no-alternative title
no-alternative title

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

កាលពីថ្ងៃសៅរ៍ទី 17 ខែតុលា កន្លងទៅនេះ ក្រុមហ៊ុន MSI ប្រចាំនៅប្រទេសកម្ពុជា បានសហការគ្នាជាមួយនិងក្រុមហ៊ុន PTC Computer បានរៀបចំនូវពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួនជាមួយនិងការបង្ហាញនូវផលិតផល MSI ថ្មីៗជាច្រើន ដោយព្រឹត្តិការណ៌នេះ បានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន MSI និងក្រុមហ៊ុន PTC Computer ដែលជាតំណាងចែកយចាយផលិតផលរបស់ MSI ក្នុងប្រទេសកម្ពុជា រួមជាមួយនិងភ្ញៀវកត្តិយសដែលជាម្ចាស់ហាងលក់កុំព្យូទ័រជាច្រើនរូបទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីក្រុមហ៊ុន MSI ប្រចាំនៅប្រទេស កម្ពុជា បានអោយដឹងថា គោលបំណងនៅក្នុងរៀបចំនូវពិធីជួបជុំដៃគូរពាណិជ្ជកម្មនេះឡើង គឺដើម្បីជាការចូលរួមលើកទឹកចិត្តដល់ម្ចាស់ហាងនានា ដែលបានជួយជុំរុញការលក់ផលិតផល MSI នាពេលកន្លងមក មកដល់ពេលនេះ។ អ្វីដែលពិសេសគឺក្រុមហ៊ុនចង់បង្កើតនូវភាពរីករាយជាមួយដៃគូទាំងអស់គ្នាតែម្តង។ 

 

បើតាមប្រសាសន៌របស់លោក Mr. Bryan Ho (MSI Notebook Sales Director) ប្រធានក្រុមហ៊ុន MSI ប្រចាំនៅកម្ពុជា បានអោយដឹងថា ជាមួយនិងការចាប់ដៃគ្នារវាង MSI និង PTC Computer នៅពេលនេះ គឺពិតជាឧកាសមួយបំផុតដ៏ល្អសម្រាប់ដៃគូរទាំងពីរ នៅក្នុងការនាំយកនូវផលិតផលថ្មីៗរបស់ MSI កាន់តែច្រើនមកកាន់ទីផ្សារប្រទេសកម្ពុជា​។

ហើយតាមរយៈនៃការចែកចាយរបស់ក្រុមហ៊ុន PTC Computer នៅពេលេេនះ លោកបានបង្ហាញនូវជំនឿជឿជាក់ថា នឹងធ្វើអោយ MSI មានទីផ្សារកាន់តែទូលំលាយថែមទៀត។ ជាពិសេសនោះ ក្រុមហ៊ុនទាំងពីរ ក៏នឹងមានផ្តល់នូវអត្ថប្រយោជន៌កាន់តែច្រើនសម្រាប់ហាងលក់កុំព្យូទ័រដែលជុំរុញការលក់ផលិតផល MSI នៅទូទាំងប្រទេសផងដែរ។ 

គួរបបញ្ជាក់ផងដែរថា ព្រឹត្តិការណ៌ដ៏ឱឡារឹកនេះ គឺមានមនុស្សជាច្រើនបាននាំគ្នាទៅទស្សនានូវផលិតផលថ្មីៗជាច្រើនរបស់ក្រុមហ៊ុន MSI ដែលមានការបំពាក់មកជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុត ដែលបានដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ។

នៅក្នុងឱកាសនោះក្រុមហ៊ុន MSI ក៏មានការរៀបចំនូវកម្មវិធីប្រគល់នូវវិញ្ញាបនបត្រ និងពានរង្វាន់ ជូនដល់ហាងលក់កុំព្យូទ័រជាច្រើនផងដែរ។ នៅចុងបញ្ចប់នៃកម្មវិធីនេះ ក្រុមហ៊ុន MSI ក៏មានការចាប់រង្វាន់ធំម៉ាស៊ីនកុំព្យូទ័រមួយគ្រឿងជូនដល់ម្ចាស់ហាងដែលបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៌នេះផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ការឌីស្សាញផ្នែកខាងក្នុងរបស់ Zeekr 8X PHEV ត្រូវបានទម្លាយចេញនៅមុនថ្ងៃប្រកាសចេញផ្លូវការណ៍

ដោយ ប៉េងលីន