no-alternative title
no-alternative title

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ក្រុមហ៊ុន GWM បានធ្វើការប្រកាសចេញរថយន្ត Plug-in-hybrid SUV ស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល Haval H6 GT នៅមុនការបង្ហាញខ្លួននៅក្នុងទីផ្សារអូស្ត្រាលីនាខែក្រោយនេះ (ខែកុម្ភៈ)។ បច្ចុប្បន្ននេះ Haval H6 GT PHEV 2026 បាននឹងកំពុងដាក់លើនៅក្នុងទីផ្សារប្រទេសប្រេស៊ីល។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Haval H6 GT PHEV 2026 មានការឌីស្សាញរូបរាងខាងក្រៅបែបរថយន្ត Coupe-SUV និងទទួលបានការរចនាកាប៊ីនខាងក្នុងដូចគ្នានឹងម៉ូដែល Haval H6 PHEV Wagon ដែរ ដូចជាវាត្រូវបានបំពាក់នូវអេក្រង់កម្សាន្តទំហំ 14.6-inch ជំនួសឲ្យអេក្រង់ទំហំ 12.3-inch ហើយនិងដំណើរការដោយប្រតិបត្តិការថ្មីដែលមានល្បឿនដំណើរការលឿនរហ័សជាងមុន។ ដោយប្រតិបត្តិការណ៍ថ្មីនេះ គឺមានការគាំទ្រមកជាមួយនូវមុខងារ GWM Connected Car telematics ដែលនៅលើម៉ូដែល Haval H6 GT បច្ចុប្បន្នមិនមាន។ បន្ថែមពីនេះ ក៏មានមុខងារ Shortcut សម្រាប់ធ្វើការគ្រប់គ្រង់ប្រព័ន្ធម៉ាស៊ីនត្រជាក់ ក៏ដូចជាអាចធ្វើការភ្ជាប់ជាមួយនឹងមុខងារ Apple CarPlay ឬ Android Auto ថែមទៀតផង។

 

ជាមួយគ្នានេះនៅកាប៊ីនខាងក្នុងរបស់ Haval H6 GT PHEV 2026 ក៏ទទួលបានការឌីស្សាញដៃចង្កូតថ្មីភ្ជាប់ជាមួយមុខងារ reach adjustment និង Fewer Controls, ចង្កឹះលេខថ្មីប្រភេទ  column-mounted gear selector, ឌីស្សាញស្នូកកណ្តាលថ្មី និងការស្រោបជាមួយនឹងស្បែកតាបឡូថ្មីជាដើម។ បន្ថែមពីនេះ ក៏មានរន្ធ USB-A និង USB-C នៅផ្នែកខាងក្រោយ, បន្ថែមប្រព័ន្ធ Subwoofer នៅផ្នែកខាងក្រោយ ដែលធ្វើឲ្យប្រព័ន្ធបំពងសំឡេងមានដល់ 9 គ្រាប់។ Haval H6 GT PHEV 2026 នឹងដំណើរការនៅលើប្រព័ន្ធ Hi4 AWD ដូចគ្នាទៅនឹងម៉ូដែល Haval H6 PHEV ដែរ គ្រាន់តែមិនទាន់បញ្ជាក់ពីអនុភាពកម្លាំងដែល H6 GT PHEV 2026 ធ្វើបាន ប៉ុន្តែ សម្រាប់ H6 PHEV AWD បច្ចុប្បន្ននេះ គឺមានកម្លាំង 268kW និងកម្លាំងរមួល 760N.m។

នៅលើ Haval H6 GT PHEV បច្ចុប្បន្ន គឺមានកម្លាំង 321kW និងកម្លាំងរមួល 762N.m ដែលជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 4.8 វិនាទី ដូចគ្នានឹងម៉ូដែល H6 PHEV AWD “Wagon” ដែរ។ ជាមួយគ្នានេះ ក៏មានការរំពឹងថា GWM ក៏អាចនឹងមាននូវម៉ូដែល H6 GT 2026 ប្រើម៉ាស៊ីនសុទ្ធជាមួយនឹងម៉ាស៊ីន 2.0-liter turbocharged សម្រាប់ទីផ្សារអូស្ត្រាលីផងដែរ ហើយម៉ូដែលប្រើម៉ាស៊ីនអាចនឹងមានការកែប្រែការឌីស្សាញផ្នែកកាប៊ីនខាងក្នុងថ្មីខុសពីម៉ូដែល PHEV។ Haval H6 GT PHEV ថ្មីដែលកំពុងដាក់លក់នៅទីផ្សារប្រេស៊ីល គឺមានកញ្ចប់ថ្មទំហំ 35.8kWh ដែលអាចបើកដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 170km តាមស្តង់ដារ WLTP។ 

បច្ចុប្បន្ន GWM Haval H6 GT នៅទីផ្សារអូស្ត្រាលីមានតម្លៃខ្ទង់ $44,490 សម្រាប់ម៉ូដែល Ultra 2.0-litre turbo AWD និងដល់ $51,990 សម្រាប់ម៉ូដែល Ultra PHEV 1.5-litre turbo AWD។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន