់។ អេក្រង់នេះក៏មាន adaptive dimming ដែលអាចកាត់បន្ថយទៅលើពន្លឺនៃការប្រើប្រាស់នៅពេលដែលអ្នកប្រើប្រាស់មិននៅពីមុខអេក្រង់។ វាក៏មានការប្រើប្រាស់នូវ ambient lightនិង color sensors ដែលអាចធ្វើការកែប្រែទៅលើពន្លឺ និងពណ៌នៃអេក្រង់នេះបាន។ អេក្រង់នេះក៏មាន 180° lay-flat hinge ដែលងាយស្រួលក្នុងការប្រើប្រាស់ និងមុខងារបែងចែកអេក្រង់ថែមទៀត។
បន្ថែមពីនេះ វាក៏មានសេនស័រ fingerprint sensor ស្ថិតនៅលើ power button ដែលងាយស្រួលសម្រាប់ one-touch login ។ វាក៏មាន ASUS AiSense webcam សម្រាប់ physical privacy shield ហើយវាក៏មានបច្ចេកវិទ្យា ASUS 3D Noise Reduction (3DNR) ក្នុងការលុបចោលនូវ noise ចេញពីរូបភាពវីដេអូអោយបានច្បាស់ជាងមុននៅក្នុងការខល conference ថែមទៀត។ បន្ថែមពីនេះ វាក៏មានកម្មវិធី MyASUS app ដែលមានមុខងារពិសេសៗជាច្រើនដូចជា background blur, lighting correction, gaze correction, motion tracking និង appearance filter ។ ក្រៅពីនេះ កុំព្យូទ័រ Vivobook S 15 OLED នេះក៏មាន full-size 19.05 mm-pitch ASUS ErgoSense keyboards ជាមួយនឹង 1.4 mm key travel, 0.2 keycap dishes ផងដែរ។ សម្រាប់ ASUS NumberPad 2.0 ក៏ផ្តល់នូវភាពងាយស្រួលក្នុងការវាយបញ្ចូលទិន្នន័យបានលឿនជាងមុននិងងាយស្រួលជាងមុនថែមទៀត។
ប្រព័ន្ធសំឡេងពិរោះដ៏ល្អឥតខ្ចោះ
កុំព្យូទ័រ Vivobook S 15 OLED នេះមានប្រព័ន្ធ Harman Kardon-certified audio systems ជាមួយនឹង smart amplifier និងបច្ចេកវិទ្យា ASUS Audio Booster technology ដែលធ្វើអោយសំឡេងវាលឿជាងមុន 5.25X ។ សម្រាប់ Dolby Atmos® ក៏ធានាថាកុំព្យូទ័រនេះមានសំឡេងលឺច្បាស់ និងពិរោះក្នុងការប្រើប្រាស់ ហើយវាក៏មានបច្ចេកវិទ្យា AI Audio technology ថែមទៀត។ ជាមួយនឹងបច្ចេកវិទ្យា ASUS AI noise-cancelation technology នេះអាចកាត់បន្ថយនូវសំឡេង ambient noise បានយ៉ាងល្អនៅក្នុងពេលខល conference ថែមទៀត។
ការឌីស្សាញរូបរាងដ៏ល្អឥតខ្ចោះ
កុំព្យូទ័រនេះមានកម្រាស់ស្តើងត្រឹមតែ 17.9 mm និងទម្ងន់ស្រាលត្រឹមតែ 1.5 kg ប៉ុណ្ណោះ។ កុំព្យូទ័រ Vivobook S series នេះមានពណ៌ Midnight Black, Cool Silver, Cream White ឬ Solar Blue ហើយវាក៏មានរន្ធ I/O Ports ជាច្រើនថែមទៀត។ បន្ថែមពីនេះ វាក៏មានរន្ធផតជាច្រើនដូចជា Thunderbolt™ 4 USB-C® ports ដែលទ្រទ្រង់នូវអេក្រង់ 8K external displays និង 40 Gbps data transfers ថែមទៀត។ វាក៏មាន HDMI® port, USB 3.2 Gen 1 Type-A port ដែលទ្រទ្រង់នូវល្បឿនដល់ទៅ 5 Gbps ជាមួយនឹង audio combo jack ថែមទៀត។
ដើម្បីធ្វើអោយកុំព្យូទ័រ Vivobook S series នេះស្របទៅតាមស្តង់ដារនៃបរិស្ថាននោះ វាក៏ត្រូវអនុលោមទៅតាមស្តង់ដារជាច្រើនដូចជា EPEAT Silver, ENERGY STAR® 8.0 និង RoHS ។ បន្ថែមពីនេះ កុំព្យូទ័រនេះក៏ផលិតចេញពី 30% post-consumer recycled (PCR) plastics ហើយប្រអប់ខ្ចប់របស់វាគឺផលិតឡើងវិញ 100% ។
កុំព្យូទ័រ Vivobook S 15 OLED BAPE® Edition
នៅថ្ងៃនេះ ក្រុមហ៊ុន ASUS ក៏ប្រកាសថាខ្លួនបានសហការជាមួយនឹង A Bathing Ape ដែលជាម៉ាកយីហោដ៏ល្បីនៅក្នុងផ្នែកសម្លៀកបំពាក់តាមផ្លូវដែលផ្តោតទៅលើភាពច្នៃប្រឌិត ភាពសម្បូរបែប និងទាន់សម័យ ហើយវាក៏បង្កើតនូវភាពអស្ចារ្យបំផុត។ នេះគឺជាលើកដំបូងបំផុតដែលក្រុមហ៊ុន BAPE បានសហការនៅក្នុងគម្រោងជាមួយនឹងកុំព្យូទ័រ ហើយវាក៏នឹងនាំយកនូវស្ទាយ៍កាន់តែប្លែកអស្ចារ្យថែមទៀតនាពេលខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា BAPE ក៏អបអរសាទរនូវខួបលើកទី 30 ឆ្នាំរបស់ខ្លួនជាមួយនឹងវត្តមានរបស់ Vivobook S 15 OLED BAPE® Edition នេះដែលពិតជាអស្ចារ្យមែនទែនក្នុងការផ្សារភ្ជាប់នៃផ្នែកច្នៃម៉ូត និងបច្ចេកវិទ្យា។
កាលបរិច្ឆេទនៃការលក់ និងតម្លៃ
កុំព្យូទ័រ ASUS Vivobook S 15 OLED (K5504) នេះអាចរកទិញបាននៅគ្រប់ហាងចែកចាយទាំងអស់របស់ក្រុមហ៊ុន ASUS នៅក្នុងតម្លៃ $1299 ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់អ្នកតំណាងរបស់ក្រុមហ៊ុន ASUS ដែលនៅជិតអ្នកបំផុត៕