ថ្មីៗនេះ ក្រុមហ៊ុន Republic of Gamers (ROG) មានមោទនភាពក្នុងការប្រកាសបង្ហាញនូវវត្តមានរបស់កុំព្យូទ័រ Zephyrus Duo 16 ដែលជាប្រភេទកុំព្យូទ័រអេក្រង់ភ្លោះដែលមានសមត្ថភាពខ្លាំងក្លា និងមុខងារពិសេសៗជាច្រើន។ ជាមួយនឹងការបំពាក់នូវអេក្រង់ថ្មីប្រភេទ Nebula HDR Display™ ជាមួយនឹង CPU និង GPU ដ៏ខ្លាំងក្លា កុំព្យូទ័រ Zephyrus Duo 16 នេះនឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមកនោះទេ។ បន្ថែមពីនេះ សម្រាប់ប្រព័ន្ធ Thermal Grizzly Conductonaut Extreme និង AAS Plus 2.0 ក៏ធានាថាកុំព្យូទ័រ Zephyrus Duo 16 នេះនៅតែត្រជាក់ក្នុងការប្រើប្រាស់ជានិច្ច។
ម៉ាស៊ីនមួយ អេក្រង់ពីរ
អ្នកអាចបង្កើនទៅលើសមត្ថភាពនៃការលេងហ្គេមរបស់អ្នកជាមួយនឹងកុំព្យូទ័រ Zephyrus Duo 16 ។ ជាមួយនឹងការបំពាក់នូវអេក្រង់ ROG ScreenPad Plus™ នេះវាផ្តល់នូវកម្រិតភាពច្បាស់ដល់ទៅ 4K ហើយអេក្រង់ទី ២ 14.1” នេះក៏ផ្តល់នូវភាពអស្ចារ្យតាមរយៈការបង្ហាញនូវ Apps ដែលជាទីពេញចិត្តរបស់អ្នកនៅលើ ROG ScreenPad Plus™ ខណៈពេលដែលអ្នកកំពុងតែលេងហ្គេម។ កុំព្យូទ័រនេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 11 ដែលអ្នកអាចធ្វើការផ្លាស់ប្តូរនូវ Apps ឬការរៀបចំឡើងវិញនៅលើអេក្រង់បានតាមតម្រូវការរបស់អ្នក។
នៅពេលដែលផ្នែកគម្របមេ (main lid) ត្រូវបានបើកឡើងនៅលើម៉ាស៊ីននេះ ROG ScreenPad Plus™ នេះគឺមានកម្រិតលំងាក 13-degree ដែលអាចបញ្ចេញនូវលំហូរខ្យល់បានយ៉ាងល្អ។ ក្រុមការងារវិស្វកម្មបានអភិវឌ្ឍទៅលើ hinge ដែលមានទម្រង់ដល់ទៅ 4 ក្នុងការប្រើប្រាស់។ សម្រាប់ប្រព័ន្ធ AAS Plus 2.0 system របស់ ROG ក៏មានគម្លាតដល់ទៅ 28.5mm ដែលអាចបង្កើនទៅលើលំហូរខ្យល់ល្អជាងមុនដល់ទៅ ៣០% ថែមទៀត។
អេក្រង់ដ៏អស្ចារ្យមិនគួរអោយជឿ
ScreenPad Plus™ របស់ក្រុមហ៊ុន ROG នេះក៏មានការ upgradeកាន់តែល្អជាងមុនផងដែរ។ អេក្រង់គោល (main display) របស់កុំព្យូទ័រ Zephyrus Duo 16 នេះក៏មានការ upgrade ទៅកាន់ 16:10 aspect ratio ជាមួយនឹងគែម Bezels ស្តើងមិនធម្មតានោះទេហើយវាក៏មានអេក្រង់កម្រិត 91% screen-to-body ratio ដែលមិនគួរអោយជឿថែមទៀត។ សម្រាប់ឆ្នាំ 2022 កុំព្យូទ័រ Duo 16 នេះមាន Panel ដ៏អស្ចារ្យចំនួន 2 ហើយវាក៏ជាប្រភេទ ROG Nebula Display™ ថ្មីរបស់ក្រុមហ៊ុននេះផងដែរ។ គ្រប់អេក្រង់ Nebula ទាំងអស់គឺត្រូវតែមាន 100% coverage DCI-P3 color space,ពន្លឺ 500 nits និង response time 3 milliseconds ។ វាមានន័យថា កម្រិត refresh rate ទាបបំផុតគឺ 120Hz 4K, 120Hz QHD និង 240Hz Full HD resolution ។
