no-alternative title
no-alternative title

ឡានអគ្គិសនី Ford Bronco នៅចិន អាចប្រែកាយជាឡានទៅជាផ្ទះចល័តបាន ដោយចុចប៊ូតុងតែមួយប៉ុណ្ណោះ

នេះគឺជាឡាន Ford Bronco Basecamp ថ្មី ដែលទើបតែបង្ហាញខ្លួនជាផ្លូវការ និងមានលក់តែនៅលើទីផ្សារប្រទេសចិនប៉ុណ្ណោះ។ ចំណុចពិសេសបំផុតលើឡាន Ford Bronco Basecamp នេះ គឺវាមានបំពាក់កញ្ចក់ Option ពិសេសមួយ ហៅថា One-click Roof-lift Camping ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ អាចប្រែក្លាយឡាននេះ ទៅជាផ្ទះចល័តបានភ្លាមៗ ដោយវានឹងទម្លាក់កៅអីជួរទី 1 និងបើកដំបូលឡានឡើង ហើយយើងអាចបត់កៅអីជួរទី 2 ចុះទៀត  អនុញ្ញាតឲ្យអ្នកប្រើអាចគេងក្នុងឡានបាន យ៉ាងមានផាសុកភាព តែម្តង ជាមួយនឹងពូកខ្យល់ដែល Ford បានផ្តល់ឲ្យស្រាប់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មិនតែប៉ុណ្ណោះ Ford Bronco Basecamp ក៏មានបំពាក់ផ្ទះបាយនៅខាងក្រោយឡាន ហៅថា Mountain Kitchen ដោយក្នុងនោះរួមមានទាំងតុបត់មួយ ទៀតផង ធ្វើឲ្យការបោះតង់ ឬដំណើរកម្សាន្តបែបផ្សងព្រេង កាន់តែពេញលក្ខណៈ។ គួរឲ្យដឹងដែរថា Ford Bronco Basecamp សម្រាប់ទីផ្សារប្រទេសចិន ផ្តល់ជម្រើសចំនួន 2 ប្រភេទគឺ៖

ទី 1 ប្រភេទប្រើអគ្គិសនីសុទ្ធ (EV) បំពាក់ម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (AWD) មានកម្លាំង 445 HP ហើយប្រើកញ្ចប់អាគុយ ទំហំ 105.4 kWh ដែលអាចបើកបរបានចម្ងាយ 650 KM នៅពេលសាកភ្លើងពេញម្តង។

ទី 2 ប្រភេទ EREV បំពាក់ម៉ាស៊ីនចំណុះ 1.5L Turbo និង ម៉ូទ័រអគ្គិសនី 2 ហើយប្រើកញ្ចប់អាគុយ​ ទំហំ 43.7 kWh ដែលអាចបង្កើតកម្លាំងបាន 416 HP ហើយអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ ចម្ងាយ 220 KM ហើយបើគិតទាំងសាំងមួយពេញទៀត គឺមានចម្ងាយបើកបរសរុបស្មើនឹង 1,220 KM ឯណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