no-alternative title
no-alternative title

Mangmi នឹងបញ្ចេញឧបករណ៍លេងហ្គេមថ្មី Pocket Max Handheld បំពាក់អេក្រង់ OLED ទំហំ 7 អ៊ិងល្បឿន 144Hz

ក្រុមហ៊ុន Mangmi ទើបតែបានបង្ហាញចេញឧបករណ៍លេងហ្គេមចល័តស៊េរីថ្មីម៉ូដែល Pock Max Handheld នៅលើគណនី X របស់ក្រុមហ៊ុន។ Mangmi Pocket Max Handheld ស៊េរីថ្មីនេះ បំពាក់មកជាមួយអេក្រង់ប្រភេទ OLED ល្បឿន refresh rate 144Hz ទំហំ 7-inch កម្រិតបង្ហាញ Full-HD ដែលល្អបំផុតក្នុងការលេងហ្គេមមិនថានៅក្នុងបន្ទប់ ឬនៅខាងក្រៅឡើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់ពី Mangmi បានឲ្យដឹងថា អេក្រង់របស់ Pocket Max Handheld ស៊េរីថ្មីរបស់ខ្លួន គាំទ្រនូវកម្រិតបង្ហាញមាតិកាហ្គេម HDR, មានកម្រិត Contrast ratio 100,000:1 និងកម្រិតទឹកពណ៌ 155% sRGB color gamut coverage។ ជាមួយគ្នានៅលើផ្ទៃខាងមុខរបស់ Pocket Max ត្រូវបានពាសដោយកញ្ចក់រលោងពេញតែម្តង។ ជាមួយគ្នានេះ Mangmi Pocket Max ជម្រើសម៉ូដែលពិសេស Retro GB ត្រូវបានឌីស្សាញឡើងជាមួយពណ៌សបែកទឹកមាសស្រាលរំលេចជាមួយប៊ូតុងចុចខាងលើ shoulder button, D-pad និង ABXY buttons ពណ៌ក្រហមឈាមជ្រូក។

បន្ថែមពីលើម៉ូដែល Retro GB ឧបករណ៍ហ្គេមស៊េរីថ្មីនេះ ក៏មានជម្រើសពណ៌ខ្មៅ និងពណ៌សផងដែរ។ ហើយទាំងបីជម្រើសនេះ គឺមានមកជាមួយប្រព័ន្ធសារធាតុត្រជាក់ active cooling system, ប្រព័ន្ធបញ្ចេញរន្ធបំភាយកម្តៅនៅលើផ្ទៃខ្នងខាងក្រោយ និងលើគែមខាងលើ។ ហើយនៅលើផ្ទៃខ្នងខាងក្រោយរបស់ Mangmi Pocket Max មានបន្ថែមប៊ូតុងចំនួនពីរទៀតពីលើប៊ូតុង Shoulder ខាងលើ ដែលប៊ូតុងទាំងពីរនៅខាងក្រោយនេះ គឺអាចនឹងប្រើជាប៊ូតុងសម្រាប់ចូលទៅកំនត់មុខងារប្រើប្រាស់មួយចំនួន។ ហើយសម្រាប់ប៊ូតុងសំឡេង ប៊ូតុងបិទបើក និងប៊ូតុង Sleep mode គឺស្ថិតនៅលើគែមខាងលើរបស់ឧបករណ៍។

ទោះជាយ៉ាងណា Mangmi មិនបានបញ្ចេញព័ត៌មានលម្អិតពាក់ព័ន្ធនឹងផ្នែករឹងដែលបំពាក់ខាងក្នុងរបស់ Pocket Max ស៊េរីថ្មីនៅឡើយទេ ប៉ុន្តែ មានការសន្និដ្ឋានថា ឧបករណ៍លេងហ្គេមស៊េរីថ្មីនេះ នឹងប្រើប្រាស់ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 865 ហើយអាចនឹងមានតម្លៃខ្ទង់ប្រហែល $200។ Mangmi Pocket Max ត្រូវបានគេព្យាករណ៍ថា នឹងបង្ហាញវត្តមានផ្លូវការណ៍នៅចុងឆ្នាំ 2025 នេះ ឬនៅដើមឆ្នាំ 2026 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន