no-alternative title
no-alternative title

Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

នៅទីបំផុត ស្មាតហ្វូន Honor Magic V5 អាចនឹងប្រជែងជាមួយនឹងស្មាតហ្វូនបត់បានហើយ ខណៈពេលដែលវត្តមានរបស់ស្មាតហ្វូននេះ សម្រាប់ទីផ្សារសកល គឺចំថ្ងៃនៃការប្រកាសចេញញស្មាតហ្វូន Samsung Galaxy Z Fold 7។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានត្រៀមខ្លួននៅក្នុងការបង្ហាញស្មាតហ្វូនបត់បានរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី នាថ្ងៃទី 15 ខែកក្កដាឆ្នាំ 2025 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីថ្ងៃទី 2 ខែកក្កដានេះ ក្រុមហ៊ុន ទ្យា Honor ទើបតែបង្ហាញស្មាតហ្វូនបត់បានស្តើងបំផុត Magic V5។ ស្មាតហ្វូនមិនត្រឹមតែស្តើងបំផុតនោះទេ ប៉ុន្តែស្មាតហ្វូននេះ ក៏មានការ upgrade ទៅលើថាមពលថ្ម បច្ចេកវិទ្យា AI អេក្រង់ និងផ្នែកជាច្រើនទៀតផង។ សម្រាប់ពេលនេះ ក្រុមហ៊ុន Honor ទើបតែប្រកាសអំពីកាលបរិច្ឆេទនៃការប្រកាសជាសកលទៅលើស្មាតហ្វូន Magic V5 ដើម្បីប្រជែងជាមួយនឹងស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Samsung នៅថ្ងៃទី 9 ខែកក្កដានេះ ខណៈដែលស្មាតហ្វូននេះ នឹងចាប់ផ្តើមលក់នៅលើទីផ្សារពីប្រទេសម៉ាឡេស៊ី នៅថ្ងៃទី 15 ខែកក្កដា។

សម្រាប់ក្រុមហ៊ុន Honor នៅចក្រភពអង់គ្លេស និងអាល្លឺម៉ង់ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូនបត់បានថ្មីនេះផងដែរ។ អតិថិជនដែលចាប់អារម្មណ៍ទិញស្មាតហ្វូននេះ អាចកក់ទិញនៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុនបានផងដែរ។ ខណៈពេលដែលស្មាតហ្វូនបត់បាន Galaxy Z Fold 7 ជិតបង្ហាញខ្លួនជាផ្លូវការហើយនោះ វត្តមានរបស់ស្មាតហ្វូន Magic V5 នេះ ពិតជាក្លាយជាគូប្រជែងដ៏ពិតប្រាកដរបស់ស្មាតហ្វូននេះ ទៅលើភាពស្តើង និងថាមពលថ្មនៅលើស្មាតហ្វូននេះ។

ស្មាតហ្វូនបត់បាន Samsung Galaxy Z Fold 7 នេះ នឹងមានកម្រាស់ 4.2mm នៅពេលដែលបើក ហើយនិងមានការបំពាក់នូវថាមពលថ្មទំហំ 6100mAh ជាមួយនឹងបន្ទះឈីប Snapdragon 8 Elite រ៉េម 16GB អង្គចងចាំ 1TB។ សម្រាប់ទីផ្សារសកល ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 5820mAh។ ស្មាតហ្វូនបត់បាន Honor Magic V5 នឹងបំពាក់នូវបច្ចេកវិទ្យា AI និងបច្ចេកវិទ្យាកាមេរ៉ាឆ្លាតវៃជាច្រើនទៀត។ ស្មាតហ្វូននេះ ក៏អាចនឹងមានការ upgrade ទៅលើ Eagle Eye និងគន្លឹះកម្រិតខ្ពស់ដើម្បីធន់ទៅនឹងការប្រើប្រាស់ផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន Epson ប្រារព្ធខួបលើកទី 50 នៃម៉ាកសញ្ញា បន្តពង្រីកវិសាលភាពនៅកម្ពុជា ជាមួយដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ

ក្រុមហ៊ុន Epson ប្រារព្ធខួបលើកទី 50 នៃម៉ាកសញ្ញា បន្តពង្រីកវិសាលភាពនៅកម្ពុជា ជាមួយដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ

ដោយ ប៉េងលីន
BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

ដោយ ប៉េងលីន
MG នឹងនាំយកឡានភីកអាប់ PHEV ថ្មីមកប្រជែងជាមួយ Ford Ranger និង BYD Shark 6 នៅប្រទេសអូស្រ្តាលីឆាប់ៗនេះហើយ

MG នឹងនាំយកឡានភីកអាប់ PHEV ថ្មីមកប្រជែងជាមួយ Ford Ranger និង BYD Shark 6 នៅប្រទេសអូស្រ្តាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Ford Bronco នៅចិន អាចប្រែកាយជាឡានទៅជាផ្ទះចល័តបាន ដោយចុចប៊ូតុងតែមួយប៉ុណ្ណោះ

ឡានអគ្គិសនី Ford Bronco នៅចិន អាចប្រែកាយជាឡានទៅជាផ្ទះចល័តបាន ដោយចុចប៊ូតុងតែមួយប៉ុណ្ណោះ

ដោយ ប៉េងលីន
Nissan កំពុងធ្វើការលើរថយន្ត Hybrid off-road SUV ថ្មីដើម្បីឆ្លើយតបនឹង Toyota 4Runner

Nissan កំពុងធ្វើការលើរថយន្ត Hybrid off-road SUV ថ្មីដើម្បីឆ្លើយតបនឹង Toyota 4Runner

ដោយ ប៉េងលីន
CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

ដោយ ប៉េងលីន