អីចឹងនេះគឺជាឡានពាសដែក VinFast 900 LX របស់ប្រទេសវៀតណាម ដែលត្រូវបានសហការណ៍ផលិតឡើង ជាមួយក្រុមហ៊ុនច្នៃអាវក្រោះឡានដ៏ល្បីរបស់កាណាដា Inkas។ សូមបញ្ជាក់ឲ្យដឹងដែរថា VinFast 900 LX មួយនេះ ត្រូវបានផលិតដោយផ្អែមតាមម៉ូដែល VinFast VF 9 ហើយវាមានទាំងជម្រើសពាសដែក និងធម្មតា។ សម្រាប់ប្រភេទពាសដែក VinFast 900 LX អាចស៊ូជាមួយនឹងគ្រាប់បែកដៃ 2 គ្រាប់ និង គ្រាប់កាំភ្លើងចំនួន 400 គ្រាប់ជាង ដោយមិនមានក្តីបារម្ភឡើយ។
ក្រៅពីនោះ វាក៏អាចស៊ូនឹងគ្រាប់មីន 11 គ្រាប់ មិនថាបំផ្ទុះពីក្រោមឡាន ឬលើដំបូលឡានឡើយ ហើយក៏អាចស៊ូនឹងកាំភ្លើងវែង ថែមទាំងបំពាក់សំបកកង់ប្រភេទ Run-flat អនុញ្ញាតឲ្យអាចរត់បានចម្ងាយដល់ 100 KM ទោះបីជាឡានបែកកង់ក៏ដោយ។
VinFast 900 LX គឺជាឡាន SUV អគ្គិសនី ដែលបំពាក់ម៉ូទ័រអគ្គិសនី 2 មានកម្លាំងសរុប 455 HP និង កម្លាំងរមួល 620 NM អាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេល 9.8 វិនាទី និងមានល្បឿន Top Speed 150 KM/H ហើយប្រើកញ្ចប់អាគុយ ទំហំ 123 kWh អាចបើកបរបានចម្ងាយសរុប 450 KM នៅពេលសាកភ្លើងពេញម្តង ក៏ដោយសារតែទម្ងន់ដ៏ធ្ងន់របស់វា សរុប 5 តោន៕