សម្រាប់អេក្រង់ទី 1 (First Display) នេះអាចបង្ហាញនូវកម្រិតភាពច្បាស់ដល់ទៅHDR ដ៏អស្ចារ្យ។ ចំពោះ QHD, 16:10, 165Hz Nebula HDR panel នេះប្រើប្រាស់នូវ Mini LEDs ដែលផ្តល់នូវកម្រិតពន្លឺច្បាស់ដល់ទៅ 1100 nits ។ សម្រាប់ Nebula HDR ទទួលបាននូវវិញ្ញាបនបត្រ VESA DisplayHDR 1000 certified, 512 dimming zones ដ៏អស្ចារ្យថែមទៀត។ ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា AmLED technology របស់ AUO និង Nebula HDR Engine របស់ ROG មុខងារ Nebula HDR នេះប្រើប្រាស់នូវ backlights ដែលអាចបង្ហាញនូវកម្រិតដិត contrast បានច្បាស់ល្អបំផុត។ កម្មវិធី software នេះគឺមានការបញ្ចូលគ្នានៃ adaptive image processing ជាមួយនឹង adaptive dimming រឹតតែធ្វើអោយម៉ាស៊ីននេះកាន់តែអស្ចារ្យក្នុងការប្រើប្រាស់បំផុត។
សម្រាប់អេក្រង់ទី 2 (second panel) គឺមានការសហការរួមគ្នាជាមួយនឹងក្រុមហ៊ុន BOE ហើយវាគឺជា ROG exclusive ដែលមានឈ្មោះហៅថា Dual Spec Panel ។ អេក្រង់ដ៏អស្ចារ្យនេះគឺអាចអោយអ្នកប្រើប្រាស់ជ្រើសរើសនូវជម្រើស 4K 120Hz និង 1080p 240Hz ។ 240Hz mode, ROG Pixel Acceleration Technology នេះអាចនឹងពង្រីកទៅកាន់កម្រិតរូបភាព Full HD image ដែលប្រើប្រាស់នូវ 4 physical pixels ក្នុងការបង្កើតនូវរូបភាពដ៏អស្ចារ្យ។
កម្លាំងម៉ាស៊ីនខ្លាំងក្លាឈានមុខគេ
កុំព្យូទ័រ ROG Zephyrus Duo 16 នេះបំពាក់នូវកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាជាមួយនឹងបន្ទះឈីប AMD Ryzen™ 7945Xprocessors និងក្រាហ្វិកកាត NVIDIA® GeForce RTX™ 4090 Laptop GPU ដែលមានកម្រិតម៉ាស៊ីនខ្លាំងក្លាដែលមានកម្រិត refresh rates ខ្ពស់ជាពិសេសនៅក្នុងការលេងហ្គេមប្រភេទ AAA ។ ក្រុមហ៊ុន ROG ក៏បំពាក់នូវរ៉េមទំហំដល់ទៅ 64GB DDR5 memory 4800MHz និង 2TB PCIe® Gen ។សម្រាប់ DDR5 SO-DIMMs និង NVMe storage ក៏អាចធ្វើការ upgrades បានថែមទៀត។
អ្វីដែលអស្ចារ្យជាងនេះទៀតនោះ Zephyrus Duo នេះប្រើប្រាស់នូវ liquid metal thermal ដែលមានប្រសិទ្ធិភាពខ្ពស់សម្រាប់លំហូរខ្យល់បានយ៉ាងល្អ។ សម្រាប់ឆ្នាំ 2022 នេះ កុំព្យូទ័រ ROG Zephyrus Duo 16 នេះបំពាក់នូវប្រព័ន្ធ Thermal Grizzly Conductonaut Extreme liquid metal ។ សម្រាប់ប្រព័ន្ធត្រជាក់ថ្មីនេះគឺល្អជាងមុនដល់ទៅ 17 ដងជាងការប្រើប្រាស់នូវ thermal pastes ដែលធ្វើអោយម៉ាស៊ីនកុំព្យូទ័រ Zephyrus Duo 16 អាចត្រជាក់ជាងមុនដល់ទៅ 15°C ថែមទៀត។ ជាមួយនឹងការប្រើប្រាស់នូវ liquid metal នេះ TGP របស់កុំព្យូទ័រ Zephyrus Duo 16នេះអាចដំណើរការបានដល់កម្រិត 165W ។ បន្ថែមពីនេះសម្រាប់ 2022 Zephryus Duo 16 នេះមានបំពាក់នូវ MUX Switch ដែលល្អនៅក្នុងការលេងហ្គេមសម្រាប់កុំព្យូទ័រ Zephyrus Duo 16 នេះ។
កាលបរិច្ឆេទនៃការលក់ និងតម្លៃ
ពេលនេះ កុំព្យូទ័រ ROG Zephyrus Duo 16 នេះ មានគ្រប់ហាងចែកចាយរបស់ក្រុមហ៊ុន ASUS នៅក្នុងតម្លៃ $4399 ៕