no-alternative title
no-alternative title

MSI Gaming Handheld ដំណើរការលើបន្ទះឈីប Core™ Ultra ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES 2024

ជាមួយនឹងការបង្កើនទៅលើបច្ចេកវិទ្យា AI កាន់តែលឿននៅក្នុងពិភពលោកនោះ MSI ដែលជាក្រុមហ៊ុនម៉ាកយីហោកុំព្យូទ័រប្រណិតនាំមុខគេរបស់ពិភពលោក ក៏បានបោះជំហានទៅមុខជាមួយនឹងវិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្តោតទៅលើផលិតផលដែលមានភាពល្អប្រណិតឥតខ្ចោះ កម្លាំងម៉ាស៊ីនខ្លាំងក្លា និងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត។ នៅពេលនេះ ក្រុមហ៊ុនមានការប្រកាសចេញនូវឧបករណ៍លេងហ្គេម (gaming handheld) ដំបូងបំផុតរបស់ពិភពលោក ដែលមានបន្ទះឈីប Intel® Core™ Ultra Processor–Claw ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះ ឧបករណ៍លេងហ្គេមថ្មីនេះ ក៏មានការបំពាក់នូវក្រាហ្វិកកាត ARC™ graphics ដែលមានអង្គគណនា 8 Xe cores និងបច្ចេកវិទ្យា XeSS technology កម្រិតខ្ពស់ ដែលមានសមត្ថភាព អាចធានាទៅលើការលេងហ្គេមបានយ៉ាងរលូននៅក្នុងការលេងហ្គេមប្រភេទ AAA។ ក្រៅពីនេះនៅលើឧបករណ៍លេងហ្គេមថ្មីនេះ ក៏បំពាក់នូវប្រព័ន្ធត្រជាក់ HyperFlow cooling system និងថាមពលថ្មធំដល់ទៅ 53Wh  ហើយនិងរន្ធ Thunderbolt 4 connectivity ដែលធ្វើអោយឧបករណ៍លេងហ្គេម handheld gaming នេះ ផ្តល់នូវអារម្មណ៌ល្អបំផុតសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម។

 

លោក Eric Kuo ដែលជាអនុប្រធានរបស់ក្រុមហ៊ុន MSI បាននិយាយថា “នៅក្នុងការប្តេជ្ញាចិត្តរបស់យើងដើម្បីពង្រឹងទៅលើបទពិសោធន៍ថ្មីនៃការលេងហ្គេមសម្រាប់អ្នកប្រើប្រាស់របស់យើង។ យើងមានគោលដៅក្នុងការបង្កើតនូវភាពអស្ចារ្យបន្ថែមទៀតទៅលើឧបករណ៍លេងហ្គេម។ យើងបានឌីស្សាញយ៉ាងពិសេសជាមួយនឹងឧបករណ៍លេងហ្គេមថ្មីដំបូងបំផុត handheld ដែលជាស្តង់ដារថ្មីសម្រាប់ទីផ្សារលេងហ្គេមផងដែរ។”

 

ចំណែកឯលោក Michelle Johnston Holthaus ដែលជាអនុប្រធាន និងអគ្គនាយកផ្នែក Client Computing Group របស់ក្រុមហ៊ុន Intel ក៏បាននិយាយដែរថា “យើងមានមោទកភាពក្នុងការសហការជាមួយនឹងក្រុមហ៊ុន MSI ក្នុងការផ្តល់នូវបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក។ សម្រាប់ឧបករណ៍លេងហ្គេម MSI ថ្មីនេះ ជាឧបករណ៍លេងហ្គេម (gaming handheld) ថ្មីដ៏អស្ចារ្យតាមរយៈការប្រើប្រាស់នូវបន្ទះឈីប Intel Core Ultra processor ដែលផ្តល់នូវបទពិសោធន៍លេងហ្គេមដ៏រំភើបដែលអ្នកប្រើប្រាស់អាចរីករាយបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលាថែមទៀត។”

 

បន្ទះឈីប Intel® Core™ Ultra ជាមួយនឹង ARC™: បដិវត្តន៍ថ្មីនៃក្រាហ្វិកកាត

សម្រាប់ Core™ Ultra នេះ គឺមានភាពលេចធ្លោជាមួយនឹងស្ថាបត្យកម្ម silicon architecture សមត្ថភាព AI កម្រិតខ្ពស់ និងការប្រើប្រាស់នូវក្រាហ្វិកកាត ARCTM integrated graphics ជាមួយនឹងអង្គគណនា 8 Xe cores។ សម្រាប់សមត្ថភាពរបស់វាគឺខ្ពស់ជាងក្រាហ្វិកកាតជំនាន់មុនដល់ទៅ 2ដងផងដែរ។ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យា XeSS super-sampling technology នេះ ARCTM ផ្តល់នូវកម្រិតនៃការលេងហ្គេមរលូនបានដល់ទៅ 1080p resolution។ ហើយចំពោះ SOC tiles នៅលើឧបករណ៍លេងហ្គេមនេះ ក៏មាន engine supporting advanced video codecs ជាច្រើនដូចជា AV1, H.265 និង VP9 ដែលធានាទៅលើការ stream បានគុណភាពខ្ពស់ថែមទៀតផង។ 

