
កាលពីម្សិលមិញមានការទម្លាយចេញរូបភាពនៃការឌីស្សាញរូបរាងផ្លូវការណ៍របស់ឡាន Plug-in-hybrid SUV ស៊េរីថ្មីរបស់ Zeekr ម៉ូដែល 8X។ ហើយនៅថ្ងៃនេះ ក៏មានការទម្លាយចេញការឌីស្សាញផ្នែកកាប៊ីនខាងក្នុងបន្ថែមទៀតរបស់ឡាន PHEV SUV ស៊េរីថ្មីមួយនេះផងដែរ។ Zeekr 8X នឹងត្រូវប្រកាសចេញផ្លូវការណ៍នៅប្រទេសចិនក្នុងត្រីមាសដំបូងនៃឆ្នាំ 2026 នេះ។
បើតាមរូបភាពដែលទម្លាយចេញមកនេះ គឺបានបង្ហាញថាផ្នែកកាប៊ីនក្នុងរបស់ Zeekr 8X មានការឌីស្សាញដូចគ្នានឹងស្រឡាយរថយន្តរបស់ Zeekr ដែរ ដោយក្នុងនោះ នៅលើ Dashboard ឃើញមានការដំឡើងអេក្រង់ទំហំធំប្រភេទ Dual-screen ដែលលាតពីផ្នែកកណ្តាលដល់ខាងមុខកៅអីអ្នករួមដំណើរខាងមុខ, កន្លែងដាក់កែវទឹកចំនួនពីរ, កន្លែងសាកថ្មទូរស័ព្ទមិនប្រើខ្សែ រួមនឹងចង្កឹះលេខមូល ឬ column-mounted gear selector ជាដើម។
ជាមួយគ្នានេះនៅចន្លោះកៅអីជួរមុខ និងជួរក្រោយឃើញថាមានភាពទូលាយងាយស្រួលដាក់ជើង, មានអេក្រង់កម្សាន្តទំហំធំមួយភ្ជាប់នឹងពិដានដំបូលសម្រាប់អ្នកកៅអីជួរក្រោយប្រើប្រាស់ទស្សនាកម្សាន្ត។ ទន្ទឹងនឹងនេះ Zeekr 8X ក៏មានដំឡើងមកជាមួយប្រព័ន្ធបំពងសំឡេងម៉ាក Naim Audio System ថែមទៀតផង។
.jpg)
សម្រាប់ការឌីស្សាញរូបរាងខាងក្រៅរបស់ Zeekr 8X ដែលបានទម្លាយកាលពីម្សិលមិញវិញ ឃើញថា ផ្នែកខាងមុខត្រូវបានឌីស្សាញរំលេចជាមួយផ្ទាំងប៉ាណាជាប្រភេទក្រូមបញ្ឈរបែបស្ទាយទឹកធ្លាក់ ជាមួយបណ្តុំចង្កៀងឌីស្សាញជារាងអក្សរ C បញ្ចិតស្លីមចូលក្នុង, មានរន្ធលំហូរខ្យល់ស្ថិតនៅសងខាង មានសែនស័រ LiDAR នៅលើដំបូង និងប្រើប្រាស់ដៃទ្វារធម្មតា។

ផ្នែកខាងក្រោយរបស់ Zeekr 8X ត្រូវបានរំលេចការឌីស្សាញបែបភ្លើង full-width coastline-style taillight បណ្តុំដោយអំពូលចំនួន 54,894 diamond-shaped surfaces និងប្រើនូវបច្ចេកវិទ្យា 630nm ultra-red light technology។ Zeekr 8X ជា Large-sized SUV ដែលមានតួរខ្លួនប្រវែង 5,100mm/ ទទឹង 1,998mm/ កម្ពស់ 1,780mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,069mm។
.jpg)
យោងតាមការចុះបញ្ចីពីស្ថាប័ន MIIT ថ្មីៗនេះបានបញ្ជាក់ថា Zeekr X8 ប្រើប្រាស់នូវប្រព័ន្ធ Super-hybrid electric powertrain នៅលើម៉ាស៊ីន 2.0T plug-in hybrid system កម្លាំង 275 សេះ ដូចគ្នានឹងម៉ូដែល Zeekr 9X បច្ចុប្បន្នដែរ។
.jpg)
ឡាន PHEV SUV ស៊េរីថ្មីនេះ ប្រើប្រាស់កញ្ចប់ថ្ម ternary lithium battery មានពីរទំហំ គឺ 55.1kW ឬ 70kWh អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 328km តាមស្តង់ដារ WLTC និង 400km តាមស្តង់ដារ CLTC។ Zeekr 8X នឹងដំណើរការដោយប្រើម៉ូទ័រអគ្គិសនីចំនួន 3 គ្រាប់ ដែលអាចផលិតកម្លាំងបានសរុបដល់ 1,381 សេះ អាចជាន់ល្បឿន Top Speed បានដល់ 220km/h។ Zeekr 8X PHEV ក៏គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិតស្តង់ដារ 6C Fast Charging ផងដែរ៕





