បន្ទាប់ពីបានប្រកាសចេញស្មាតហ្វូនស៊េរីថ្មីម៉ូដែល Honor 7 មិនទាន់បានប៉ុន្មានផង ស្រាប់តែពេលថ្មីៗនេះ Huawei ក៏បានប្រលែងចេញស្មាតហ្វូនស៊េរីថ្មីមួយម៉ូដែលបន្ថែមទៀតគឺ Huawei Ascend G8។ Ascend G8 ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងសម្រិតសម្រាំងយ៉ាងពិសេសល្អស្អាតឥតខ្ចោះពីលោហះធាតុរឹងមាំធន់ផ្តល់ទំនុកចិត្តក្នុងការកាន់ប្រើប្រាស់។
ហើយអ្វីដែលកាន់តែធ្វើឲ្យ Ascend G8 មានលក្ខណះកាន់តែពិសេសជាងបណ្តាស្មាតហ្វូនរួមស្រឡាយរបស់វា គឺ Ascend G8 បានបំពាក់ដោយកញ្ចក់អេក្រង់គែមកោងសងខាងទំហំ 5.5 អ៊ីង Full HD IPS Display ដែលធ្វើឲ្យការកាន់ប្រើប្រាស់កាន់តែមានលក្ខណះទំនើបស៊ីវីល័យសម្រាប់អ្នកប្រើប្រាស់។
បន្ថែមពីលើគុណសម្បត្តិដ៏ល្អឥតខ្ចោះនេះ Ascend G8 នៅមានភ្ជាប់នូវបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃ (FingerPrint Sensor) នៅផ្នែកខាងក្រោយក្រោមកាមេរ៉ា, កាមេរ៉ាក្រោយទំហំ 13 MP PureCel sensor, dual-tone LED flash, មុខទំហំ 5MP Selfei Shooter, ប្រើបន្ទះឈីប Qualcomm Snapdragon 615, អង្គក្រាហ្វិកប្រភេទ Adreno 405, មានRAMទំហំ 2 / 3 GB, ទំហំផ្ទុកក្នុងម៉ាស៊ីន 16/32GB ព្រមទាំងមានរន្ធដោតបន្ថែមម៉េមូរីក្រៅដែលអាចទ្រទ្រង់បាន 64 GB, ថ្មខ្នាត 3,000 mAh, ដំណើរការដោយ Android 5.1 Lollipop និងប្រើប្រាស់ប្រព័ន្ធ 4G LTE ផងដែរ។
Ascend G8 នឹងបង្ហាញវត្តមាននៅលើទីផ្សារទូទាំងពិភពលោកក្នុងពេលឆាប់ៗនេះជាមួយនឹងជម្រើសបីពណ៌ គឺស ខ្មៅ និងពណ៌មាស។ ចំនែកតម្លៃក៏ធូរថ្លៃដែលមានតម្លៃប្រហែល $370 សម្រាប់ម៉ូដែល 16G/ RAM 2 GB និង $434 សម្រាប់ម៉ូដែល 32GB/ RAM 3GB៕
ប្រភពព័ត៌មាន: http://www.whatsontech.com/2015/07/25/huawei-ascend-g8-with-5-5-inch-edge-to-edge-display-fingerprint-sensor-metal-body-official/