 

ឧបករណ៍លេងហ្គេម (Gaming Handheld) ដំបូងបំផុតរបស់ពិភពលោកបំពាក់នូវបន្ទះឈីប Core™ Ultra: Claw

ឧបករណ៍លេងហ្គេមរបស់ក្រុមហ៊ុន MSI បានធ្វើបដិវត្តថ្មីនៅលើវិស័រលេងហ្គេម។ ជាមួយនឹងការបំពាក់នូវបន្ទះឈីប Intel Core™ Ultra processors និងបច្ចេកវិទ្យា Intel XeSS technology នោះ គឺអាចធ្វើអោយការលេងហ្គេមទៅលើឧបករណ៍ FPS រលូន ការលេងហ្គេមកាន់តែអស្ចារ្យ ពិសេសទៅលើហ្គេមប្រភេទ AAA ។ ឧបករណ៍នេះ ក៏មានប្រើប្រាស់ទៅលើបច្ចេកវិទ្យា MSI Cooler Boost Hyperflow technology ជាមួយនឹងការបំពាក់នូវ dual fans ដែលអាចបំភាយទៅលើកំដៅបានយ៉ាងរលូនផងដែរ។ 

សម្រាប់ការឌីស្សាញទៅលើ intraflow thermal អាចបំភាយខ្យល់បានយ៉ាងល្អ។ ឧបករណ៍លេងហ្គេមនេះ មានថាមពលថ្មទំហំ 53Whr ដែលអនុញ្ញាតអោយអ្នកលេងហ្គេមរីករាយបាននៅក្នុងការលេងហ្គេមគ្រប់ sessions បានយូរជាងមុន។ បន្ថែមពីនេះ ឧបករណ៍លេងហ្គេម ក៏មាន MSI Center M UI ដែលផ្តល់នូវភាពងាយស្រួលក្នុងការចូលទៅកាន់មុខងារសំខាន់ៗ និង settings បានលឿនដូចជា quick game launcher និង instant platform access ផងដែរ។ សម្រាប់ Claw នេះក៏ទ្រទ្រង់ទៅលើ MSI APP Player ដែលផ្តល់នូវជម្រើសនៃការលេងហ្គេមបានយ៉ាងរលូននៅលើ Windows និង Android Mobile Games ផងដែរ។

តាមរយៈការឌីស្សាញយ៉ាងពិសេសនោះ ឧបករណ៍លេងហ្គេមនេះ គឺផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ជាទីបំផុត។ឧបករណ៍លេងហ្គេមនេះ មានអេក្រង់ 7-inch Full HD touchscreen ជាមួយនឹង 120Hz refresh rate ដែលធានាទៅលើការលេងហ្គេមបានយ៉ាងរលូនគ្មានគូប្រៀបនោះទេ។ សរុបមក Claw របស់ MSI នេះបានបន្ថែមនូវលក្ខណៈពិសេសប្លែកទៀតទៅកាន់ពិភពលោកជាមួយនឹងបទពិសោធន៍នៃការលេងហ្គេមថ្មី និងអស្ចារ្យបំផុត។ ឧបករណ៍លេងហ្គេ សមត្ថភាពខ្លាំង បច្ចេកវិទ្យាកម្រិតខ្ពស់ ការឌីស្សាញរូបរាងស្រស់ស្អាត និងអស្ចារ្យបំផុតក្នុងការប្រើប្រាស់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

ដោយ ប៉េងលីន
ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ដោយ ប៉េងលីន
កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

ដោយ ប៉េងលីន
Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
  nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

ដោយ ប៉េងលីន
ដោយសារចំណុច 3 នេះហើយទើបនាំអោយកាមេរ៉ាឡាន 70mai ឈានមុខគេនៅលើទីផ្សារកាមេរ៉ាឡាន!

ដោយសារចំណុច 3 នេះហើយទើបនាំអោយកាមេរ៉ាឡាន 70mai ឈានមុខគេនៅលើទីផ្សារកាមេរ៉ាឡាន!

ដោយ ប៉េងលីន